Monday, June 15, 2020

លោក អ៊ុក រ៉ាប៊ុន​ ចុះជួបសំណេះសំណាល ​និងផ្តាំផ្ញើប្រជាពលរដ្ឋបន្តរក្សាអនាម័យជាប្រចាំថ្ងៃ​

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងកំឡុងពេលយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅឃុំរលាប្អៀរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះដែរ លោកក៏បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានណែនាំដល់អាជ្ញាធរ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាពដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន៕


No comments:

Post a Comment