Tuesday, August 11, 2015

ឯកអគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិក​​សន្យាជួយ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​អាមេរិក​ ផ្តល់ផែ​ន​ទីព្រំ​ដែន​ មកកម្ពុជា​​តាមការ​ស្នើសុំ​ ខណៈដែល​​លោកបញ្ចប់​​អាណត្តិការ​​ទូតនៅ​​កម្ពុជា​

នៅមុន​ពេលបញ្ចប់​អាណត្តិបេសកកម្មការទូត​ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេ​រិក ឯកឧត្តម វីលៀម អ៊ី ថូត [William E. Tood] បានចូល​ជួបជំរាប​លា សម្តេចតេ​ជោនាយក រដ្ឋ មន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១១ ខែសីហា​នេះ នៅវិមាន​សន្តិភាព។
នៅ​ក្នុងជំនួប​នេះ ឯកឧត្តម វី​លៀម អ៊ីថូត បាន​សន្យាថា នឹងជួយ​ជំរុញឲ្យរដ្ឋាភិបាល​សហរដ្ឋ អាមេរិក​ផ្តល់ផែនទី​ព្រំដែន​មកកម្ពុជា ដោយ​សាលិខិត​ស្នើសុំខ្ចីផែន​ទីរបស់រដ្ឋាភិ​បាល​កម្ពុជា បាន​បញ្ចូនទៅ​ដល់ទីក្រុង​វ៉ាស៊ីង​តោន និង​រដ្ឋាភិបាល​អាមេរិក​ហើយ។
គួរបញ្ជាក់​ថា កាលពីថ្ងៃ ទី១៥ខែកក្តដា ឆ្នាំ២០១៥ រដ្ឋាភិបាល​កម្ពុជាបាន​សរសេរ លិខិត៣ ច្បាប់​ទៅកាន់​ប្រទេស​បារាំង អង់គ្លេស និង​ប្រធានាធិប​តី សហរដ្ឋអា​មេរិក ឯក​ឧត្តម បារ៉ាក់ អូបាម៉ា ដើម្បី​ស្នើសុំខ្ចី​ផែន​ទីព្រំដែន ខ្នាត១លើ​១រយ​ពាន់ រួមនិង​អ្នកបច្ចេក​ទេសសំរាប់​យក​មក ផ្ទៀងផ្ទាត់ជាមួយផែនទីដែលរាជរដ្ឋា ភិបាលកំពុងប្រើប្រាស់ជាផ្លូវការ ក្នុងគោលបំណង បញ្ចប់​ការញុះញ៉ុងជាតិ​និយម​ជ្រុល​និង ការចោទ​ប្រកាន់​ទៅ​លើបញ្ហា​ព្រំដែន ជាមួយ​ប្រទេ ស វៀតណាម។ ​
គួរំ​លឹកថា កាលពី​ថ្ងៃទី៦ ខែសីហា​កន្លងមកនេះ រាជរដ្ឋា​ភិបាលកម្ពុជា​បានបង្កើត​គណៈកម្មាការ​ចំពោះកិច្ចមួយ​សំរាប់សម្រប​សម្រួល​ការងារទទួល ប្រគល់ និងផ្ទៀង​ផ្ទាត់ផែន​ទីដែល​កម្ពុជា​ត្រូវការ ខណៈដែលរ​ហូតមក​ដល់ពេល​នេះ កម្ពុជាទើប​តែទទួល បានផែន​ទីដើមពី​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ។
ក្រៅ​ពីបញ្ហា​ផែនទី នៅក្នុង​ជំនួបជា​មួយ​សម្តេចតេជោ ហ៊ុន សែន នេះដែរ ឯកឧត្តម វីលៀម អ៊ី ថូត ក៏បាន​ជំរាបជូន​ថាសហរដ្ឋអាមេរិក​មានសុទិដ្ឋិនិយមក្នុ​ងការបោះ​ជំហាន​យ៉ាង​ល្អទៅមុខរបស់កម្ពុជា។ ក្នុងរយៈ​ពេល៣ឆ្នាំ៤ខែ នៃការបំពេញ​បេសសកម្មការទូត​នៅកម្ពុជា ឯកឧត្តម បានមើល​ឃើញថា កម្ពុជាមាន​ការផ្លាស់​ប្តូរច្រើន​ដូចជា ភាព​ក្រីក្រ និងអាត្រាម​រណៈភាពរ​បស់ទារក ត្រូវបាន​កាត់​បន្ថយ រីឯ អាយុ​ជាមធ្យម​របស់ប្រជាជន​កម្ពុជាមាន​ការកើន​ឡើង ស្រប​ទៅនឹង កំរិតជីវភាព​ក៏មានភាព​ល្អប្រ​សើរ។
ជា​ការឆ្លើយ​តប សម្តេច តេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​អំណរគុណ​ដល់ឯក​ឧត្តម វីលៀ​មអ៊ី ថូត ក្នុងការបំពេញ​បេសកកម្មការ​ទូតនៅ​កម្ពុជា ហើយ​សម្តេចក៏​យល់​ស្រប​តាមការ លើក​ឡើងរបស់ឯក​ឧត្តម ចំពោះ​កម្ពុជា។ ទន្ទឹម​នេះសម្តេច តេជោ ក៏បាន​ជូន​ពរដល់ឯក​ឧត្តម វីលៀម អ៊ី ថូត ទទួលបាន​ជោគជ័យ​បន្តទៀតក្នុង​ការបំពេញ​បេសកម្មការ​ទូត​របស់ លោក​ទៅកាន់ប្រទេស​ផ្សេង​ផងដែរ៕



No comments:

Post a Comment