Thursday, August 20, 2015

ឯកឧត្តមឧប​​នាយករដ្ឋមន្ត្រី ​ហោ​ ណាំហុង​ បញ្ជាក់អំពី​​បញ្ហាផែនទី​ និងព្រំដែន​​ជាមួយ​​ប្រទេសវៀ​ត​ណាម! ​ ​និងសង្កត់​ធ្ងន់ថា​ ក្រោយការ​ផ្ទៀងផ្ទាត់​ផែនទី នឹងធ្វើ​ឲ្យអ្នកដែល​កំពុងសង្ស័យ​មានភាព​ជ្រះស្រឡះ

ឯកឧត្តម ហោ ណាំហុង ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានថ្លែង​នៅក្នុងពិធីផ្ទៀង​ផ្ទាត់ផែន​ទីពីអង្គការសហប្រជា​ជាតិនៅ​ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះថា  ផែន​ទីបោន​ខ្នាត១/១០០.០០០ ដែល​ព្រះករុណា​ព្រះវររាជបិតា ព្រះបរមរតន​កោដ្ឋ តម្កល់​នៅអង្គការសហប្រជាជាតិ​នៅឆ្នាំ១៩៦៤ ហើយអង្គ​ការសហ​ប្រជាជាតិបាន​ប្រាប់ថា ជាងមួយ​ខែហើយ​នៅ New York  ផង ហ្សឺណែ​វផង រកមិន​ឃើញ​ផែនទីបោនខ្នាត ១/១០០.០០០ ដែលកម្ពុជា​បានស្នើ​សុំខ្ចីទេ គឺឃើញ​តែផែនទីUTMខ្នាត១/១០០០០០ ដែល​បារាំងផលិត​ឡើង។ នៅវិទ្យាស្ថាន​ភូមិសាស្រ្ត បារាំង ផលិត​ផែនទីបោន​ខ្នាត១/១០០០០០ និងUTMខ្នាត១/១០០០០០។
ឯកឧត្តម បានបន្ថែម​ថា ប៉ុន្តែអ្វី​ដែលកម្ពុជា​យើងប្រើរ​ហូតមកដល់​សព្វថ្ងៃ ប្រើប៉ុន្មាន​ទសវត្សរ៍មក​ហើយ ហើយ​បច្ចុប្បន្នកំពុង​តែធ្វើការកំនត់​ព្រំដែនវៀត​ណាម តាមផែន​ទីបោន​ខ្នាត១/១០០០០០ ។ ប៉ុន្តែអ្វី​ដែលអ.ស.ប រកឃើញ​គឺផែនទី UTMខ្នាត១/១០០០០០ ផែននេះ​ធ្វើនៅឆ្នាំ១៩៦៤ នៅឆ្នាំ១៩៦៤ជាសម័យ​ដែលព្រះករុណា​សីហនុ ជាព្រះប្រមុខរដ្ឋ​ទទួលស្គាល់ផែនទី UTMខ្នាត១/១០០០០០នេះហើយ ទើបយើង​ទទួលផែនទីនេះធ្វើ​ការផ្ទៀង​ផ្ទាត់ ។
ឯកឧត្តមឧប​នាយករដ្ឋម​ន្ត្រី ហោ ណាំហុង បាន​ពន្យល់​បន្ថែមថា«  យើងយក​ផែនទីបោនខ្នាត១/១០០០០០ ដែលយើង​ប្រើកន្លងមកជា​ច្រើនទសវត្សរ៍ទៅ​ហើយនេះ យើងធ្វើក្រដាស​ថ្លាដែលយើង​ដាក់ពីលើច្បាប់​ដើម មិនមែនCopyទេ ហើយ​គេគូសព្រំដែនច្បាស់​ខ្លាំងណាស់។ រាជរដ្ឋាភិបាល​ឆ្នាំ១៩៦៤ ទទួលស្គាល់​យ៉ាងច្បាស់​ថា ព្រំដែន​កម្ពុជាជាមួយវៀត​ណាម តាមផែន​ទី១៨សន្លឹកនេះ ហើយ​យើងមាន​ផែនទីទាំង​អស់ចំនួន២៦​សន្លឹក តែយើង​យកមក​១៨ផ្ទាំង ដើម្បី​ឲ្យស្របតាម​១៨សន្លឹកអ.ស.ប ពុំមាន​អ្វីខុសគ្នា​សោះ ហឹ្នង​ចង់ឲ្យជ្រះស្រឡះ​ពីអ្នកខ្លះកំពុងតែ​មានការសង្ស័យ​មានការធ្វើ​សកម្មភាព​នានា»
បញ្ហានេះ​ដែលពីមុន​មកយើងមិន​និយាយ សម្តេចតេជោលោក​មានប្រសាសន៍​ខ្លះថា  លោកបណ្ឌិត សុខ ទូច មានជំរាប​ជូនខ្លះ តាមផែន​ទី១/១០០០០០ ដែលយើង​ថាកម្ពុជា​ឆ្នាំ១៩៦៤ជារាជរដ្ឋាភិបាល​របស់ព្រះបរមរដ្ឋ​កោដ ទទូលស្គាល់​ខ្សែព្រំដែន​តាមបន្ទាត់ ដាក់ដាំ មានន័យ​ថាខ្មែរយើង​នៅខាងលើ ហើយដាក់​ហ៊ូត នៅខាង​ក្រោម មានន័យ​ថាវៀត ណាមនៅ​ខាង​ក្រោម ហើយនៅក្នុង​ចន្លោះធំ មានទំហំ៥០គីឡូម៉ែត្រ​ការ៉េទោះជាផែន​ទីបោនខ្នាត​១/១០០០០០ គូសយកដាក់​ដាំ ដីជាង៥០គីឡូម៉ែត្រការ៉េ​ឲ្យទៅវៀត ណាមក្តី ហើយ​ផែនទីUTMខ្នាត១/១០០០០០ ដែលទទួល​ស្គាល់ដោយរាជ​រដ្ឋាភិបាល​ឆ្នាំ៦៤ នោះក៏ទទួលស្គាល់​នៅបន្ទាត់ដា​ក់ដាំ ហើយ​ថ្ងៃនេះយើងបាន​ឃើញហើយក្នុង​ការបញ្ចាំងឃើញ​ថាផ្នែកដាក់ដាំ ចូលទៅទៅវៀត​ណាម គឺយើងមិនទទួលស្គាល់​យើងនៅតែតវ៉ារហូត​ដល់សព្វថ្ងៃនេះ តវ៉ាដោយ​សារយើងយោង​តាមការ​សំរេចរបស់អគ្គ​ទេសាភិ​បាលវៀតណាម-បារាំង នៅទីក្រុង​ហាណូយ នៅឆ្នំា​១៩៦៤អគ្គទេសាភិបាល​ប្រទេស​កម្ពុជា ប្រទេសបារាំង​បានដាក់​វួច យកខ្សែ​ដាក់វួចមាន​ន័យថា​ពីខាងក្រោមចូលមក​ដីវៀត ណាម ខាងក្រោម ដើម្បីដី៥០គីឡូយើង​ធ្វើការតវ៉ា។
ឯកឧត្តមឧបនាយករដ្ឋម​ន្ត្រី ហោ ណាំហុង បានមាន​ប្រសាសន៍ប​ន្ថែមថា ក្នុងការកំនត់ព្រំ​ដែនខ្ញុំសូម​ជំរាបឯក​ឧត្តម លោកជំទាវ នឹងអស់​លោកលោក​ស្រី ឲ្យច្បាស់យើង​មិនមែន​គ្រាន់តែយកតាម​ផែនទីបោន​ខ្នាត១/១០០០០០ មួយមុខ​គត់ទេ គឺយើងយក​ច្បាប់អន្តរជាតិមក​និយាយទៀតទោះ​ជាបារាំង​ទទួលផែន​ទីបោនខ្នាត១/១០០០០០ ជាព្រំដែន​ជាមួយវៀត​ណាម ជាមួយឡាវ ក៏ប៉ុន្តែការ​ចរចា យើងតែង​តែលើច្បាប់​អន្តរជាតិ។ ឧទាហរណ៍ ទឹកទន្លេដែល​ជ្រៅ គឺត្រូវយកខ្សែបន្ទាត់​នៅពាក់​កណ្តាល នៅលើផែន​ទីគេហៅថា តាវវេច កន្លែងណា​ដែលកប៉ាលបើកមិនបានយើង​ត្រូវកាត់យកពាក់កណ្តាល​ម្នាក់នេះជាច្បាប់​អន្តរជាតិ។ ដូច្នោះសូម​ឲ្យឯក​ឧត្តម លោក​ជំទាវ នឹងអស់លោក​លោកស្រី យល់ច្បាស់​អំពីការខិត​ខំតស៊ូរបស់រាជរដ្ឋាភិបាល​ព្រះរាជាណា​ចក្រកម្ពុជា​បច្ចុប្បន្ននេះ​ក្នុងការកំណត់​ព្រំដែនជាមួយ​ប្រទេស​ជិតខាង។
ហើយ​ជាមួយប្រទេស​ថៃ ឯកឧត្តម លោកជំទាវ នឹងអស់លោក​លោកស្រី ឃើញស្រាប់​ហើយតែ៤.៦គីឡូម៉េត្រទេ យើងចំណាយ​ពេលជិត២​ឆ្នាំក្នុងការតវ៉ា នេះជាច្បាប់​ដែលយើង​ត្រូវតែ​តវ៉ា ហើយឥលូវ​ជាមួយវៀត​ណាម ៨ខែហើយនេះ ។ ខ្ញុំសូម​បំភ្លឺតែប៉ុណ្ណឹង​ជូនឯ​កឧត្តម លោកជំទាវ នឹងអស់​លោក លោក​ស្រី ឲ្យស្ងប់​នូវអារម្មណ៍ និងកា​រសង្ស័យ៕


No comments:

Post a Comment