Friday, January 22, 2016

សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ជួបសាក​សួរសុខទុក្ខប្រ​ជាពលរដ្ឋបង​ប្អូនអាជីវករ នៅសង្កាត់​ផ្សារថ្មីទី១ ខណ្ឌដូនពេញ

ល្ងាចថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញ​ជួបសាកសួរសុខទុក្ខប្រជា​ពលរដ្ឋ ពិសេស បងប្អូន​អាជីវករនៅ​ក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូន​ពេញ រាជធានីភ្នំពេញ ។ បន្ទាប់ពី​បានស្តាប់ ការលើក​ឡើងរបស់បង​ប្អូនប្រជាពលរដ្ឋ ជំរាបពី ការអប​អរសាទរចំពោះ ដំណោះ​ស្រាយថ្មីៗ ដែលរាជរដ្ឋា​ភិបាល បានផ្តល់ជូន​ប្រជាពលរដ្ឋ និងបញ្ហា​ប្រឈម ការព្រួយបារម្ភរ​បស់ប្រជាជននៅមូលដ្ឋាន ដូចជា បញ្ហាសណ្តាប់ ធ្នាប់សា​ធារណៈ មុខរបរ ការរកស៊ីប្រចាំថ្ងៃ បញ្ហា​គ្រឿងញៀន … ។ល។ សម្តេចភក្តី បានលើក​សរសើរ ចំពោះការ​ខិតខំ បំពេញភារកិច្ច​ការងារ ផ្តល់សេវា បំរើប្រជាជន ការដោះស្រាយ​បញ្ហាប្រឈម ទុក្ខកង្វល់ នៅក្នុង​មូលដ្ឋានរបស់​មន្ត្រី អាជ្ញាធរភូមិ សង្កាត់ ខ័ណ្ឌ និងការរួមសហការ​ល្អពីប្រជាពលរដ្ឋ កន្លងមក ។ក្នុងឱកាសនោះដែរ សម្តេច ក៏បានជំរាបជូនអំពី​ការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹក​នាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការកសាងអភិ​វឌ្ឍន៍ប្រទេសជាតិ និងដោះស្រាយរាល់​បញ្ហាទុក្ខកង្វល់របស់​ប្រជាជន … ព្រមជាមួយ នេះដែរ សម្តេច ក៏បានសំ​ណូមពរ សូមបងប្អូន​អត់ធ្មត់ និងអាធ្យាស្រ័យចំពោះការដោះ​ស្រាយមិនបានទាន់ពេលវេលា ឬមិនទាន់បានល្អ កន្លងមក និងសូមអាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំតទៅទៀត … មុននឹងជំរាបលា សម្តេចភក្តី បានឧបត្ថម្ភ​សម្រាប់ការងាររួមក្នុង​សង្កាត់ ចំនួន ៣លានរៀល និងប្រជាពល​រដ្ឋម្នាក់ៗផងដែរ … ៕





No comments:

Post a Comment