Saturday, September 12, 2020

លោកទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានកិត្តិយសខេត្តកែប

កែប៖ នៅថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០២០  លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួល បន្ទុក បេសក កម្មពិសេស អនុ ប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈ កម្មាធិ ការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ  បានអញ្ជើញជាអធិបតី  ក្នុង ពិធីប្រកាសលោក សាម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្ដាល  និងជាប្រធានកិត្តិយសខេត្តកែប  និង បំពាក់គ្រឿង ឥស្ស រិយយស ជូនដល់អ្នក ដែល មាន ស្នាដៃជួយ សង្គ្រោះ គ្រោះមហន្តរាយនៅខេត្តកែប  


ថ្លែងក្នុងមតិស្វាគមន៍លោក សោម  ពិសិដ្ឋ  អភិបាលខេត្តកែប  និងជាប្រធានកិត្តយស សមាគន៍អតីតយុទ្ធជនរបស់ខេត្ត មានប្រសាសន៍ថា  កន្លងមក  និងពេលបច្ចប្បន្ន ក្រុមការងារសមាគមន៍អតីតយុទ្ធជន របស់ខេត្ត បានខិតខំកៀរគរសប្បុរស ជននានា ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីស្វែងរក មូលនិធិសម្រាប់ ទ្រទ្រុង សមាគម អតីតយុទ្ធ ជន កម្ពុជាខេត្ត  ក្នុងការចុះសួរសុខទុក្ខចំពោះអតីតយុទ្ធជនជួបការលំបាក ឬរងគ្រោះផ្សេងៗ និងបានជួយដោះស្រាយ នូវរាល់ សំណូម ពរ ចំបាច់នានារបស់អតីតយុទ្ធជននៅមូលដ្ឋានជាប្រចាំ  ព្រមទាំងបន្តបំផុស លើក ស្ទួយវីរៈភាព គុណ បំណាច់  ដ៏ថ្លៃរបស់ អតីតយុទ្ធជន ដែល បានលៈបង់ សាច់ ស្រស់ ឈាមស្រស់ ក្នុង បុព្វហេតុការពារជាតិមាតុភូមិ។


បន្ថែមលើសនេះ  លោកអភិបាលខេត្ត  បានលើកឡើងថា  យើងទាំងអស់គ្នា  មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងការ ដោះ ស្រាយ ជីវភាព ជូនបងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់នូវសម្ភារៈថវិកា ការតំឡើងប្រាក់ សោធននិវត្តន៍ ការ បង្កើត ឲ្យមានគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច កសាង លំនៅដ្ឋាន ជូនអតីត កងកម្លាំង ប្រដាប់  អាវុធ និងគ្រួសារ និងបានបង្កើតគម្រោងជាច្រើន ដើម្បីកែលម្អជីវភាពយោធិន និង អតីតយុទ្ធជន និងការបង្កើត និងបន្ថែមនូវប្រាក់របបសន្តិសុខសង្គមជូនជនពិការនិវត្តជន និងជនបាត់បង់ សមត្ថភាពការងារ។


លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួល បន្ទុក បេសក កម្មពិសេស អនុ ប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ  មានប្រសាសន៍ថា  ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាល  និងជាប្រធានកិត្តិយសខេត្តកែប ត្រូវទទួលខុសត្រូវ  ដឹកនាំសម្របសម្រួល  ក្រុមការងារ ដើម្បីជួយពង្រឹងសកម្មភាពសមាគម និងជួយដោះស្រាយជីវភាពរបស់អតីតយុទ្ធជនដែលជាសមាជិក ស.អ.ក.អោយបានល្អ ៕












No comments:

Post a Comment