Wednesday, December 07, 2016

អភិបាលរងរាជធានី៖ គួរយកចិត្តទុកដាក់លើវិស័យអប់រំ ធនធានមនុស្ស ចាប់តាំងពី កុមារភាពឡើងទៅ ដោយមានការចូលរួមពីគ្រូដែលមានសមត្ថភាព

(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ លោក ត្រាក់ ថៃសៀង បានមានប្រសាសន៍ថា ដើម្បីមានធនធានមនុស្សគ្រប់គ្រាន់ គួរយកចិត្តទុកដាក់លើវិស័យអប់រំ ធនធានមនុស្ស ចាប់តាំងពី កុមារភាពឡើងទៅ ដោយមានការចូលរួមពីគ្រូដែលមានសមត្ថភាព។ លោកអភិបាលរងរាជធានី បានមានប្រសាសន៍ដូចនេះ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសជួបប្រជុំពិភាក្សាការងារជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងទៅនឹងនិរន្តរភាព ការរៀបចំក្រុង នៃការបម្រែបម្រួលអាកាសធាតុ។
កិច្ចប្រជុំនេះក៏បានផ្តោតការយកចិត្តទុកយ៉ាងសំខាន់ខ្លាំងផងដែរ ទៅលើវិស័យធនធានមនុស្ស ដែលពុំអាចខ្វះបាន។ លោកអភិបាលរង បានមានប្រសាសន៍បន្ថែមថា ដើម្បីឱ្យធនធានមនុស្សមានគ្រប់គ្រាន់ ទៅលើវិស័យបម្រែបម្រួលអាកាសធាតុនេះមានភាពយូរអង្វែង អង្គការអន្តជាតិ ដែលជាដៃគូ គួរយកចិត្តទុកដាក់លើវិស័យអប់រំ ធនធានមនុស្ស ចាប់តាំងពី កុមារភាពឡើងទៅ ដើម្បីអប់រំឱ្យបានល្អ ក៏ត្រូវមានការចូលរួមពីលោកគ្រូ អ្នកគ្រូមានសមត្ថកិច្ច មានឧបករណ៍បច្ចេកទេសល្អ និងសៀវភៅឯកទេសគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាល ឱ្យមានធនធានល្អទៅថ្ងៃអនាគតដ៏ល្អដ៏ខ្លីលើវិស័យនេះផងដែរ៕


No comments:

Post a Comment