Wednesday, August 23, 2017

ហ្វេសប៊ុកកូនខ្មែរទម្លាយឯកសារសម្ងាត់បន្ថែមទៀត ដោយចុះផ្សាយថា អង្គការក្រៅរដ្ឋាភិបាលធំៗបីរបស់អាមេរិក ជាឆ្មបបង្កើតគណបក្សសង្គ្រោះជាតិ និងជាមេក្លោងជួយបក្សប្រឆាំងរៀបចំការធ្វើបដិវត្តពណ៌នៅកម្ពុជា!

នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ហ្វេសប៊ុក កូនខ្មែរ ដែលកាលពីប៉ុន្មានថ្ងៃមុនបានផ្សព្វផ្សាយនូវផែនការរបស់អង្គការ NDI ដែលបានផ្តល់យុទ្ធសាស្ត្រទៅបក្សប្រឆាំង ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនោះ បានបង្ហោះផ្សាយថា មិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេដែលបានរៀបចំផែនការយុទ្ធសាស្រ្តផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន គឺមានអង្គការអន្តរជាតិចំនួនពីរទៀត ដែលបានឃុបឃិត រួមសហការគ្នាយ៉ាងស្អិតរមួត ជាមួយបក្សប្រឆាំងរបស់លោក សម រង្ស៊ី និងកឹម សុខា ក្នុងការរៀបចំធ្វើបដិវត្តពណ៌នៅកម្ពុជា។

កូនខ្មែរបានឲ្យដឹងថា ៖ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ International Republican Institute ហៅកាត់ថា IRI និងមូលនិធិជាតិដើម្បីប្រជាធិបតេយ្យ National Endowment for Democracy ហៅកាត់ថា NED របស់សហរដ្ឋអាមេរិក ដែលគេដឹងថាជាអ្នកបានដុតបញ្ឆេះឱ្យមានបដិវត្តពណ៌កើតឡើងនៅបណ្តាប្រទេសមួយចំនួន ហើយអង្គការទាំងពីរនេះ ក៏ជាមេក្លោងក្នុងការផ្គុំគំនិតគ្នាជាមួយNDI រៀបចំនូវផែនការយុទ្ធសាស្រ្ត ដើម្បីជួយជ្រោមជ្រែងដល់គណបក្សប្រឆាំងឱ្យដឹកនាំធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

យោងលើរបាយការណ៏សំងាត់ ដែលបានបែកធ្លាយពីផ្ទៃក្នុងបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១១ លោក សម រង្ស៊ី ក្នុងនាមប្រធានគណបក្ស សម រង្ស៊ី និងភរិយារបស់គាត់ គឺលោកស្រី ជូឡុង សូម៉ួរា បានទៅជួបប្រជុំជាមួយប្រធានអង្គការទាំងបី NED លោក Carl Gershman និងលោក Brian Joseph, NDI លោក Ken Wollack, IRI លោក Lorne Craner នៅវ៉ាស៊ីនតោន D.C. សហរដ្ឋអាមេរិក ដើម្បីពិភាក្សារៀបចំធ្វើបដិវត្តពណ៌នៅប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល ក្នុងនោះមាន នាយកប្រតិបត្តិរបស់ IRI ប្រចាំតំបន់អាស៊ីុ លោកស្រី Julija Belej Bakovic ជនជាតិ Serbie គឺជាអ្នកជំនាញផ្នែកសម្របសម្រួលរបស់ IRI បានដើរតួរនាទីដ៏សំខាន់ក្នុងដំណើរការរៀបចំច្របាច់បញ្ចូលគ្នារវាង គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី។ ការពិភាក្សាគ្នាក្នុងឱកាសនោះក៏បានលើកយកបទពិសោធន៍នៃការសម្របសម្រួលទទួលបានជោគជ័យរបស់អតីតអ្នកនយោបាយនៅយូហ្គូស្លាវី ដែលធ្លាប់ឈ្លោះគ្នាដ៏តានតឹងបំផុត រហូតរួបរួមគ្នាបាន។ លោកស្រី ជូឡុង សូម៉ូរ៉ា ក៏បានទទួលយកនូវគំនិតនោះ ហើយគាត់ក៏បានសម្លឹងឃើញ លោក សុន ឆ័យ ដែលធ្លាប់ជាសមាជិកគណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់លោកតា ស៊ឺន សាន ធ្វើជាស្ពានចម្លងដ៏ល្អបំផុតក្នុងនាមជាប្រធាននៃក្រុមចរចារ។ កាលណោះ គណបក្សប្រឆាំងទាំង២ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា កំពុងតែស្ថិតនៅក្នុងដំណាក់កាលវាយប្រហារទៅវិញទៅមក និងឈ្លោះគ្នាយ៉ាងខ្លាំងក្លានៅឡើយដើម្បីដណ្តើមប្រជាប្រិយភាពបក្សនយោបាយរៀងៗខ្លួន។
នៅក្នុឯកសារបែកធ្លាយនោះ លោកស្រី ជូឡុង សូម៉ូរ៉ា បានរៀបរាប់ថា លោក សម រង្ស៊ី បានយល់ព្រមជាមួយសំណើររបស់ NDI ~ IRI និង NED ចំពោះការចរចារច្របាច់បញ្ចូលគ្នារវាងគណបក្សទាំង២ រហូតបង្កើតបានជា គណបក្សសង្គ្រោះជាតិ មកដល់សព្វថ្ងៃនេះ។
បន្ទាប់ពីបានទទួលយកសំណើរបញ្ចូលគ្នាជាបក្សតែមួយហើយនោះ NDI ~ IRI និង NED ក៏បានផ្តល់ជាផែនការយុទ្ធសាស្ត្រដល់លោក សម រង្ស៊ី ក្នុងការផ្តួលរំលំមេដឹកនាំប្រទេស ផ្លាស់ប្តូររបប គឺការធ្វើបដិវត្តពណ៌ ដោយអង្គការទាំងនោះណែនាំឱ្យបក្សប្រឆាំងយកគម្រូតាមប្រទេសមួយចំនួននៅពិភពអារ៉ាប់ ក្រោមលេសនៃការលើកម្ពស់ប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស។ លោក Ken Wollack ប្រធាន NDI បានជួយត្រឹះរិះពិចារណា និងផ្តល់គំនិតទៅបក្សប្រឆាំង អំពីមេរៀនដែល NDI ឬ Department of State (ក្រសួងការបរទេសអាមេរិក) អាចទាញយកបានពីព្រឹត្តិការណ៍ នៅពិភពអារ៉ាប់ ដើម្បីយកមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ លោក Carl Gershment ប្រធាន NED បានលើកឡើងអំពីការផ្លាស់ប្តូររបបនៅក្នុងប្រទេសមួយចំនួនក្នុងពិភពអារ៉ាប់ ដែលគំនិត នៃការលើកឡើងនេះមានការគាំទ្រយ៉ាងពេញទំហឹងពីលោក សម រង្ស៊ី។ នៅក្នុងកិច្ចពិភាក្សានោះ ពួកគេបានវាយតម្លៃថា ស្ថានភាពនយោបាយនៅកម្ពុជា គឺប្រហាក់ប្រហែលនឹងប្រទេស ទុយណេស៊ី និងលីប៊ី។ អង្គការទាំងបីបានសម្តែងការគាំទ្រគណបក្ស សម រង្ស៊ី ដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។ ទន្ទឹមនឹងការគាំទ្រចំពោះគណបក្ស សម រង្ស៊ី លោក Lorne Craner ប្រធាន IRI បានសួរថា «តើមានវិធីសាស្ត្រអ្វីសំខាន់ចាំបាច់បំផុត ដែលពួកយើង (IRI) អាចជួយដល់លោក សម រង្ស៊ី បាន?» (All three organizations pledged their support to SRP. Lorne Craner asked what would be the most important way for them to help us.)។

មានសំណូមពរជាច្រើនដែលលោក សម រង្ស៊ី បានស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាលធំៗទាំងបីរបស់សហរដ្ឋអាមេរិកនេះ ដើម្បីជាយុទ្ធសាស្ត្រក្នុងការធ្វើសកម្មភាពឆ្ពោះទៅការដណ្តើមអំណាច៕




No comments:

Post a Comment