Wednesday, December 07, 2016

កម្ពុ​ជា-កូរ៉េចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​កិច្ចព្រម​ព្រៀង​ ស្តីពី​ការ បង្កើត​ស្ថានីយ​ទូរទស្ស​ន៍​អប់រំ​ថ្មី

(ភ្នំពេញ) នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ មានពិធីចុះហត្ថលេខាលើអនុស្សារណៈកិច្ចព្រមព្រៀង ស្តីពីការបង្កើតស្ថានីយទូរទស្សន៍អប់រំថ្មី នៅកម្ពុជា រវាងទីភ្នាក់ងារ ផ្សព្វផ្សាយអប់រំកូរ៉េ នៃសាធារណរដ្ឋកូរ៉េ ជាមួយស្ថានីយទូរទស្សន៍អប្សរា និងក្រុមហ៊ុនសោម៉ា ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ឆយ សុងជូន ប្រធានគណៈកម្មការគមនាគមន៍កូរ៉េ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សមាសភាចូលរួមមានដូចជា  ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការទំនាក់ទំនងសាធារណៈកូរ៉េ តំណាងស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ទីភ្នាក់ងារផ្សព្វផ្សាយអប់រំកូរ៉េ និងក្រុមហ៊ុនសោម៉ា ស្ថានីយទូរទស្សន៍អប្សរា។
សូមជម្រាប់ផងដែរថា ការបង្កើតស្ថានីយទូរទស្សន៍អបរំថ្មី គឺក្នុងគោលបំណងចូលរួមចំណែក ក្នុងការពង្រឹង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជានិងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធ ភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងខ្លឹមសារតាមរយៈការបង្កើតស្ថានីយទូរទស្សន៍ថ្មីនេះ នឹងចូលរូមក្នុងការបង្កើនការងារដល់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាការ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតគឺ ចូលរួមចំណែកកាត់បន្ថយគំលាតនៃលទ្ធភាពក្នុងការទទួលព័ត៌មាន និងចំណេះដឹងរបស់ ប្រជាពលរដ្ឋដែលមានជីវភាពនៅមានកម្រិតនៅឡើយ។
សូមបញ្ជាក់ផងដែរថា ទីភ្នាក់ងារផ្សព្វផ្សាយអប់រំកូរ៉េ ក៏ជាស្ថានីយទូរទស្សន៍ដ៏ល្បីលំដាប់ថ្នាក់ អន្តរជាតិរបស់សាធារណរដ្ឋកូរ៉េ ដែលត្រូវបានគេស្គាល់ឈ្មោះថា EBS៕









No comments:

Post a Comment