Thursday, April 02, 2020

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ថ្ងៃដំបូងនៃការចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ លោក ជា វ៉ាន់ដេត បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ជា វ៉ាន់ដេត បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ថា «ដើម្បីចូលរួមជាមួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា ខ្ញុំស្ម័គ្រចិត្តចូលរួមបរិច្ឆាគជូននូវប្រាក់បៀវត្សរបស់ខ្ញុំបាទ ចាប់ពីខែដំបូងដល់ខែទី៦ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

សូមជម្រាបថា នៅថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់លោកចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់លោកដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែរដ្ឋមន្ត្រីមានប្រមាណ ៥លានរៀល ក្នុង១ខែ។

លោក ជា វ៉ាន់ដេត ត្រូវប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះតែម្តង ដែលរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់របស់លោកនាយករដ្ឋមន្ត្រី៕


No comments:

Post a Comment