Wednesday, December 07, 2016

ប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំបន្តសម័យប្រជុំពេញអង្គ លើកទី៧ នីតិកាលទី៥ នៃរដ្ឋសភា

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដែលមាន ៣ជំពូក ១២មាត្រា នៃសម្លេងភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល។ សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាពអោយរដ្ឋាភិបាល បន្តអនុវត្តនូវកម្មវិធី គោលនយោបាយរបស់ខ្លួន ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការបន្តពង្រឹង សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងលើកកម្ពស់កម្រិត ជីវភាពប្រជាជនប្រសើរឡើង។
បច្ចុប្បន្ន ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា ក្នុង សន្តិភាព សេរីភាព និងសន្តិសុខពេញលេញ ហើយកំពុងតែរួម សាមគ្គីគ្នាបោះជំហានទៅមុខលើមាគ៌ានៃការអភិវឌ្ឍ បណ្តុះបណ្តាល ជំនាញ ឯកទេស សិក្សាធិការស្រាវជ្រាវ ដើម្បីកសាងធនធានមនុស្សមួយដ៏មានសក្តានុពល ក្នុងបរិបទសមាហរណកម្ម និងទំនើបកម្មបច្ចុប្បន្ន។ ក្នុងរយៈ ពេលជាងមួយទសវត្សចុងក្រោយនេះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជាសម្រេចបានកំណើន សេដ្ឋកិច្ចថេរ ជាមធ្យមក្នុងរង្វង់ ៧% ក្នុង១ឆ្នាំជាប់ៗ និងបានផ្លាស់ប្តូរចំណាត់ថ្នាក់ពី ប្រទេសចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យម កម្រិតមធ្យម នឹងមានមហិច្ចតាប្រែក្លាយចំណាត់ខ្លួនទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ឆ្នាំ២០១៦នេះ សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់៧,១% អត្រានៃភាពក្រីក្រនឹងត្រូវបាន កាត់បន្ថយនៅក្រោម ១៣% កម្រិតជីវភាពរស់នៅរបស់ប្រជាជន ទូទៅត្រូវបានលើកកម្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ៕






No comments:

Post a Comment