Wednesday, July 17, 2019

លិខិតមិត្តអ្នកអាន ៖ «មន្ត្រីអង្គការសហប្រជាជាតិថា លោក សម រង្ស៊ី ជាវីរុសប៉េស្តជ្រូកអាហ្វ្រិក »

ក្រុមប្រឆាំងនៅក្រៅស្រុកកំពុងជម្រុញការបង្កើនការប្រើប្រាស់ព័ត៌មានក្លែងក្លាយនិងប្រឌិតព័ត៌មានអាក្រក់អំពីសង្គមកម្ពុជាដើម្បីជាអាវុធបំបែកសង្គមជាតិ។ ព័ត៌មានក្លែងក្លាយនិងការប្រឌិតព័ត៌មានអាក្រក់អំពីសង្គមជាតិកម្ពុជាបានប្រព្រឹត្តទៅក្នុងស្ថានភាពដែលលោកសមរង្ស៊ី កំពុងគេចខ្លួនពីសំណាញ់ច្បាប់ហើយបាននិកំពុងធ្វើការឃោសនា ញុះញង់នូវអ្វីដែលគេដាក់ឈ្មោះថា «ការវិល
ត្រឡប់មកវិញរបស់លោកប្រធាន សម រង្ស៊ី ក្នុងខែកញ្ញាឆ្នាំ២០១៩»។

ជាមួយនឹងព័ត៌មានក្លែងក្លាយនេះ ក្រុមប្រឆាំងនៅក្រៅស្រុកក៏បានប្រើសារព័ត៌មានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ឬវីអូអេ ដើម្បីបង្កើនឥទ្ធិពលព័ត៌មានក្លែងក្លាយទាំងនោះថែមទៀត។

តើព័ត៌មានក្លែងក្លាយមានអ្វីខ្លះនៅវេលាចុងក្រោយនេះ?
ក្រោយសម្តីចាក់ចុច ញុះញង់មិនទទួលបានជោគជ័យតាមការរំពឹងទុករបស់លោក សម រង្ស៊ី ដែលចង់អោយកងកម្លាំងប្រដាប់អាវុធនិងប្រជាជនងើបបះបោរប្រឆាំង
រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន នោះមក សម រង្ស៊ី និងបក្ខពួក ក៏បានបង្កើតសេណារីយ៉ូជាច្រើនក្នុងនោះគឺការបង្កើនការប្រើប្រាស់ព័ត៌មានក្លែង ក្លាយ ការប្រឌិតព័ត៌មានអាក្រក់អំពីសង្គមកម្ពុជាដើម្បីជាអាវុធបំបែកសហគមន៍តាមលទ្ធភាពដែលពួកគេអាចធ្វើបាន។

ចាប់ផ្តើមពីចំណុចដែលព្យាយាម និយាយចង់បំបែកបំ បាក់ក្នុងរង្វង់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា សម រង្ស៊ី និងគូកន បានកែប្រឌិតនូវរឿងគ្រោះ ថ្នាក់ធ្លាក់យន្តហោះអតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី អោយក្លាយជារឿងឃាតកម្មដែលគ្រោងទុក ការប្រើសម្តីញុះញង់បំបែកបំបាក់ក្នុងរង្វង់ក្រុម គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការប្រឌិតអំពី រឿងកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី គឺលោក ឌី វិជ្ជា ដែលពួកគេបាននិយាយថាបានដឹងអំពីរឿងឃាតកម្មនិងថែមទាំងបានរៀបចំគម្រោងសងសឹកដោយមានកិច្ចសហការជាមួយលោកឧបនាយករដ្ឋមន្ត្រីស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីការផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន វិញ។

លោក សម រង្សី បានប្រឌិតព័ត៌មានបន្ថែមទៀតថា  មូល ហេតុដែលលោក ស ខេង បានគាំទ្រផ្តួលរំលំ លោក ហ៊ុន សែន ពីព្រោះលោក ស ខេង ដឹងខ្លួនថា លោក ហ៊ុន សែន កំពុងរៀបចំផែនការដកតំណែងរបស់គាត់ ឬកម្ចាត់គាត់តែម្ដងដើម្បីឲ្យកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី មកបន្តវេនលោក ហ៊ុន សែន ដោ យមិនមាននរណាអាចរារាំងបានចំពោះនយោបាយគ្រួ សារនិយមរបស់លោក ហ៊ុន សែន នោះទេ។

ក្រៅពីបញ្ចេញព័ត៌មានប្រឌិតទាំងនេះ ក្រុមប្រឆាំងបានប្រើព័ត៌មានមិនពិតមួយទៀតអំពីរឿងដីរបស់ប្រធានកង អង្គរក្សនាយករដ្ឋមន្ត្រីម្នាក់គឺលោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហ៊ាង ដោយការសរសេរថាដីរបស់លោក ហ៊ីង ប៊ុងហ៊ាង ជាង១២០ហិកតានៅអង្គរព្យុងយូ និងដីជាច្រើនទៀតនៅកំពង់សោម និងនៅភ្នំពេញត្រូវបាន លោក ហ៊ុន សែន បើកដៃឲ្យអ្នកស្និទ្ធឃុបឃិតជាមួយគាត់ធ្លើប្លង់ចែកគ្នាដែលការចែកដីគ្នានេះបានធ្វើឲ្យលោក ហ៊ីង ប៊ុនហ៊ាងឈឺចាប់រហូតដល់ធ្លាក់ខ្លួនឈឺដេករីងរៃនៅប្រទេសថៃ។

ព័ត៌មានប្រឌិតដែលនិយាយអាក្រក់អំពីសង្គមជាតិនៅមានជាច្រើនទៀតរាប់បញ្ចូលតាំងពីបញ្ហាចិននិងយួនលេបទឹកដីកម្ពុជា បញ្ហាចិនបង្កើតមូលដ្ឋានកងទ័ពនៅលើទឹកដីកម្ពុជា ការផ្សាយព័ត៌មានមិនពិតទាក់ទងនឹង ការគ្រេចស្មារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាដើម ដែលព័ត៌មានប្រឌិតក្លែងក្លាយទាំងនេះ គឺពួកគេបានធ្វើក្នុងគោលបំណងប្រើជាអាវុធបំបែកសង្គមជាតិ ទោះបានតិចឬបានច្រើនក្តីតាមលទ្ធភាពដែលពួកគេអាចធ្វើបានដើម្បីការបន្តធ្វើបច្ចុប្បន្នភាពនៃនយោបាយ «ការវិលត្រឡប់មកវិញរបស់លោកប្រធានសមរង្ស៊ី ក្នុងខែកញ្ញា ឆ្នាំ ២០១៩»។

មន្ត្រីអង្គការសហប្រជាជាតិម្នាក់ដែលតាមដានការវិវត្តន៍សភាពការណ៍កម្ពុជាបានចាត់ទុកលោក សម រង្ស៊ី គឺជា «មេរោគមួយ» របស់សង្គមនិងលោកថែមទាំង ប្រៀប ប្រដូចលោក «សមរង្ស៊ី ទៅនឹងវីរុសចម្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រិក » ដែលជាមេរោគត្រូវមនុស្សជាតិស្អប់ខ្ពើមយ៉ាងក្រៃលែង។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា គោលដៅអភិវឌ្ឍន៍ប្រក បដោយចិរភាព របស់ អង្គការសហប្រជាជាតិ UN’s Sustainable Development Goalsមានតែចង់ធ្វើឲ្យបណ្តាប្រទេសដែលរងគ្រោះនឹងសង្គ្រាមនិងមានគ្រោះទុរ្ភិក្ស និងការអត់ឃ្លានត្រូវបញ្ចប់ឲ្យអស់នៅក្នុងឆ្នាំ២០៣០។ ប៉ុន្តែលោក សម រង្ស៊ី បានក្លាយជាមេដឹកនាំប្រឆាំងម្នាក់ដែលចង់អោយប្រទេសកម្ពុជាខ្លួនឯង ដែលទើបមានសន្តិភាពនិងភាពសម្បូរណ៍សប្បាយមានការហូបចុកគ្រប់គ្រាន់ឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដែលប្រឈមនឹងគ្រោះទុរ្ភិក្សនោះទៅវិញ។

មន្ត្រីអង្គការសហប្រជាជាតិរូបនោះ បានដាក់សំណួរថា៖តើលោក សម រង្ស៊ី ដែលដឹងឬទេថាអំពើទុរ្ភិក្សដោយសារសង្គ្រាម បានបង្កការប៉ះពាល់ដល់មនុស្សច្រើនរយលាននាក់កាលពីឆ្នាំ២០១៨នោះដែរឬទេ? យោងតាមមន្ត្រីអង្គការសហប្រជាជាតិដដែលនោះ គឺឆ្នាំ ២០១៨ កន្លង មកនោះ មានមនុស្សប្រមាណ៨២១លាននាក់បានរង នឹងអំពើទុរ្កិក្សក្នុងនោះមួយផ្នែកធំគឺដោយសារកត្តាសង្គ្រា មស៊ីវិលក្នុងប្រទេសរបស់គេ។ មន្ត្រីអង្គការសហប្រជាជា តិបាន និយាយចុងក្រោយទៀតថា បើលោកអាចប្រៀប ធៀបបាន គឺលោក «សមរង្ស៊ីដូចជាមេរោគចម្លងជម្ងឺប៉េស្តជ្រូក អាហ្វ្រិក He is like an African Swine Fever Virus»។

ក្រុមអ្នកវិភាគក្នុងស្រុកបានថ្លែងថា គម្រោងចង់វិល ត្រឡប់មក វិញរបស់លោកសមរង្ស៊ី ក្នុងខែកញ្ញាឆ្នាំ ២០១៩ នឹងមិនអាចកើតឡើងបានទេដោយសារ តែសភាពការណ៍នយោបាយក្នុងស្រុករបស់កម្ពុជាមិនដូចជាអ្វីដែលជាព័ត៌មានប្រឌិតនូវការពុះកញ្ជ្រោលដោយក្រុមប្រឆាំងក្រៅស្រុកបានផ្សព្វផ្សាយនោះឡើយ។ សភាពការណ៍កម្ពុជា ពិតប្រាកដបានស្ថិតក្នុងសភាព ស្ងៀមស្ងាត់ ពលរដ្ឋរីករាយក្នុងការបំពេញអាជីវកម្មរស់នៅប្រចាំថ្ងៃ និងម្យ៉ាងទៀត ដំណើរការអភិវឌ្ឍន៍ជាតិនិងសមិទ្ធិផលបានកើតឡើងជាក់ស្តែងមិនអាចឲ្យមានជនណាម្នាក់និយាយមួល បង្កាច់បង្ខូចការពិតនោះបាន
ងាយៗនោះឡើយ។

ខ្ញុំយល់និងជឿថា រហូតដល់ខែកញ្ញា ក្រុមប្រឆាំងនឹងលើ កផែនការណ៍រំកិលនៃការវិលត្រឡប់របស់ លោក សមរង្ស៊ី បន្តទៅមុខថែមទៀតដែលជាផែនការណ៍រំកិលរហូតដែលមិនអាចសម្រេចបានឡើយ៕

ដោយ ៖ វង្ស សិលា


No comments:

Post a Comment