Thursday, July 19, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យអោយកាន់តែរឹងមាំ ព្រោះថាបើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុក ដោយបានបញ្ជាក់ថា នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់ហើយ! នៅថ្ងៃនោះគឺបងប្អូនប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ធិសេរីភាព សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងខ្លឹមសាររបស់លោក នៅថ្ងៃនេះបានបង្ហោះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិទូទាំងប្រទេស? នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់ហើយ! នៅថ្ងៃនោះគឺបងប្អូនប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ធិសេរីភាព សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ យើងទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអោយកាន់តែរឹងមាំ ព្រោះថាបើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណដល់បងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់លោកដែលបានធ្វើអោយកម្ពុជាមានសុខសន្តិភាពពេញលេញ និងរីកចម្រើនដែលបងប្អូនបានឃើញកម្ពុជាពិតសព្វថ្ងៃនេះ! សូមក្មួយៗយុវជន និងបងប្អូនជនរួមជាតិបោះឆ្នោតអោយ គណបក្សប្រជាជន លេខរផងទី ២០ នៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ៕

No comments:

Post a Comment