Thursday, July 19, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យគ្រោះមន្តរាយទឹកជំនន់

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំស្តីពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យគ្រោះមន្តរាយទឹកជំនន់ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានជ្រាបថា យោងតាមការសង្កេតតាមដាន និងព្យាករណ៍អាកាស់ធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧត្តុនិយម ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើប្រទេសកម្ពុជា បានធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទប់ ដែលធ្វើឱ្យខេត្តមួយចំនួនកំពុងរងឥទ្ធិពលទឹកភ្លៀងដូចជា ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពុងស្ពឺ ខេត្តបាត់តំបង ខេត្តប៉ៃលិន ប្រឈមនិងការជន់លិច។ ដោយឡែក តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសឡាង និងប្រទេសថៃ ក៏មានភ្លៀងធ្លាក់ច្រើនបង្កឱ្យទឹកទន្លេមេគង្គហក់ឡើងផងដែរ។

រាជរដ្ឋាភិបាល ក៏បានណែនាំដល់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រាជធានី ខេត្ត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងត្រូវមានការរៀបចំទុកជាមុនដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើតឡើង ត្រូវជម្លៀងប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បញ្ចៀសឱ្យខានតែបាននូវការប៉ះពាល់ដល់អាយុជិវិត និងការខូចខាតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ៕

No comments:

Post a Comment