Thursday, July 19, 2018

លោក ប៊ិន ឈិន បន្តចុះជួបសមាជិកគណបក្សជាង៦ពាន់នាក់ ពេញមួយថ្ងៃ តាមឃុំចំនួន៥ ក្នុងស្រុកគិរីវង់ និងស្រុកទ្រាំង ខេត្តតាកែវ

តាកែវ៖ លោក ប៊ិន ឈិន សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាបេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ អមដំណើរដោយ លោក សុខ សូកាន លោកវេជ្ជបណ្ឌិត សុខ ផេង លោលបណ្ឌិត ស៊ូ ភិរិន្ទ រួមជាមួយលោក លោកស្រី ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក និងឃុំ ជាច្រើនរូបទៀត បានបន្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ  និងធ្វើការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងពិធីជួបជុំចំនួន៥កន្លែងផ្សេងគ្នា រួមមាន ឃុំគោកព្រេច ស្រុកគិរីវង់ និង ឃុំជីខ្មា ឃុំប្រាំបីមុំ ឃុំអង្គខ្នុរ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃពុធទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកគណបក្សតាមឃុំនីមួយៗ លោក ប៊ិន ឈិន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការថ្នាក់កណ្តាលចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសស្រាក់សស្រាំ និងធំធេងបំផុត ក្នុងការស្វែងរក និងរក្សាបាននូវជ័យជំនះជាបន្តបន្ទាប់ជូនគណបក្ស។ ជាមួយគ្នានោះផងដែរ  លោក ក៏បានរំលឹកឡើងវិញពីបទពិសោធន៍នានា ជាពិសេសភ្នាក់ងារគណបក្ស ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ព្រោះ ភ្នាក់ងារគណបក្សមានតួនាទីសំខាន់បំផុតតំណាងឱ្យគណបក្ស ស្របទៅតាមច្បាប់ និងនីតិវិធីរបស់ គ.ជ.ប នៅក្នុងការិយាល័យបោះឆ្នោតនីមួយៗ។

ចុងបញ្ជប់នៃពិធីសំណេះសំណាលនីមួយៗក្នុងឃុំទាំង៥ លោក ប៊ិន ឈិន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ឱ្យបានគ្រប់គ្នា ហើយសមាជិកម្នាក់បោះជូនគណបក្សឱ្យបានមួយសន្លឹក និងបោះឱ្យត្រូវ៕




No comments:

Post a Comment