Tuesday, April 28, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្ម ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។ បើតាមសេចក្ដីសម្រេច បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមមាន តួនាទី និងភារកិច្ចដូចជា៖
– សិក្សាលើទិដ្ឋភាពទូទៅ និងបញ្ហាប្រឈមនានា នៃប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធនឹងការងារ គាំពារសង្គមដែលបាន និងកំពុងដំណើរការ
– រៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើលទ្ធភាពនៃការតភ្ជាប់ ឬធ្វើសមាហរណកម្មប្រព័ន្ធចុះបញ្ជី ឬប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធ នឹងប្រព័ន្ធគាំពារសង្គម ដែលមានស្រាប់ក្នុងកម្រិតមិនប៉ះពាល់ដល់ព័ត៌មាន ឯកជនភាពបុគ្គល់
– ផ្តល់យោបល់ជូនគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងសម្របសម្រួលជាមួយស្ថាប័ន ពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នឯកជន លើការងារពាក់ព័ន្ធនឹងការរៀបចំ ដំឡើង កែសម្រួល ប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យា ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដើម្បីឲ្យអាចធ្វើអន្តរប្រតិបត្តិការ ជាមួយគ្នាបាន
– រាយការណ៍ជាប្រចាំជូនគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គមស្ដីពីវឌ្ឍនភាពនៃការអភិវឌ្ឍ ប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាដែលពាក់ព័ន្ធនឹងការងារគាំពារសង្គម
– បំពេញការងារផ្សេងទៀតដែលកំណត់ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម៕

សូមអានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែលមានខ្លឹមសារទាំងស្រុងខាងក្រោម៖






No comments:

Post a Comment