Wednesday, August 23, 2017

សិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងការងារអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) ឆមាសទី១ ឆ្នាំ២០១៧


កំពង់ឆ្នាំង៖ អង្គការទស្សនពិភពលោកអន្តរជាតិ (WVI) បានសហការ ជាមួយ សាលាខេត្ត កំពង់ឆ្នាំង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងការងារ អ្នកសម្របសម្រួល គណនេយ្យ ភាពសហគមន៍ (CAFs) ឆមាសទី១ ចាប់ពីថ្ងៃទី២២ ដល់ ២៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំង។
សិក្ខាសាលាឆ្លុះបញ្ចាំងនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ចេង ញ៉ាន់ អភិបាលរងខេត្ត ដោយមានសមាសភាពចូលរួមពី ប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល មន្ទីរផែនការ លោកនាយក នាយករង ទីចាត់ការ លោកទីប្រឹក្សាកម្មវិធីជាតិថ្នាក់ខេត្ត ស្រុក អភិបាល អភិបាលរងស្រុកគោលដៅទាំងបួន និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គម ប្រមាណជា ២៦០នាក់។
សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱកាសដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ CAFs បានដកស្រង់បទពិសោធន៍រៀនសូត្រ និងផ្លាស់ប្ដូរចំណេះដឹងក្នុងការអនុវត្តគម្រោង ISAF កន្លងមក។ របកគំហើញបានមកពីសិក្ខាសាលានេះ នឹងត្រូវយកទៅជជែកពិភាក្សា ជាមួយភាគីពាក់ព័ន្ធក្នុងបំណងបន្តនិរន្តរភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនេះ៕




No comments:

Post a Comment