កំពង់ឆ្នាំង៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអំណោយជាស្បៀង និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជួបការលំបាកក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី១កេះ ទឹកត្រីមួយយួរ ទឹកសុីអុីវ១យួរ និងថវិកា ៤០.០០០រៀល។ ប្រជាពលរដ្ឋដែលទទួលអំណោយបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និងលោកជំទាវ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ជួយដល់់គ្រួសារដែរជួបការលំបាកដោយវិបត្តិជំងឺកូវីដ-១៩ ៕
No comments:
Post a Comment