Wednesday, July 17, 2019

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោង កញ្ចប់ថវិកាហិរញ្ញប្បទាន២០លានដុល្លារសម្រាប់សហគ្រិនស្រ្តីវៃឆ្លាត

នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩ លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោង កញ្ចប់ថវិកាហិរញ្ញប្បទាន២០លានដុល្លារសម្រាប់​សហគ្រិនស្រ្តីវៃឆ្លាត ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅផ្សារទំនើបសុរិយា រាជធានីភ្នំពេញ។
ពិធីនេះដែរមានអ្នកចូលរួមពីសហគ្រិនជាស្រ្តីប្រហែលជា៦០នាក់ ក្នុងគោលបំណងជួយពង្រឹងដល់សហគ្រិនជាស្ត្រីកម្ពុជា ដោយសង្ឃឹម និងជឿជាក់ថា គម្រោងនេះនិងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ផ្នែក សហគ្រាសធុនតូច និងមធ្យម (SME)ជាពិសេសទៅលើស្រ្តីដែលជាម្ចាស់អាជីវកម្ម ទាំងតម្រូវការហិរញ្ញវត្ថុ និងជំនួយនានាក្នុងការបណ្តុះបណ្តាលផ្សេងៗផងដែរ៕



No comments:

Post a Comment