Tuesday, April 28, 2020

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យនិងពិភាក្សាអំពីគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារបានអញ្ជើញដល់ការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ដើម្បីពិភាក្សាជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) អំពីផែនការរៀបចំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។
ក្នុងកិច្ចពិភាក្សានោះ អាជ្ញាធរជាតិអប្សរាបានឯកភាពឱ្យស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្តើមដំណើរការនៃការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទ តាព្រហ្មឱ្យបានឆាប់ដែលអាចទៅបាន ព្រោះក្នុងស្ថាន ភាពនេះចំនួនភ្ញៀវទេសចរក៏មានតិចនិងមិនមានការរំខាន។ ម្យ៉ាងវិញទៀត ក្នុងការសម្រួលដល់ដំណើរការជួសជុលផងនិងការចេញចូលរបស់ភ្ញៀវទេសចរផង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌាបានកសាងរួចរាល់នូវជណ្តើរឈើដើម្បីឆ្លងកាត់។

ក្នុងឱកាសនោះដែរ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរានិងក្រុមការងារក៏បានចុះពិនិត្យការងារកំពុងជួសជុលនៅសាលរបាំ ដែលក្រុមការងារជួសជុលបានបំពេញដោយយកចិត្តទុកដាក់បំផុតស្របតាមអនុសាសន៍ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕





No comments:

Post a Comment