Thursday, March 29, 2018

ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ឧបត្តម្ភ​ដល់​សមាជិក​ដែលបាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០១៨ លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកាមួយចំនួនឧបត្តម្ភដល់កញ្ញា ហែម សុគន្ធា សមាជិកលេខាធិការដ្ឋាន ស.ស.យ.ក ខេត្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។ កញ្ញារស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​៕




No comments:

Post a Comment