Wednesday, December 07, 2016

ក្រុមប្រឹក្សារាជធានី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក អៀង អូននី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ឆ្នាំ២០១៦ នៅខណ្ឌដូនពេញ។
វេទិកាផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីទទួលយកសំណួរ សំណើរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ មកពិភាក្សារកដំណោះស្រាយ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានផ្តោតលើ៤ចំនុចរួមមាន៖ ១.ការផ្តល់សេវាសាធារណៈ(សេវាច្រកចេញ ចូលតែមួយ) ២.បញ្ហាបរិស្ថាន(សំរាម) ៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ (បញ្ហាសណ្តាប់ធ្នាប់ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ) និង ៤.ការងារអភិវឌ្ឍមូលដ្ឋាន (ទឹក ភ្លើង ផ្លូវ លូ និងប្រឡាយជាដើម)៕



No comments:

Post a Comment