Friday, January 22, 2016

ជំនួបរវាង​ឯកឧត្តម ហោ ណាំហុង និងលោកជំទា​វ អាយសេ ស៊ីនៀលីអូគ្លូ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិបានអនុ​ញ្ញាតឱ្យលោកជំទាវ អាយសេ ស៊ីនៀលីអូគ្លូ (AYSE Sinirlioglu)  ទីប្រឹក្សាជាន់ខ្ពស់ផ្នែកទំនា​ក់​ទំនងអន្តរជាតិរបស់ប្រធានាធិបតីតួកគី (Sherpa) ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារនៅ​ថ្ងៃទី២១ ខែមករា ​ឆ្នាំ ២០១៦​ នៅទីស្តី ការក្រសួង។
នៅក្នុង​ឱកាសនោះ លោកជំទាវ អាយសេ ស៊ីនៀ​លីអូគ្លូ បានរម្លឹកពីសំណើ​របស់ ឯកឧត្តម រីសិប ថៃយីប អឺឌូហ្គាន់ (Recep Tayyip Erdoğan) ប្រធានា​ធិបតីតួកគី  សូមអញ្ជើញ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តីកម្ពុជា និងសំ​ណើរបស់ ឯកឧត្តម មេវលូត សាវូសុកគ្លូ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីការប​រទេសតួកគី សូមអញ្ជើញឯកឧត្ត​មឧបនាយ​ករដ្ឋមន្រ្តី ហោ ណាំហុង ទៅបំពេញ​ទស្សនកិច្ចនៅតួកគី ក្នុងឆ្នាំ២០១៦នេះ និងបានបញ្ជា​ក់ថា ទស្សនកិច្ចនេះ​នឹងបើកទំព័រថ្មីនៃការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក​ជំទាវបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីពីសំណើរបស់ប្រធានា ធិបតីតួកគីសូមអ​ញ្ជើញ​​តំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួម “កិច្ចប្រជុំកំពូលមនុស្ស ធម៌ពិភពលោកឆ្នាំ២០១៦” (World Humanita​rian Summit 2016) នៅទីក្រុងអ៊ីស្ត​ង់ប៊ូល (Istanbul) ពីថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ២​០១៦ និងកិច្ចប្រជុំ “ការពិនិត្យឡើ​ងវិញក្នុងពាក់ក​ណ្តាលអាណត្តិនូវផែន​​ការសកម្មភាពទីក្រុងអ៊ីស្តង់ប៊ូល” (Midterm Review of Istanbul Programme of Action) នៅទីក្រុងអន់តាល់យ៉ា (An​talya) ប្រទេ​សតួកគី នៅថ្ងៃទី ២៧-២៩ ខែឧសភា ​ឆ្នាំ២០១៦ ដើម្បីពិនិត្យការវាយ​តម្លៃការអនុវត្ត ផែនការសកម្មភាព ទីក្រុងអ៊ីស្តង់ប៊ូល របស់ប្រទេសមានការអភិវឌ្ឍតិច និងដៃគូអភិវឌ្ឍន៍។
ឯក​ឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ អាយសេ ស៊ីនៀលីអូគ្លូ បានពិភា​ក្សាផ្លាស់ប្តូរយោបល់គ្នា អំពីការជំ​រុញបន្ថែ​មទៀតនូវកិច្ចសហប្រតិប​កា​រទ្វេភាគី ពិសេសលើ ផ្នែកសេ​ដ្ឋកិច្ច។ ឯកឧត្តម​ឧប​នា​យករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនក្នុ​ងទំនាក់ទំនងទ្វេភាគី​រ​វាងប្រទេសទាំងពីរ ដូចជា​ការបង្កើតក្រុមប្រឹក្សាធុរកិច្ច និងគណៈក​ម្មការចម្រុះសហប្រតិបត្តិការសេដ្ឋ​កិច្ច សម្រាប់ជំរុញ​អនុវត្តន៍ឱ្យបានសម្រេចនូវ គោលដៅផ្លាស់ប្តូរពាណិជ្ជកម្មទំហំ ៥០០លានដុល្លារ ក្នុងឆ្នាំ២០២០។ ដោយឡែក​ក៏មាន ឯកសារមួយចំនួនទៀតដែល​ប្រទេសទាំងពីរបា​នចុះហត្ថលេខារួចហើយដូច​ជា កិច្ចព្រម ព្រៀងសេវាក​ម្មអាកាសចរណ៍ កិច្ចព្រមព្រៀ​ងស្តីពីការជំរុញ និងកា​រការពារ​វិនិ​យោ​គទុន និងកិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍ ហើយនិ​ងការត្រៀមចុះហ​ត្ថលេខា​លើ​អនុ​ស្ស រ​ណៈ​ស្តីពីកិច្ចសហ​ប្រតិបត្តិការការទូត កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការវប្បធម៌។
ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី និងលោកជំទាវ បានពិភាក្សាផ្លាស់ប្តូ​រយោបល់គ្នា​លើការជំរុញការអនុវត្ត​ឯក​សារដែលបានចុះហត្ថលេខាខា​ងលើនេះ ជាអាទិ៍ការផ្លាស់ប្តូរ​ទស្សនកិច្ចទៅវិ​ញទៅមករបស់ស​ភាពាណិជ្ជកម្ម (Chamber of Commerce) និងធុរកិច្ចជន ​ការបង្កើតឱ្យមា​​នជើងហោះហើរត្រង់ និងការរៀប​ចំឱ្យមា​នកា​រតាំងបង្ហាញផ្នែ​កទេសចរ​ណ៍របស់កម្ពុជា​នៅប្រទេ​សតួកគី សំដៅជំ​រុញ​​​ទេសចរណ៍ទួរគីឱ្យមកបំពេញ ទស្សនកិច្ចនៅ កម្ពុជា។
ឯក​ឧត្តមឧបនាយ​ករដ្ឋមន្រ្តី បានស្នើឱ្យតួកគី​ពិនិត្យលទ្ធភា​ពក្នុងការនាំចូលអង្ករ ពីកម្ពុជា​ដែលទទួ​ល​​បានចំ​ណាត់ថ្នា​ក់ជាអង្ករលេ​ខ១នៅលើពិភពលោក ក្នុងរយៈពេល៤ឆ្នាំជាបន្តបន្ទាប់ ពីឆ្នាំ២០១២​-២០១៥។ ឯកឧត្តម​ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលទួរគី ដែលបានផ្តល់អាហា​រូបករណ៍សម្រាប់ការ​បណ្តុះបណ្តាលអ្នកការទូតវ័យក្មេ​ងរ​បស់ កម្ពុជាចំនួន៩នាក់។
ជាមួយគ្នានេះភាគីទាំងពីរក៏​បានពិភាក្សាផ្លាស់​ប្តូរយោបល់គ្នាផងដែរ អំពីកិច្ចសហប្រ​តិបត្តិការរវាងប្រទេសទាំងពី​រលើវេទិកាអន្តរជាតិ និងការរៀបចំ ឱ្យមានកិច្ច​ប្រជុំពិគ្រោះយោបល់រវាងប្រទេសទាំងពីរ។
នៅ​ក្នុងកិច្ចសន្ទនា លោកជំទាវបានសម្តែងការកោតស​រសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕







No comments:

Post a Comment