Tuesday, June 16, 2015

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើពិធីផ្ទេរតំណែងស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងប្រគល់ភារកិច្ចទទួលខុសត្រូវ ជូនស្នងការរង



ថ្ងៃទី១៦ ​ខែមិថុនា ​ឆ្នាំ២០១៥ ​នៅបញ្ជាការដ្ឋា​នកងរាជអា​វុធហត្ថលើផ្ទៃប្រ​ទេស បានបើកអង្គ​ប្រជុំស្តីពីការ​ផ្ទេរតំណែងស្ន​ងការ ​ស្នងការដ្ឋានរ​ដ្ឋបាលនិង​ហិរញ្ញវត្ថុ និងប្រ​គល់ភារកិ​ច្ចទទួលខុ​សត្រូវ ​ជូនស្នងការរង​ ក្រោមអធិប​តីភាព ឯក​ឧត្តម ឧត្តម​សេនីយ៍ឯក ប្រាក់សិទ្ធិ ​មេបញ្ជាការរ​ងកងរាជអាវុ​ធហត្ថលើផ្ទៃប្រ​ទេស ទទួ​លការងារបុ​គ្គលិក និង ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ នាង ​សុជីវី ស្ន​ងការ ស្នងកា​រដ្ឋានរដ្ឋបាល​និងហិរញ្ញវត្ថុ និងមាន​ការចូលរួម​ពីសំណាក់ ​ឧត្តមសេនីយ៍ ​ស្នងការរង​ នាយការិយាល័​យ នាយរង​ការិយាល័យ នៃស្នង​ការដ្ឋានរ​ដ្ឋបាលនិង​ហិរញ្ញវត្ថុ​ កងរាជអាវុ​ធហត្ថលើផ្ទៃប្រ​ទេស។

នេះគឺជាកា​រផ្ទេរតំណែងក្នុ​ងស្នងការ បន្ទាប់​ពីបានប្រារព្ធ​ពិធីផ្លាស់ប្តូរ​មុខងារនិងបំ​ពាក់ឋានន្តរស​ក្តិនៅថ្ងៃទី១២ ​ខែមិថុនា ​ឆ្នាំ២០១៥​ កន្លងទៅ។

ការកែទ​ម្រង់ដ៏ធំរប​ស់កងរាជអា​វុធហត្ថ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានចេញអនុ​ក្រឹត្យលេខ១​៥៩ អនក្រ.បក ​ចុះថ្ងៃទី១ ​ខែមេសា ​ឆ្នាំ២០១៤ ​ស្តីពីការកែស​ម្រួលរៀបចំ​ឡើងវិញ នូវរច​នាសម្ព័ន្ធ ​ក្របខណ្ឌចាត់​តាំងបញ្ជាការ​ដ្ឋានកងរា​ជអាវុធហត្ថ​លើផ្ទៃប្រទេស។​



No comments:

Post a Comment