Wednesday, August 23, 2017

ក្រសួងរ៉ែ​ និងថាមពល​ ចេញសេចក្តី​បំភ្លឺករណី​នាំខ្សាច់ស​ ចេញទៅ​ក្រៅប្រទេស​

ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺករណីនាំចេញខ្សាច់ស(ខ្សាច់ស៊ីលីកា) ចេញទៅក្រៅប្រទេស ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានទទួលលិខិតរបស់លោក ស៊ុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានអនុគណៈកម្មការទី២ នៃរដ្ឋសភា បានផ្ញើរតាមរយៈ លោក ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំឲ្យក្រសួងបង្ហាញព័ត៌មាន និងឯកសារផ្លូវការទាក់ទងទៅនឹងការនាំខ្សាច់ស(ខ្សាច់ស៊ីលីកា) ចេញទៅក្រៅប្រទេស។
ក្រសួងរ៉ែ និងថាមពល សូមបំភ្លឺដល់សាធារណជននិងបណ្តាសារព័ត៌មានថា ក្រសួងរ៉ែ និងថាមពល បានផ្ញើរួចរាល់នូវឯកសារដែលលោក ស៊ុន ឆ័យ ស្នើសុំ និងបញ្ជាក់ជូនថា ខ្សាច់សមិនមែនជាប្រភេទខ្សាច់សំណង់ទូទៅ ឬខ្សាច់ល្បាយភក់ទេ។
ខ្សាច់សជាប្រភេទធនធានរ៉ែ ដែលប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតកែវ ផលិតកញ្ជក់ផ្សេងៗ។ការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់សមានបទដ្ឋានបច្ចេកទេស និងរបបសួយសារធនធានរ៉ែខុសគ្នាពីខ្សាច់សំណង់ ឬខ្សាច់ល្បាយភក់។
ក្រសួងរ៉ែ និងថាមពលបានបន្ថែមថា កន្លងមក ក្រសួងមិនដែលចេញលិខិតបទដ្ឋានគតិយុត្តណាមួយស្តីពីការហាមឃាត់ក្នុងការនាំចេញខ្សាច់សទេ។
ទន្ទឹមនឹងនេះដែរ លិខិតរដ្ឋបាលលេខ២០៧៥រថ.រស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ចេញដោយក្រសួងរ៉ែ និងថាមពល គឺជាឯកសាររដ្ឋបាលរបស់ស្ថាប័ននីតិប្រតិបត្តិ ដែលគ្មានបែបបទរដ្ឋបាលណាតម្រូវឲ្យគ្រប់ស្ថាប័ន ត្រូវចម្លងជូន លោក ស៊ុន ឆ័យ ឡើយ។

ក្រសួងរ៉ែ និងថាមពល បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការទាមទារផ្តល់ឯកសារលម្អិតបន្ថែមទៀត ក្រសួងរ៉ែ និងថាមពល សូមធ្វើការបំភ្លឺដូចលិខិតខាងក្រោម៖


No comments:

Post a Comment