Tuesday, March 19, 2019

អភិបាលខេត្តស្វាយរៀងជម្រុញឱ្យមន្ទីរជំនាញធ្វើផ្លូវវាង​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមុនថ្ងៃសង្ក្រាន្តឆ្នាំថ្មី

ស្វាយរៀង៖​ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោក​ ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកប្រធាន អនុប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាស្ពានតាហោ ស្ថិតនៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលការសាងសង់មកដល់ពេលសម្រេចបាន៨០%។
បើទោះជាស្ពាននេះមិនទាន់ហើយ១០០% តាមការគ្រោងទុកមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលដល់ក៏ពិតមែន លោកអភិបាលខេត្ត បានជម្រុញអោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តធ្វើផ្លូវវាងនៅខាងក្រោមស្ពាន និងអគ្គីសនីស្វាយរៀងរៀបចំប្រព័ន្ធភ្លើងបំភ្លឺផ្លូវនូវចំណុចនេះឲ្យបានល្អ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមកនាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង) និងចូលមកដល់នាថ្ងៃទី១៤-១៥ និង១៦ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
បើតាមការអៈអាងរបស់ក្រុមហ៊ុនទទួលការសាងសង់បានប្រាប់អោយដឹងថា ស្ពាននេះគ្រោងស្ថាបនារួចរាល់១០០%នាចុងខែឧសភា ខាងមុខ។
បន្ទាប់ពីអញ្ជើញចុះពិនិត្យការស្ថាបនាស្ពានតាហោ​លោក​អភិបាលខេត្តបានបន្តចុះពិនិត្យមើលការស្ថាបនាច្រាំងទន្លេវ៉ៃគោរដែលកំពុងរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ និងជាកន្លែងលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ​នាថ្ងៃអនាគត៕


 


No comments:

Post a Comment