Tuesday, March 19, 2019

ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ចុះពិនិត្យការដ្ឋានស្តារ អាងទឹកឈ្វាំង និងសាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការ ដ្ឋានស្តារអាងទឹកឈ្វាំង និងសាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដោយពិនិត្យឃើញអាងទឹកឈ្វាំង ប្រើប្រាស់មិនគ្រប់គ្រាន់ ជួបនូវការ ខ្វះទឹកសម្រាប់ស្រោចស្រពបន្ថែមនៅដើមរដូវ ចុងរដូវ កសិផលទទួល បានមិនឆ្លើយតបតាមតម្រូវការតំរូវឱ្យមានការ ស្តារអាងទឹកឈ្វាំងបន្ថែម ដើម្បីធ្វើការពង្រីកវិសាលភាពអាងទឹកឈ្វាំងសម្រាប់ប្រើប្រាស់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ផ្នែកខាងក្រោមនៅរដូវប្រាំង និងប្រើប្រាស់ប្រចាំថ្ងៃ។ ការងារកំពុងអនុវត្តគម្រោងគឺរួមមាន៖ ការស្តារបន្តអាងទឹកឈ្វាំង ប្រវែង២៥០ម៉ែត្រ x ១៨ម៉ែត្រ x ៣,៥០ម៉ែត្រ និងការសាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់ (ទ្វារ៨) ចំនួន ០១ កន្លែង។
សូមបញ្ជាក់ថា ទំនប់អាងទឹកឈ្វាំងទាំងមូល ពេលស្តាររួចបូកបន្ថែម និងអាងទឹកដែលមានក្រសួងធនធានទឹក និងឧតុនិយម បានស្តារឆ្នាំ កន្លងមកសរុបទំនប់អាងទឹកមានប្រវែង ៩២០ម៉ែត្រ x ៥២៨ម៉ែត្រ មានលទ្ធភាពអាចស្តុកទឹក បានប្រមាណ ១.២០០.០០០ម៉ែត្រគូប៕



No comments:

Post a Comment