Thursday, March 29, 2018

លទ្ធិប្រជាធិបតេយ្យ​ដើរថយ​ក្រោយ​មួយជំហាន​នៅ​ឥណ្ឌូនេស៊ី

២០ ឆ្នាំ​បន្ទាប់ពី​ការ​ដួល​រលំ​របប​ផ្តាច់ការ​របស់ប្រធានាធិបតី Suharto មក ប្រជាជន​ឥណ្ឌូនេស៊ី​កំពុង​ដឹង​ខ្លួន​ដោយ​ឃើញ​ថា ច្បាប់ថ្មីៗ​ដែល​ត្រូវ​បានអនុម័ត ​និង​កំពុង​ពិចារណា​​នឹង​​បណ្តាល​ឲ្យ​ខូច​ដល់​គោល​គំនិត ​ដែលបានតស៊ូយ៉ាង​ស្វិត​ស្វាញ​អំពី​សេរីភាពនៃ​ការ​បញ្ចេញ​​មតិនិង​និយាយស្តី។​

ក្នុងពេល​ដែល​ឥណ្ឌូនេស៊ី​អាច​មានអ្វីដែល​អង្គការ Freedom House ហៅ​ថា “បរិយាកាស​បណ្តាញ​ផ្សព្វផ្សាយ​ដ៏ចម្រុះ​និង​រស់រវើក” នោះ របាយការណ៍​ឆ្នាំ ២០១៧ របស់ខ្លួន​បាន​និ​យាយថា សេរីភាព​សារព័ត៌មាន​នៅតែត្រូវ​បាន​រាំង​ស្ទះ​ដោយ​ការ​រឹត​ត្បឹត​ផ្លូវ​ច្បាប់​ និង​ការ​តាម​​ដាន។​

នៅ​ក្នុងអ្វីដែល​សកម្មជន​និយាយនោះគឺ​ជា​ឧទាហរណ៍​ដ៏គួរ​ឲ្យ​ព្រួយ​បារម្ភ​​ពីការ​រអិល​ថយ​ក្រោយ​​លទ្ធិប្រជាធិបតេយ្យ និង​ការ​កែប្រែ​ក្នុងដំណើរការ​ព្រាង​ច្បាប់ ពោល​គឺ​រដ្ឋសភា​នៅ​ពេល​ថ្មីៗនេះ​បាន​អនុម័ត​លើ​វិសោធនកម្ម​​ច្បាប់​ស្ថាប័ន​នីតិបញ្ញត្តិ​ឆ្នាំ ២០១៤​ ដែល​បាន​ការ​ពារ​​អ្នក​នយោ​បាយ​របស់​ប្រទេស​ពីការ​រិះគន់ជា​សាធារណៈ។

ច្បាប់​នោះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឹក្សា​សីលធម៌សភា​​អាចចោទ​ប្រកាន់​លើ​នរណា​ដែល​មិន​គោរព​កិត្យានុភាព​​សភា ឬ​សមាជិក​សភា ប៉ុន្តែ​មិន​បាន​កំណត់​ថា តើ​ “ការ​មិន​គោរព” នោះ​មាន​ន័យ​ដូចម្តេច ឬ​និយាយ​អំពីទម្រង់ទណ្ឌ​កម្ម​អ្វី​ដែល​នឹង​ដាក់លើ​អ្នករំលោភបំពាន​នោះទេ។​

ទោះជា​​បក្ស​ប្រជាធិបតេយ្យ​ឥណ្ឌូនេស៊ី​កំពុងកាន់អំណាច​គឺ​ស្ថិត​ក្នុង​បក្ស​នយោ​បាយ​ចំនួន ៨ ដែល​បាន​គាំទ្រ​​ការ​ធ្វើ​វិសោធនកម្មនោះ​ក៏​ដោយ ក៏​ប្រធានាធិបតី​ Joko Widodo ​បាន​បដិ​សេធ​ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ ហើយ​សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​កំពុង​តែ​ប្តឹង​វា​ទៅ​តុលា​ការ​ធម្មនុញ្ញ។​

អ្នករិះគន់​និយាយថា ដោយការ​បដិសេធ​ពួក​គេ​នូវ​សិទ្ធិ​រិះគន់​អ្នក​តំណាង​ខ្លួន ច្បាប់​ធ្វើ​វិសោធ​នកម្ម​នោះ​បាន​បំផ្លាញ​ដល់​អធិបតេយ្យ​ប្រជាជន។

ប៉ុន្តែ អ្វីដែល​អ្នក​វិភាគ​ជាច្រើន​និយាយមិន​ចេញ​នោះគឺ​ហេតុអ្វីបាន​ជា​វិមានប្រធានាធិបតី​មិន​ខិត​ខំ​បញ្ជៀស ឬ​យ៉ាងហោចណាស់​​ក៏បង្កក​ដំណើរ​ការ​នោះដែរ នៅពេល​រដ្ឋធម្មនុញ្ញ​លើក​ឡើង​ច្បាស់​ថា អត្ថបទ​ព្រាង​នោះ​ត្រូវ​តែ​ចូលរួម​អនុម័ត​ដោយ​សភា និង​ប្រធានាធិបតី ឬក៏​តំណាង​របស់គាត់​នោះ។

ប្រសិន​បើ​កិច្ច​ព្រមព្រៀង​នោះមិន​សម្រេច​ទេនោះ អញ្ចឹង​សេចក្តីព្រាងនោះ​មិន​អាច​ពិចារ​ណា​ឡើង​វិញ​ដោយសភាដដែល​នោះទេ។

អ្នក​នាំពាក្យ​វិមានប្រធានាធិបតី​មិន​បាន​ឆ្លើយតប​ការ​ស្នើសុំ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​មន្ត្រីរដ្ឋា​ភិបាល​​អះអាង​ថា អភ័យ​ឯកសិទ្ធិ​ពីខចែង​លើការ​រិះគន់នោះ​ត្រូវ​បាន​បញ្ចូលបន្ទាប់ពីប្រ​ធានាធិបតី​បាន​យល់​ព្រម​លើ​សេចក្តីព្រាង​ច្បាប់នោះ។

ប្រសិន​បើ​រឿង​នោះកើត​ឡើង​នោះ អញ្ចឹង​វា​បង្ហាញពី​បរាជ័យ​ខ្លាំង​ក្នុង​ដំណើរ​ការ​ធ្វើ​ច្បាប់​តែ​ម្តង ដោយ​ការ​ខ្វះ​ការ​ប្រាស្រ័យទាក់ទង​គ្នា ឬសហការគ្នា​រវាង​វិមាន​ប្រធានាធិបតី​និង​រដ្ឋមន្ត្រីយុត្តិធម៌​។ ជាក់ស្តែង វា​ស្រដៀង​គ្នា​នឹង​អ្វីដែលកំពុង​កើត​ឡើង​​ជា​មួយ​នឹង​ការ​ស្នើ​ប្តូរ​ក្រម​ព្រហ្មទណ្ឌ​​ដែល​មាន​អាយុ ១ សតវត្សរ៍​​ដ៏​ចម្រូង​ចម្រាស់​នោះដែរ។​

ដោយ​ខ្វះ​អំណាច​វេតូ លោក Widodo មិន​អាច​ទប់ស្កាត់​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ពីការ​ក្លាយជា​ច្បាប់​ដោយ​ស្វ័យ​ប្រវត្តិ​នៅថ្ងៃទី ១៤ ខែ​មីនា រយៈ​ពេល ៣០ ថ្ងៃ​បន្ទាប់ពី​វា​ឆ្លង​កាត់​សម័យ​ប្រជុំ​សភា​បាន​ទេ។ មានតែ​បក្ស​សហអភិវឌ្ឍន៍ ​និង​បក្ស​ប្រជាធិបតេយ្យ​ជាតិ​ ជាសមាជិក​ពីរ​នៃ​ក្រុម​ចម្រុះ​កំពុងកាន់អំណាច​ប៉ុណ្ណោះដែល​ប្រឆាំង​នឹងវា។​

សកម្មជន​សង្គម​ស៊ីវិល​ដែល​ស្គាល់គាត់​និយាយថា ក្នុងនាមជា​សមាជិក​ដ៏យូរ​របស់បក្ស​ប្រ​ជា​ធិបតេយ្យនោះ លោក Laoly ដែលជា​ប្រធានសភា​នោះ​មាន​លក្ខណៈពិបាក​សម្រេច​ចិត្ត ដោយ​គេ​ឃើញ​តាម​រយៈ​ការ​អំពាវនាវជា​សាធារណៈ​ឲ្យ​មានការ​ដាក់ញត្តិ​ប្រឆាំង​ច្បាប់​នោះ។

ជាក់ស្តែងទៅ ការ​ធ្វើ​វិសោធនកម្ម​នោះ​បាន​កើនកម្លាំង​រយៈ​ពេល ៤ ខែ​មុន​ ចាប់ពី​អតីត​ប្រធាន​សភា Setya Novanto ជាប់ឃុំ​ពីការ​កេង​ប្រវ័ញ្ច​ប្រាក់​ចំនួន ២,៣ ពាន់ពាន់លាន​រូពី​ពី​គម្រោង​ប្រើ​បណ្ណ​អេឡិច​ត្រូនិកដែល​មាន​ទឹកប្រាក់ ៥,៩ ពាន់ពាន់​លានរូពី។​

​លោក Novanto បាន​អះអាង​ក្នុង​តុលាការ​កាលពីសប្តាហ៍មុន​ថា មេដឹកនាំ​បក្ស​ដ៏លេច​ធ្លោរ​ពីរ​រូប​ គឺរដ្ឋមន្ត្រី​អភិវឌ្ឍន៍​មនុស្ស​ និង​វប្បធម៌ Puan Mharani ​និង​លេខាធិការ​គណៈរដ្ឋមន្ត្រី Pramono Anung ទាំងពីរ​នាក់បានទទួល​ប្រាក់ចំនួន ៥០០.០០០ ដុល្លារ​ពី​គម្រោង​នោះ។​

Maharani ជាកូន​ស្រី​របស់​មេបក្ស​ប្រជាធិបតេយ្យ Megawati Sukarnoputri។ រឿង​អា​ស្រូវ​នោះ​បាន​ធ្វើ​ឲ្យ​សភា​ក្លាយជា​កន្លែង​រិះ​គន់​របស់សាធារណជន ដោយ​គណៈកម្មការ​ប្រ​ឆាំង​​អំពើ​ពុក​រលួយ​​ដែល​បាន​ប្តឹង​​បក្ស​នយោ​បាយ​ចំនួន ៩ រួម​ជាមួយ​សមាជិក​សភាចំនួន ៣៧ ចាប់ពី​ឆ្នាំ​២០០៩ ដល់ ២០១៤ ដែល​គ្មាននរណា​ម្នាក់ត្រូវ​បាន​ចោទ​ប្រកាន់​កន្លងមកនោះទេ។​ Maharani និង Anung មិន​ទាន់​ត្រូវ​គេ​​ដៅ​ឈ្មោះនៅឡើយ​មក​ដល់ពេល​នេះ។​

 ច្បាប់នោះ​មិន​គ្រាន់តែជាការ​ព្រួយ​បារម្ភ​សម្រាប់​អ្នក​តស៊ូ​លើ​សេរី​ភាព​សារព័ត៌មាន​នោះ​ទេ។ សេចក្តីព្រាងច្បាប់ព្រហ្មទណ្ឌ​ថ្មី​នោះ បច្ចុប្បន្ន​ស្ថិត​ក្នុង​ដៃគណៈ​កម្មាធិការ​ពិសេស​របស់សភាបាន​ដាក់ទោសទណ្ឌ​អតិបរមា​ ៩ ឆ្នាំ​ដល់ជន​ណា​ដែល​វាយ​ប្រហារ​ប្រធានាធិបតី ឬ​អនុ​ប្រ​ធា​នា​​ធិប​តី​​តាម​ពាក្យ​សម្តី។​

ជនណា​ដែល​បង្ខូចកេរ្តិ៍​មេដឹកនាំទាំង​ពីរ​នោះជា​សាធារណៈ​នឹង​ប្រឈម​មុខ​ជាប់គុក ៥ ឆ្នាំ ដែលជា​ភាសាទូលំទូលាយពេក​ដែលអាច​បកស្រាយ​យ៉ាង​ងាយ​ស្រួល។​

មាត្រា​ផ្សេង​ទៀត​ក៏​បាន​ដាក់ទោសទណ្ឌ​ ៣ ឆ្នាំ​​ដល់ជន​ណាដែល​បង្ខូច​កេរ្តិ៍​រដ្ឋាភិបាលជា​សា​ធា​រណៈ ក្នុង​ចេតនា​​ដែល​បណ្តាល​ឲ្យ​មាន​ចលាចល​សង្គម ឬដែល​ផ្សព្វផ្សាយ​ឯកសារ​បង្ខូច​កេរ្តិ៍​​ប្រឆាំង​រដ្ឋាភិបាល។​

អ្នកកាសែត​បរទេស​គ្មានពាក្យ​អ្វីត្រូវ​ពន្យល់់​ទេ​ ដោយ​សារតែ​មានការ​រឹតត្បឹត​ ទោះជា​ការ​សម្រេចចិត្ត​របស់លោក Widodo នៅឆ្នាំ ២០១៥ ក្នុងការដកចេញ​បម្រាម​លើ​ពួក​គេ​ដែលធ្វើដំណើរ​ទៅ​កាន់​ខេត្ត Papua នោះក៏ដោយ ក៏​វា​​មិន​ត្រូវ​បាន​អនុវត្ត​ត្រឹម​ត្រូវ​នៅកន្លែងជាក់ស្តែងនោះទេ។

សូម្បីតែ​គេ​ផ្តល់ការ​អនុញាត​ ក៏នៅ​មាន​ឧបសគ្គដែរ។ មន្ត្រី​យោធា​បាន​បណ្តេញ​អ្នក​កាសែត BBC និង​ជំនួយការ​ជាតិ​ឥណ្ឌូនេស៊ី​របស់គាត់​ចេញពី​ដែនដីនោះកាលពីខែ​មុន ក្នុងពេល​ផ្តិត​យក​ការ​ជួយ​សង្គ្រោះបន្ទាន់ខាង​សុខ​ភាព​នៅ​ឆ្នេរ​សមុទ្រ​ភាគខាង​ត្បូង​។​

អ្នកកាសែត​នោះត្រូវ​ចោទពីបទធ្វើ​ឲ្យ​ប៉ះពាល់អារម្មណ៍​ទាហាន​ដែល​ចូល​រួម​ក្នុងការ​ជួយ​សង្គ្រោះនោះ​សរសេរ​ថា ជំនួយសម្រាប់​កុមាកុល​សម្ព័ន្ធ Asmat ដែល​ខ្វះ​ជីវជាតិ​ចិញ្ចឹមធ្ងន់​ធ្ងរ​នោះ​គ្មាន​អ្វីក្រៅតែពី​មីកញ្ចប់ ទឹក​ស្ក និង​នំ​ស្រួយនោះ។​

ប្រធាន​អង្គការ​លើកលែងទោស​ប្រចាំនៅឥណ្ឌូនេស៊ីបាន​ហៅ​ការ​បណ្តេញ​ចេញ​នោះថា ជាការ​រំលោភយ៉ាង​ច្បាស់​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ហើយ​អ្នករិះគន់ផ្សេង​ទៀ​បាន​សួរ​ថា ហេតុ​អ្វី​បានជា​មានតែ​យោធា ហើយ​មិនមាន​ប៉ូលិស​ចូល​រួម?

របាយការណ៍​ឆ្នាំ ២០១៨ របស់ Freedom House ស្តីពីឥណ្ឌូនេស៊ី​មិន​ទាន់ចេញផ្សាយ​នៅ​ឡើយ ប៉ុន្តែ​គេ​ទំនង​ជា​​រិះគន់ខ្លាំង​ជាង​ដែល​គេធ្វើ​នៅឆ្នាំ ២០១៧ នៅពេល​ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ៥៩ ដែល​ចាត់ថ្នាក់ថា “សេរី​ដោយ​ផ្នែក” ដែល​មាន​ពិន្ទុ​ ៤ ក្នុង​ចំណោម​ ៧ សម្រាប់​សេរីភាព​ស៊ីវិល។​

ច្បាប់នោះមានគោល​ដៅ​ក្នុងការបង្រ្កាប​លើ​រូបអាសអាភាស ការ​បោក​ប្រាស់​តាម​អនឡាញ ការ​លាង​លុយ ល្បែង និង​បទ​ល្មើសតាម​អ៊ីធឺណិត​ផ្សេង​ទៀត ប៉ុន្តែ​ការ​ផ្តោត​ភាគ​ច្រើន​ធ្វើ​លើ​ករណី​បរិហារកេរ្តិ៍ និង​ការ​ប្រមាថ ជំនួសវិញ។​

ក្នុង​ចំណោម​អ្នកប្រើ​ប្រាស់អ៊ីនធឺណិត​ជាង ២០០ នាក់ដែល​បាន​កាត់ទោសស្ថិតក្រោម​ច្បាប់​នោះ​កន្លងមក​គឺជា​អ្នកទោសដែល​ចោទត្រូវ​ចោទ​ពីបទ​ប្តឹង​អំពី​អំពើ​ពុក​រលួយ​ដែលពុំមាន​មូល​​ដ្ឋាន​លើ​មន្ត្រីរដ្ឋាភិបាល​និង​មន្ត្រី​សាធារណៈ​ផ្សេង​ៗទៀត៕

ប្រភព៖ Asia Times ចុះថ្ងៃ២៨ ខែមីនា​​ ​ឆ្នាំ២០១៨



No comments:

Post a Comment