Wednesday, August 23, 2017

គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្ត បាននិងកំពុងដឹក​ហឹបកិច្ចការ​បេក្ខជន​ប្រឡងបាក់ឌុប​ មកទុកនៅ​មណ្ឌលកំណែ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​

ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា តាំងពីព្រឹកព្រហាម គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្ត អប្បមាទទូទាំងប្រទេស និងដោយមានការចូលរួម ពីមន្ត្រីអង្គភាពប្រឆាំងអំពីពុករលួយ បាននិងកំពុងដឹកហឹបកិច្ចការបេក្ខជនមកផ្ញើទុក និងប្រគល់សំណុំឯកសារពាក់ព័ន្ធ នឹងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ពីតាមបណ្ដាខេត្តមកមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថ ក្រោយពី ដំណើរការសំណេរទាំងពីរថ្ងៃ បានបញ្ចប់ទៅដោយជោគជ័យ។

ក្រសួងអប់រំបានបន្តថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។

នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាភ្លាម ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ដោយលើកឡើងពីភាពល្អប្រសើរ នៃដំណើរការប្រឡងរយៈពេល២ថ្ងៃនេះ ដោយបានបញ្ចប់ទៅមានលក្ខណៈល្អប្រសើរ ជាងឆ្នាំកន្លងទៅ ពោលពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងរយៈពេល២ថ្ងៃនេះ បេក្ខជនប្រព្រឹត្តកំហុសឆ្គងចំនួន១៣ករណី ក្នុងនោះដកហូតទូរស័ព្ទដៃ៦ករណី ប្ដូរលេខតុ១ករណី លួចចំលងសំណៅឯកសារ១ករណី លួចប្រើម៉ាស៊ីនគិតលេខ១ករណី ប្រឡងជំនួស១ករណី និងលួចប្ដូរលេខតុ១ករណី និងបុគ្គលអប់រំ មានកំហុសឆ្គង៥ករណី (ប្រើប្រាស់ទូរស័ព្ទ, ឲ្យគេមកជំនួស, ខ្ជីខ្ជារក្នុងការបំពេញភារកិច្ច)។

ដោយឡែក ចំពោះបេក្ខជន មានបញ្ហាសុខភាព៧០ករណី ប៉ុន្ដែមាន៩ករណីប៉ុណ្ណោះ ដែលមិនអាចបន្ដការប្រឡងបាន ខណៈដែលបុគ្គលិកអប់រំ មានបញ្ហាសុខភាព២ករណី៕



No comments:

Post a Comment