Wednesday, November 04, 2015

សម្តេចតេជោអនុញ្ញាតិអោយឯកអគ្គរដ្ឋទូតគុយបាចប់អាណត្តិ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី​ ៤ខែវិច្ឆិកា ឆ្នាំ ​២០១៥ ​នេះដែរសម្តេច​តេជោនាយក​រដ្ឋមន្ត្រីកម្ពុជា ​បាន
អនុញ្ញាតិ​អោយឯកឧត្តម​ ជូស សេរ៉ាមូន​(Jose Rammon) ​ឯកអគ្គរដ្ឋទូត​គុយបាចូល​ជួបសំដែងការ​គួរសម​ និងជំរាបលា ​ក្នុងឧកាស​ដែលឯកឧត្តម ​បានបញ្ចប់​អាណត្តិការ​ទូតរបស់​ខ្លួននៅ
កម្ពុជា។ ​តាម ឯ​កឧត្តម ​អ៊ែង សុផល្លែត​ ទូតគុយបា ​យល់ឃើញថាកម្ពុជា​មានការរីក​ចំរើន​លើគ្រប់វិស័យទំា​ងនយោបាយ​និងសេដ្ឋកិច្ច​ ឯកឧត្តម​អគ្គរដ្ឋទូត​បានថ្លែង​អំណរគុណ​ចំពោះការជួយ​ជ្រោមជ្រែង​ពីភាគី​កម្ពុជាដែល​ជំរុញ​បេសកម្មការទូត​ របស់លោក​នៅកម្ពុជា​អោយទទួល​បានជោគ​ជ័យ។ ឯក​ឧត្តម ជូស ​សេរ៉ាមូន ​បានជំរាបជូន​សម្តេចតេជោ ​នាយករដ្ឋ​មន្ត្រីកម្ពុជា​ថាចាប់តំាងពីរ​ដំណើរ​ទស្សនកិច្ច​លើកដំបូងរបស់​លោកនៅ​កម្ពុជាកាលពី​ប្រមាណ ២​៥ឆ្នាំមុន គឺប្រជាជន​ពិសេសយុវជន​កម្ពុជាមានការ​ផ្លាស់ប្តូរជីវភាព​រស់នៅជាច្រើន។ ​ឯកឧត្តម ជូ​ស សេរ៉ាមូន ​ជឿជាក់ថា ​ការរីកចម្រើន​នឹងបន្ត​កើតមាន​តទៅទៀត​នាពេលអនាគត​។

ជាការឆ្លើយ​តបសម្តេច​តេជោបានថ្លែង​អំណរគុណ​ចំពោះរដ្ឋាភិ​បាលគុយបាដែល​បានជួយដល់​ប្រទេសកម្ពុជា​តំាង​ពីអតីកាល​ដែលរួមមាន​ ជំនួយផ្នែក​សុខាភិបាល​តាមរយៈការ​បញ្ជូន គ្រូពេទ្យ ​និងការ​ផ្តល់អាហា​រូបករណ៍ដល់​កម្ពុជា។ ​សម្តេចនាយ​ករដ្ឋមន្ត្រី​បានវាយតំលៃខ្ពស់ ​ចំពោះបេស​កម្មការ​ទូតរបស់ឯ​កឧត្តម ​ជូស សេរ៉ាមូន​ នៅកម្ពុជា និ​ង​សូមជូនពរអោយ​ឯកឧត្តមទូតទទួលបាន​ជោគជ័យ​បន្ថែម​ទៀតសម្រាប់​បេសកម្មការ​ងារនៅបណ្តាប្រទេស​ដទៃទៀត។





No comments:

Post a Comment