Friday, November 13, 2015

រដ្ឋសភាក​ម្ពុជាត្រៀ​មរៀ​បចំមហាស​ន្និបា​តសភាតំ​បន់អាស៊ី​(APA) លើ​កទី៨

បើគ្មានអ្វីប្រែប្រួ​លនោះទេ សភា នៃព្រះរាជា​ណាចក្រកម្ពុជា នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនៃស​ភាតំបន់អាស៊ី(APA)​ លើកទី៨ នាដើមខែធ្នូ​ ឆ្នាំ២០១៥​ខាងមុខនេះ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ នៅ​រាជធានីភ្នំពេញ ដែលមានគណៈប្រតិភូជាប្រ​ធានរដ្ឋសភា ព្រឹទ្ធ​សភា បណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ព្រ​មទំាងមានគណៈប្រតិភូបរទេស ជាអង្គកា​រសង្កេតការណ៍​ជាច្រើនទៀត នឹងអញ្ជើញមកចូល​រួមក្នុង​មហាសន្និបាតនេះ ផងដែរ។
នៅក្នុងដំណើរឆ្ពោះ​ទៅរៀបចំមហា​សន្និបាតដ៏ធំនេះ អគ្គលេខាធិកា​រដ្ឋានរដ្ឋសភា បានកំពុង​មមាញឹក ក្នុងការចាត់​ចែងរៀបចំការងា​រទំាងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យមហាសន្និបាតដំណើរការដោ​យ​រលូន ទទួល​បាន​ជោគជ័យ​ និងសក្តិសម ទៅ​នឹងមុខមាត់​កិត្តិយសប្រទេសជាតិ។ ក្រោមកា​រចង្អុលបង្ហាញ ពីសម្តេចអគ្គ​មហាពញាចក្រី ហេង ​សំរិន ប្រធានរដ្ឋសភា
អគ្គលេខាធិការដ្ឋា​នរដ្ឋសភា បានដាក់ចេ​ញផែនការ ដោយបានធ្វើការបែ​ងចែកភារកិច្ច ការងារ​ដល់អង្គភា​ពនានា នៅក្រោមឱវាទ អនុវត្ត ជាច្រើនខែមក​ហើយ ដើម្បីត្រៀ​មរៀបចំមហាសន្និបាត នេះ។ នៅព្រឹកថ្ងៃព្រ​ហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ឯ​កឧត្តម ឡេង ប៉េងឡុង អគ្គលេខា​ធិ​ការរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួ​តពិនិត្យកិច្ចការទំាងអស់នោះ ដោយមានកា​រចូលរួមប្រជុំ​ ពីមន្រ្តីពាក់ព័ន្ធមួយ​ចំនួន ដែលមា​នភារកិច្ច នៅក្នុងការរៀបចំ ដំណើរការមហាសន្និបាតលើកទី​៨ សភាតំបន់អាស៊ី នេះ។
អង្គប្រជុំបានស្តា​ប់របាយការណ៍ល​ទ្ធផលការងារ ដែលអង្គភាព​នីមួយៗ បានអនុវត្ត    នាពេលកន្លងមក ដែលមានដូចជាកិច្ចកា​រទំនាក់ទំនងអន្តរជាតិ ដែលមា​នការអញ្ជើញគណៈប្រតិភូបរទេ​ស ការឆ្លើយតប និង​សំណូមពរទំាងឡាយ ពីភ្ញៀវដែលនឹងអញ្ជើញមកចូលរួម
ម​ហា​សន្និបាត។ ការពិនិ​ត្យ​លើ​របៀបវារៈមហា​សន្និបាត ការត្រៀមរៀបចំ​សេវាកម្ម សម្ភារៈ និងធនធានមនុ​ស្ស ជាដើម។ យោងតា​មការរាយការណ៍ពី​ថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានបង្ហាញថាកិច្ចការជាច្រើនត្រូវបា​នសម្រេច គឺ​ត្រៀមចំាតែថ្ងៃប្រារព្ធពិធីតែប៉ុណ្ណោះ។  ទោះយ៉ាងណា ឯកឧត្តម ឡេង ប៉េង​ឡុង បានផ្តំាផ្ញើដល់ម​ន្រ្តីទំាងអស់ ត្រូវខិតខំយក​ចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនបន្តទៀត។ ឯកឧត្តមបានជំរុញដល់​មន្រ្តីទំាងអស់ ត្រូវបញ្ចប់​រាល់ការងារទំាងឡាយណាដែល​សេសសល់ឲ្យរួចរាល់ នៅក្នុងពាក់កណ្តា​លខែវិច្ឆិកានេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេ​ខាធិការ ក៏បានជំរុញដល់​នាយកដ្ឋានព័ត៌មាន របស់អគ្គលេខា​ធិការដ្ឋានរដ្ឋសភា ខិតខំរក​មធ្យោបាយ ក្នុងការផ្សព្វផ្សា​យព្រឹត្តិកា​រណ៍នេះ ដល់សាធារណជ​នបានដឹង ពិសេសត្រូវធ្វើការ​ទំនាក់ទំនងជាមួយប​ណ្តាញ ព័ត៌មាន រដ្ឋ និងឯកជន ដើម្បី​រួមសហការគ្នា ធ្វើយ៉ាងណាឲ្យការផ្សព្វ​ផ្សាយពីមហាសន្និបាតនេះ​បានទូលំ​ទូលាយ។ ឯកឧត្តមអគ្គលេខាធិការ បានលើក​ឡើងថាព្រឹត្តិការណ៍​ដ៏ធំនេះ ជាកិត្តិយសប្រ​ទេសជាតិ និងប្រជាជន
កម្ពុជាទំាងមូល។ មហាស​ន្និបាតនេះ នឹងបង្ហាញឲ្យពិ​ភពលោកបានឃើ​ញពីការខិតខំ របស់
រដ្ឋសភា រាជរដ្ឋាភិ​បាល និងប្រជាជ​នកម្ពុជា ក្នុងកសាង​សន្តិភាព ការផ្សះ​ផ្សា    ជាតិសាសន៍នៅក្នុងតំបន់ និងពិភព​លោក។
សូមជម្រាបដែ​រថា ប្រធានបទនៃមហាសន្និបា​តលើកទី៨ នៃសភាតំ​បន់អាស៊ី ដែលសភាកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ នៅពេ​លនេះគឺ “ ការជំរុញ​សន្តិភាព ការផ្សះផ្សា និ​ងការសន្ទនាក្នុងតំបន់”។ សភាតំ​បន់អាស៊ី បានបង្កើតឡើងក្នុងគោ​លបំណងនៃការជំរុញសុខសន្តិភាព និង      សមារណកម្ម សម្រា​ប់តំបន់អាស៊ីទំាងមូល ដោយផ្អែ​កលើមូលដ្ឋាននៃ​ប្រព័ន្ធយុត្តិធម៌ ការចែករំលែក និងស្មើភាពគ្នា នូវស្ថិរភាព​នៃការអភិវឌ្ឍ និង​​កិច្ចសហប្រតិបត្តិកា​រកាន់តែរឹងមាំ និងជិតស្និទ្ធ ថែមទៀត សម្រាប់តំ​បន់អាស៊ី។ សភាតំបន់អា​ស៊ី (Asian Parliament Assembly ) បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយ​បានបានប្តូរឈ្មោះ​មកពី សមាគមន៍សភា​អាស៊ីដើម្បី
សន្តិភាព (The Association Of Asian Parliament for Peace) ដែលបានបង្កើ​តឡើងតំាងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ រហូតមក​ដល់ពេលនេះ សភាតំបន់អា​ស៊ី មានសមាជិ​កពេញសិទ្ធិ ចំនួន៤២ប្រទេស ស​មាជិកអ្នកសង្កេត​ការណ៍ចំនួន១៦​ប្រទេស៕​


No comments:

Post a Comment