Wednesday, August 23, 2017

ក្រៅពីបំផ្លាញប្រយោជន៍ជាតិ គណបក្សប្រឆាំង តាំងខ្លួនជាអ្នក«ទារ៣» យ៉ាង

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គណប​ក្សប្រឆាំងក្រៅពីបង្កបញ្ហារាំងស្ទះដល់ដំណើរការរីកចម្រើនរបស់កម្ពុជាតាមរយៈ «៣កុំ» មក ពួកគេនៅតាំងខ្លួនជាអ្នក«ទារ៣»យ៉ាងទៀតផង ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំ​ណេះសំណាលជាមួយកម្មករ កម្មការនីជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែល​ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រឆាំង បានតាំងខ្លួនជាអ្នក«ទារ៣»យ៉ាងដូចជា៖ ១-ទារដូររបប ២-ទារតម្លើងប្រាក់បៀរវត្ស និង៣-ទារធ្វើបាតុកម្ម ! ហើយលោក ហ៊ុន សែន បញ្ជាក់ថា លោកមិនអនុញ្ញាតិឱ្យមានរឿងដូចឆ្នាំ២០១៣កើតឡើងម្តងទៀតទេ រាជរដ្ឋាភិបាលខិតខំធ្វើកិច្ចការគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសមានការប្រែប្រួលល្អប្រសើរឡើងជាលំដាប់។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា មានតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះដែលមានលទ្ធភាពចរចាតម្លើងបៀរវត្សឱ្យកម្មករ កម្មការិនី គ្មានបាតដៃរបស់បក្សប្រឆាំងនោះទេ។ ការតម្លើងបៀរវត្សដែលកម្មករ កម្មការិនីទទួលបានពេលនេះ ពុំមែនចេញពីការទាមទាររបស់បក្សប្រឆាំងនោះឡើយ។ ពាក់ព័ន្ធនឹងការទារធ្វើបាតុកម្មរបស់បក្សប្រឆាំង ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ខ្លាំងៗថា កម្មករខ្លះគេមិនព្រមទៅធ្វើបាតុកម្មទេ ប៉ុន្តែគេទៅគម្រាមកំហែង ទម្លាយទ្វាររោងចក្របង្ខំឱ្យកម្មករចេញមកធ្វើបាតុកម្ម៕







No comments:

Post a Comment