Tuesday, June 11, 2019

ពលិកម្មរបស់បងប្អូនជាអតីតយុទ្ធជនគឺជាមូលដ្ឋានគ្រឹះនៃការចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រេីន!

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណេីរដោយលោក គន់ គឺម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបាន អញ្ជេីញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងចែកផ្ទះជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជននៅតំបន់ដីសម្បទានសង្គមកិច្ចការ៉េ២ នៅខេត្តបន្ទាយមានជ័យ ដែលមានចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន និងកងកំលាំងគ្រប់ប្រភេទជាង៦០០នាក់ ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកំលាំងប្រដាប់អាវុធ ពិសេសបងប្អូនជាអតីតយុទ្ធជនយេីងទាំងអស់។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងដោយបានលើកកឡើងពីគុណបំណាច់ និងវីរ:ភាពរបស់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានធ្វើពលិកម្មយ៉ាងធំធេងទាំងកំលាំងកាយចិត្ត ក្នុងបុព្វហេតុរំដោះជាតិទប់ស្កាត់ការវិលត្រឡប់មកវិញនៅរបបប្រល័យពូជសាសន៍ការពារបាននូវបូរណភាពទឹកដី ឯករាជ្យជាតិ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយយការលះបង់នេះជាមូលដ្ឋានគ្រឹះនៃការចូលរួមស្តារ និងអភិវឌ្ឍប្រទេស ជាតិឲ្យការរីកចម្រេីន ។
ជាថ្មីម្តងទៀតនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថ្លែងការកោតសសេីរចំពោះដល់កងកំលាំងគ្រប់ប្រភេទរបស់ខេត្ត យោធា នគរបាល និងកងរាជអាវុធហត្ថឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដែលបំពេញភារកិច្ច តាមតួនាទីបានយ៉ាងល្អ ពិសេសបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជួយសង្រ្គោះ ជួសជុល-សាងសង់ផ្ទះសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងពិធីដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកនូវអំណោយផ្តល់ចែកជូន រួមមាន ៖
១.ជូនគ្រួសារអតីតយុទ្ធជនចូលមករស់នៅក្នុងដីសម្បទានសង្គមកិច្ច ចំនួន៨០ខ្នង ក្នុង១គ្រួសារទទួលបាន នូវ អង្គរ មី មុង ភួយ កន្ទេល ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលអ៊ីយ៉ូត សារុង ចង្រ្កាន ឆ្នាំងដាំបាយ ឆ្នាំសម្លកំសៀវទឹក ចានដែក ចានបាយ ចានសម្ល ស្លាបព្រា សម ពិល និងថវិកា១០ម៉ឺនរៀល។
២.ជូនប្រជាពលរដ្ឋ ២៥០នាក់ ក្នុង១គ្រួសារទទួលបានសារ៉ុង ១ និងថវិកា ១ម៉ឺនរៀល
៣.ជូនប្រជាពលរដ្ឋទទួលបានដីឡូតិ៍ តែមិនទាន់បានសង់ផ្ទះចំនួន២២៩នាក់ ម្នាក់ៗទទួលបាន សារុង១ ថវិកា២ម៉ឺន រៀល
៤.ឧប ត្ថម្ភយោធាសឹករងខេត្ត កងពលលេខ៥១ កងពលលេខ៤ មួយអង្គភាពៗទទួលថវិកា២លានរៀល
៥.ឧប ត្ថម្ភនគរបាលស្រុក ភ្នំស្រុក ពេទ្យស្រុក កងរាជអាវុធស្រុក មួយអង្គភាពៗទទួលបានថវិកា១លានរៀល
៦.ជួយកសាងផ្ទះជូនបងប្អូនយុទ្ធជនចំនួន៣០៩ខ្នង
៧.ជួយកសាងផ្លូវចូលក្នុងតំបន់ដីការ៉េ២ ប្រហែល ១០គីឡូ
៨.ជួយកសាងសាលារៀន១ខ្នង មាន៦បន្ទប់
៩.ជួយកសាងប៉ុស្តិ៍សុខភាព ១ខ្នង ៦បន្ទប់
១០ជួយរៀបចំប្រព័ន្ធទឹកស្អាត និងអគ្គិសនី
១១.ជួយកសាងអណ្ដូងទឹកចំនួន២០



No comments:

Post a Comment