Saturday, September 12, 2020

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៥គ្រួសារនៅឃុំចំនួន ០៣ ក្នុងស្រុកកំពង់លែង ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

 កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៥គ្រួសារ នៅ ក្នុងឃុំចំនួន ០៣ក្នុងស្រុកកំពង់លែង ទទូលបានអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងមានការអមដំណើរដោយលោក លោកស្រីអនុសាខាកាកបាទក្រហមខេត្ត សមាជិក សមាជិកាអនុសាខាកាកបាទក្រហមស្រុក និងអាជ្ញាធរមូលដ្អានដែនដីផងដែរ។

ចំពោះប្រជាពលរដ្ឋងាយរងគ្រោះទាំង ០៥គ្រួសារ ក្នុងនោះមាននៅក្នុងភូមិសំរោង ឃុំពោធិ៍ ចំនួន ០១គ្រួសារ និងភូមិត្រងិល ឃុំត្រងិលចំនួន០១គ្រួសារ ទាំង០២គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង សារុង០១ ក្រមា០១ មុង០១ ភួយ ០១ និងថវិកា២០ម៉ឺនរៀល ក្នុង០១គ្រួសារ បញ្ជាក់ចំពោះគ្រសារនៅភូមិសំរោងទទួលបានសម្ភារៈ០១កញ្ចប់បន្ថែមទៀត) និង០៣គ្រួសារទៀតនៅភូមិតាឡាត់ ឃុំស្វាយរំពារ ក្នុង០១គ្រួសារទទូលបាន អង្ករ ចំនួន ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង សារុង០១ ក្រមា០១ មុង០១ ភួយ០១ និងថវិកា១៨មឺនរៀល។

មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋលោក អម សុភា អភិបាលរងខេត្ត បានពាំនាំ និងសាកសួរសុខទុក្ខពី សំណាក់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកទាំងទ្វេរតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនទុកចោលនរណាម្នាក់នោះឡើយ ពាលគឺ “ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា”។

លោកបានជម្រាបន្ថែមថាអំណោយមនុស្សធម៌ទាំងនេះ គ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានតែមួយ រយៈពេល ខ្លីតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំ ប្រកបមុខរប បន្ថែមទៀតដូចជាដាំបន្លែ និងចិញ្ចឹមដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។ លោកបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើអនាម័យជាប្រចាំដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ដោយស្តាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕







No comments:

Post a Comment