Wednesday, February 25, 2015

បទវិភាគនយោបាយ​ ដោយ​៖​ រត្ន័ សណ្ដាប់, អង្គការ​ «ខុម​ហ្រ្វែល​» ​ភ្នែក​ភ្លឺតែ​​មើល​​មិន​​ឃើញ

កាលពី ​រសៀល​ថ្ងៃច័ន្ទ​ទី២៣ ដើម​សប្ដាហ៍​នេះ​ គេ​ឃើ​ញ​អង្គការ​ «ខុម​ហ្រ្វែល​»​ បាន​បើ​ក​សន្និសីទ​កាសែត​នៅ​ទីស្នាក់​ការ ​របស់​ខ្លួន​នៅរា​ជធានី​ភ្នំ​ពេញ​។​ តាម​សេចក្ដី​រាយ​ការណ៍​ពី​វិ​ទ្យុ អាស៊ី​សេរី​បាន​និយាយ​ថា​ «ពល​រដ្ឋ​ភា​គ​ច្រើ​ន​មិន​​ពេញ​ចិត្ដ​នឹង​ការ​អនុវត្ដ​គោល​នយោបាយ​របស់​ រដ្ឋាភិ​បាល»​។
មុន​នឹង​យើង​ឈាន​ចូល​ដល់​ចំ​ណុច​ពិចារណា​​ យើង​សូម​ធ្វើ​ការ​កត់​សម្គាល់​​ជា​បំ​បូង ដើ​ម្បី​ឲ្យ​អ្នក​អាន​យល់​ថា​ តើ​អង្គ​ការ​ខុម​ហ្រ្វែល​ជា​អ្វី​ នឹង​ធ្វើ​សកម្ម​ភាព​អ្វី​​នៅ​ស្រុក​ខ្មែរ​?
ខុម​ហ្រ្វែល ជា​ភា​សា​អ​ង់់​គ្លេស Comfrel (Committee for Free and Fair Election) ជា​ភាសា​ខ្មែរ​​​ថា​ «គណៈ​កម្មាការ​ដើម្បី​បោះ​ឆ្នោត​ដោយ​ សេរី​​ និង​យុត្ដិ​ធម៌​នៅ​កម្ពុ​ជា​»។​ គេ​ដឹង​ថា​​អង្គការ​នេះ​ ​​បាន​ទទួល​ថវិ​កាយ៉ាង​ក្រាស់​ក្រែល​ ឬ​ស្ទើរ​តែ​ទាំង​អស់​​​ពី​បរ​ទេស​​ ដើ ​ម្បី​ធ្វើ​ការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ តែ​​នៅថ្ងៃ​ចន្ទ័​ កន្លងទៅ​​នេះ​​​ ​គេ​បាន​ចេញ​របាយការណ៍​ឯ​ណា​មួយ​ឆ្កុយ​​ទៅ​វិញ​ ដែល​​​ការ​ផ្សាយ​របស់​វិទ្យុ​អា​ស៊ី​សេ​រីឲ្យ​​ឈ្មោះ​ថា​ «ពលរដ្ឋភាគច្រើនមិនពេញចិត្តការអនុវត្តគោល​នយោបាយរបស់រដ្ឋាភិបាល​»។​
សេចក្ដី​រា​យ​ការណ៍​ពី​ប្រ​ភព​ដដែល​​បាន​ឲ្យ​ដឹង​ថា​​ របាយ​ការណ៍​នេះ​មាន​កំរាស់​​ជាង​១០០​ទំព័រ​​ បាន​រក​ឃើ​ញ​ថា​ រដ្ឋា​ភិ​បាល​​ដែល​ដឹក​នំា​ដោ​យ​គណបក្ស​ប្រ​ជាជន​កម្ពុជា​​ បាន​ចំណាយ​ថវិកា​ក្នុង​១​ឆ្នាំ​កន្លង​មក ​មាន​ប្រ​មាណ​៣.៤០០ដុល្លារ ​(សរ​សេរ​តែ ៣.៤០០ ដុល្លារអាមេរិក ​ប៉ុណ្ណោះ ប្រ​ហែល​ជា​ខ្វះ​ពាក្យ «លាន»​​​​ ទេដឹង?)​។ យើ​ង​មិន​ដឹង​ថា​  តើវិទ្យុ​អា​ស៊ី​សេ​រី​ ឬក៏​ ខុម​ហ្រ្វែល សរ​សេរ​មិន​មាន​របរ​អា​ជីព? 
ក្នុង ​របាយ​ការណ៍ អង្គការ​ខុម​ហ្រ្វែលដែល​​បាន​ចោទ​​រដ្ឋាភិ​បាល​នោះ គឺដោយ​សារ​ បាន​ស្តាប់ពាក្យ​សំ​ដី​​ប្រ​ជា​ពលរដ្ឋ​ ចំនួនមួយ​ដំ​បរស្វា (​២៥០) ប្រ​មូល​ មក​ពី​២ខេត្ដ​/ក្រុង  ​គឺ ខេត្ដ​សៀម​រាប​ នឹង​រាជ​ធានី​ភ្នំ​ពេញ​។ គេ​សួរ​ថា​តើ​ចំ​នួន​២៥០​នាក់នេះអាច​​ ខុម​ ហ្រ្វែល យក​មក​ធ្វើ​ជា​តំ​ណាង​ឲ្យ​ពល​រដ្ឋ​ខ្មែរ ដែល​បានចុះឈ្មោះ​បោះ​ ឆ្នោតកាល​ពី​ឆ្នាំ​២០១៣ជាង​៩លាន​នាក់​បាន​ដែរ​ឬ​ទេ។ ជា​ការ​គួរ​ឲ្យ​អស់​សំ​ ណើច។ អង្គការ ខុម​ហ្រ្វែល យក​មនុស្ស​២៥០​មកដាក់​ពិន្ទុ​រដ្ឋា​ភិ​បាល។ ​​រី​ ឯសំនួរ​​ ទំាង​អម្បាលម៉ានសុទ្ធតែតាក់​តែង​ដោយ​ខ្លួន​ឯង​ទៅ​ទៀត មិន​បាន​សួរ​ យោបល់​គេ​ឯង​។​​យើ​ង​សូម​សួរ​​ទៀតថា ​​តើ​មនុស្ស​​ចំនួន​ទំាង​២៥០​នាក់​ដែល​ ខុម​ហ្រ្វែល​បាន​ធ្វើ​ការ​ជ្រើ​ស​រើសនោះ​តើ​អាចសុទ្ធតែ​ជា​សមាជិក​​របស់​ អង្គការ​ខ្លួន​ ឬ​ជា​សមាជិករបស់​​​បក្ស​សង្គ្រោះ​ជាតិ​​ ឬ​ក៏​ជា​សកម្ម​ជន​ក្រុម​ប្រ​ឆំាង​ ទាំង​អស់​ឬ?​
​ ដូចបាន​រៀប​រាប់​ខាង​លើ ​តើ​មតិ​សាធារណៈ​ ទំាង​នៅ​ក្នុង​ស្រុ​ក​ក្ដី ទំាង​នៅ​ក្រៅ​ស្រុក​ក្ដី​​ អាច​ជឿបាន​​ថា ​ជារបាយ​ការណ៍ មាន​លក្ខណៈ​ឯក​រាជ្យ​ និង​​មិន​លំ​អៀងបាន​ ទេ ឬក៏​គ្រាន់តែ​មាន​បំ​ណង​​ប្រ​ឆំាងនឹង​​រាជ​រដ្ឋា​ភិ​បាល​ដែល​​ដឹកនំា​ដោយ ​​លោក​​ ហ៊ុន​ សែន​​​ ​តែ​ប៉ុ​ណ្ណោះ។​ ហេតុ​អ្វី​​នៅ​​សុខ​ៗ​ អង្គការ ខុម​ហ្រ្វែល​​ បាន​ងើប​ទំាងសើងមម៉ើង​ ដោយ​មិន​បាន​ពិ​ចារណា​​ទៅ​លើ​សកម្មភាព​អ្វី​ដែល​រដ្ឋាភិ​បាល​​កំពុង​បាន​ ធ្វើ​ ហើយ​មិនធ្វើ​របាយ​ការណ៍ពិចារណាពី​សកម្ម​ភាពរបស់​គណ​បក្ស​ប្រ​ឆំាង ដែល​បាន ​ និងកំ​ពុង​ធ្វើ​នោះ​។​
បើ​យល់​​ហើយ​ធ្វើ​​ជា​មិន​យល់​ បើ​មើ​ល​ឃើ​ញ​ហើយ ធ្វើ​ជា​​មិន​ឃើ​ញ ​​អា​ច​​ជា​ការ​សម​ហេតុ​សម​ផលឬទេ? ​ព្រោះថា​​៖
ទី១ ​)​ តើ​​មាន​បាន​ឃើ​ញ​ទេ​ថា​ កំណើន​សេដ្ឋ​កិច្ច​​បាន​កើន​ទ្បើង​ជាង​៧ភាគ​រយជា​រៀង​រាល់​ឆ្នាំទេ​ឬអ្វី​? តើ​មាន​បានមើល​​ឃើញ​​ថា​ ទេស​ចរណ៍បាន​កើន​ទ្បើងជា​​រៀង​រាល់​ឆ្នាំ​ទេឬ​អី្វ​ ជា​ពិសេស​ឆ្នាំ​២០១៤កន្លង​ទៅនេះ ​អ្នក​ទេស​ចរដែល​ចូល​មក​កម្ពុជា ​​បាន​​កើ​ ន​ទ្បើង​៤,៥ ​លាន​នាក់ ​​​«លើស​​​​ពីឆ្នាំ​២០១៣​​ជាង​៣០​ម៉ឺន​នាក់​» តើ​មាន​បាន​ឃើ​ញ​ទេ​ថា​ កំណើន​ផលិត​ផល​នំាចេញ​​ទៅ​ក្រៅ​ប្រ​ទេស ​​ក្នុង​នោះ​​មាន​ផលិតផលឧ​ស្សា​ហ​ កម្ម​​កាត់​ដេរ​ខោ​អាវ ស្បែក​ជើង​​ ​។ល។​ កើន​ដល់​​ជាង​៥ពាន់លានដុល្លារអាមេរិក ​​នៅ​ឆ្នាំ​២០១៤​ ដែល​កំណើន​នេះ​បាន​កើន​ជារៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក​ ម៉្លេះ។ តើ​​មាន​បាន​មើល​ឃើញ​​របាយ​រាយ​ការណ៍​របស់​ក្រ​សួង​​​ឧស្សា​ហ​កម្ម​ នឹង​សិប្ប​កម្ម​​ ​ ថា​រោង​ចក្រ ​«​ខ្នាត​ធំ ខ្នាតមធ្សម និង​ខ្នាត​តូច​ បាន​កើ​ន​ ប្រ​មាណ​៨ភាគរយ ​គឺ​ចំ​នួន​ជាង១២០០ មក​ទល់​នឹង​ ពាក់​កណ្តាល​ឆ្នាំ​២០១៤នេះឬទេ?
ទី២ ​)​ តើ​មាន​បាន​មើ​ល​ឃើ​ញ​ថា​រាជរដ្ឋាភិ​បាល​កំពុង​ដោះ​ស្រាយបញ្ហា​​ដី​ធ្លី ​​ជា​បន្ដ​បន្ទាប់និង​​​ បាន​លុប​ចោល​កិច្ច​សន្សា​​ជា​មួយ​​ក្រុម​ហ៊ុន​​មួយ ​ចំនួន​​ធំ ​​ពីរឿង​ដី​សម្បទាន​​ដែល​មិន​បាន​អនុ​វត្ដ​ ។​ មាន​បាន​មើល​ឃើ​ញ ក្រុ​ម​យុវជន​ស្ម័គ្រ​ចិ​ត្ដ​​រាប់​ម៉ឺន​នាក់ ​​បាន​ចុះ​ វាស់​វែង​ដី​ធ្លី​​ ដើម្បី​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រ​​ជា​ពល​រដ្ឋ​​​ ចំនួនប្រ​មាណ​៥​សែន​គ្រួសារ ​ក្នុង​ទំហំដី​ប្រ​មាណ២លាន​​ហិកតារដែរឬទេ? 
ទី៣) ​​តើមាន​​បាន​មើល​ឃើញ​ផ្លូវ​ថ្នល់​​ ដែល​ខ្លួន​កំពុង​បើក​បរ​យ៉ាង​ខ្វាត់​ខ្វែង​ ស្ពាន​តូចធំ​ ដែល​ខ្លួន​កំពុង​ឆ្លង​កាត់​ ផ្សា​រ​ធំតូច​ ដែលពួក​ខ្លួនបាន និងកំពុង​​ពពាក់ពពួនចូល​ទៅ​ទិញ​ឥវ៉ាន់ទំ​នើបៗដែរឬទេ?​។​
ទី៤) តើ ​មាន​បាន​ឃើ​ញ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិ​បាល ​ជួយ​ ផ្ចុងផ្ដើម ជួយ​សម្រប​សម្រួល​ពលករ​ចំណាក​ស្រុក​​ទៅ​ក្រៅ​ប្រ​ទេស​ ពិសេស​ប្រ​ទេស​ថៃ ​​ឲ្យ​បាន​វិ​ល​ត្រ​ទ្បប់​ទៅ​ធ្វើការ​វិញ​មាន​ចំនួន​រាប់​ សែន​នាក់​ និង​ជួយ​សម្រប​សម្រួលកិច្ចការដល់​ពលករទៅធ្វើ​ការ​នៅ​ប្រ​ទេស​កូរ៉េ​ និង​ប្រ​ទេស​ដ៏ទៃទៀតរាប់ម៉ឺន​នាក់ ដែល​លទ្ធ​ផល​ជាវិ​ជ្ជ​មាន​គឺពលករ​ទំា​ង​នោះ​បាន​ផ្ញើ​ប្រាក់​កំរ៉ៃ​មកស្រុក​ ទេស​ ភូមិ​ឃុំ​គ្រូសារ​គេ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ប្រៀបបី​ដូច​ជាឧស្សាហ​ កម្មគ្មាន​ផ្សែង​មួយ​យ៉ាង​ដូច្នេះ​ដែរ។​
ទី​៥​) តើមាន​បាន​មើ​ល​ឃើញទេថា​​​ នៅកម្ពុជា​អស់​លោក​ក្រុម​ប្រ​ឆំាង​ក្ដី​ អស់​លោក​ដែល​ធ្វើ​ការ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្ដី​​ ថារដ្ឋាភិ​បាល​បាន​ផ្ដល់​សិទ្ធិ​​ដល់​ពួក​គេ​យ៉ាង​បរិបូរណ៍​​ រហូ​ត​ដល់​ពួក​គេ​​ហ៊ាន​ស្រែក​ឡូ​ឡា ​មើល​ងាយ​មើ​ល​ថោក​​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​។ ​រាជរដ្ឋាភិបាល​បាន​អនុ​ញ្ញាត​ឲ្យពួក​គេ​​បង្កើត​អង្គការ/សមាគម ពួក ​សង្គមស៊ីវិល នៅ​​ក្នុង​ស្រុក និង​ទាំង​នៅ​ក្រៅ​ស្រុក​ មាន​ចំនួន​រាប់​ពាន់​អង្គការ​។ តើ​មាន​បាន​ប្រៀប​ ធៀបសេ​រី​ភាព​ដ៏​លើ​​ស​លប់នេះទៅនឹង​​ប្រ​ទេស​ជិត​ខាង​​​ដែល​រដ្ឋាភិ​បាល​គេ​ បានផ្តល់​​សេរី​ភាព​ប៉ុ​ណ្ណាទៅ​ពួក​សង្គម​ស៊ីវិលនោះ។​
ទី៦) តើ ​មាន​បាន​ឃើញ​កិត្សានុភាព​របស់​កម្ពុជា​ ដែល​ទើប​តែ​ងើប​ផុត​ពី​ភក់​ជ្រំា ​ ពី​របបប៉ុល​ពត ​ដែល​ក្លាយជា​ប្រ​ទេស​មួយ ​គេ​ស្ទើរតែមិន​ស្គាល់សោះ​ ស្ទើរ​តែ​រ​លុប​បាត់​ពី​ផែន​ទី​ពិភព​លោក​​ រហូតដល់​​ក្លាយ​ជា​ប្រ​ទេស​មួយ​ល្បី​រន្ទឺលើ​ឆាក​អន្ដរ​ជាតិ​ ក្លាយ​ជា​ទឹក​ ដី​ដ៏​មានសុវត្ថិ​ភាព​ សន្ដិ​ភាព​​អនុញ្ញាត​ឲ្យ​ប្រ​ទេស​មហា​អំណាច​ធំ​ៗ  ប្រ​ទេស​អ្នក​មាន​ទំាង​ធំទាំង​តូច ​យក​ធ្វើ​ជាទីតាំង​ ​ប្រ​ជុំ​ថា្នក់​ដឹក​នាំ​ពិ​ភពលោក​ ទំាង​នយោបាយ​ ទាំង​សេដ្ឋ​កិច្ច​ ទេស​ចរណ៍ ទាំង​វប្បធម៌​។ល​។
ខាង​លើ​នេះ ​យើង​គ្រាន់​តែ​លើ​កយ៉ៗ​ប៉ុណ្ណោះ​​ ​យើង​មិន​បាន​លម្អិត​ដូច​របាយ​ការណ៍​របស់​អង្គការ ខុម​ហ្រ្វែល ​នោះ​ទេ​។​
ទ ​ន្ទឹម​នឹង​​នេះ​ យើង​ក៏គួរ​លើ​ក​បង្ហាញ​ពី​សកម្មភាពខ្លះៗ ​ដែល​​បន្ទុច​ បង្អាក់ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល ដែល​ អង្គការ ខុម​ ហ្រ្វែល​ បាន​​ដឹង​ច្បាស់​ និង​ឃើញច្បាស់​ តែធ្វើ​ជា​មិន​ឃើ​ញ ក្នុង​​នោះ​មាន​​៖​
 ទី១ ​) ​តើ​មាន​បាន​ឃើញ​ទេ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​សកល​​ នា​ខែ​កក្ដដា​​ ឆ្នាំ​២០១៣​ ដែល​អ្នក​សង្កេត​ការណ៍​អន្ដរ​ជាតិ​ បូក​រួម​ទំាង​ខុម​ហ្រ្វែល ព្រម​ទំាង​អង្គការ​ផ្សេងៗ​ទៀត​ មាន​ភ្នាក់​ងារ​រាប់​ម៉ឹន​នាក់​ បានចុះ​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ ហើយ​សូម្បី​តែ​តំណាង​របស់​បក្ស​ប្រ​ឆាំងក៍​បាន​ចុះ​ហត្ថលេខា ឯកភាព​លើ​​លទ្ធផល​​​​រាប់សន្លឹក​ឆ្នោត​តាម​ស្ថានីយ​បោះ​ឆ្នោត​នី​មួយៗដែរ​​​ ។​ អ្នក​សង្កេតការណ៍​អន្ដ​រ​ជាតិ​​បាន​បញ្ជាក់ថា​ ការ​បោះ​ឆ្នោត​បានប្រព្រឹត្ដ​ទៅ​ដោ​យ​សេរី​ យុត្តិធម៌​ និង​ជឿទុក​ចិត្ដ​បាន​។ ផ្ទុយ​ទៅ​វិញ បែ​រជា​​​​​​​​​​​​​​​​​ក្រុម​​ ប្រឆំាង រួម​ទាំង​ពួក​ខ្លួន​ផង​ ​ស្រែក​ទ្បំាប៉ា​ ថា​មាន​ការ​លួច​​​បន្លំ​សន្លឹក​ឆ្នោត​ ថា​ការ​បោះ​ឆ្នោត​នេះ​បាន​ប្រ​ព្រឹត្តទៅ​​មិន​ត្រឹម​ត្រូវ​។ល។​
ទី២) អង្គការ ខុម ​ហ្រ្វែល ​មាន​មើល​ឃើញ​ទេ​ ថា​ពួក​ក្រុម​ប្រ​ឆំាង​បាន​រារាំង បង្ទុច​ បង្អាក់​ដំ​ណើរការ​ប្រ​ព្រឹត្ដ​ទៅ ​របស់​ស្ថាប័ន​ជាតិ គឺ​បាន​រា​រុំា​ង​ ដល់ស្ថាប័ននិតិ​បញ្ញត្ដ​អាណតិ​ទី៥ ថ្វី​ត្បិត​តែ​បក្ស​ប្រឆំាង​បាន​ទទួល​សន្លឹកឆ្នោត​លើស​ពី​នីតិកាល​សភា​មុន​ ៗ ​​រហូត​ដល់ទទួល​បាន​៥៥​អាសនៈ​ហើយ​ក្អេង​ក្អាង​ធ្វើ​ពហិការ​មិន​ព្រម​ចូល​ សភា​ ដែល​ជា​ទង្វើ​​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ ​ដែល​ព្រះ​អង្គ​បាន​កោះ​ឲ្យពួក​គេ ​មក​ចូល​ប្រ​ជុំ​យ៉ាង​ណា​ក៏​ដោយ​។​
ទី៣) តើ ​មាន​បាន​មើ​ល​ឃើញ​ក្រុម​ប្រឆំាង​រា​រាំងដំណើរការ​ដឹក​នាំ​របស់​រាជរដ្ឋាភិ​ បាល​​ ជា​រៀង​រាល់​ថ្ងៃ​ តាមរយៈ​បង្ក​ធ្វើបាតុកម្ម​អស់​រយៈ​ពេល​ជិត​​ មួយឆ្នាំ ​​រហូត​ដល់​ថ្ងៃ​ទី​២២​​ ​ខែកក្ដដា​​ ឆ្នាំ​២០១៤​ រំខាន​ដល់​ការ​រស់​នៅ និង​ជីវភាព​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ពលរដ្ឋ​​ដែរឬ​ ទេ?​។
ក្នុង ​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប​​ ដែល​បាន​សិក្សា​វិ​ទ្យា​សាស្រ្ដ​នយោ​បាយ​ ​ ប្រ​វត្ដិ​សាស្រ្ដ​ ​​​ ខ្ញុំ​មិន​ដែល​មានគំ​និត​​ទុ​ទិដ្ឋិ​និយម ​​វាយតម្លៃ​អវិ​ជ្ជមាន​​ ឃើ​ញ​តែ​ភាព​ខ្មៅ​ងងឹត​នោះ​ទេ​ ព្រោះ​ខ្ញុំ​គិត​ថា​គឺ​ជាសំណាង​​ណាស់ ​ដែល​ខ្ញុំ​បាន​កើត​មក​ជា​ខ្មែរ ​​រស់ ​នៅ​ក្នុង​សង្គម​មួយ​​មាន​សេរី​ភាព​ វឌ្ឈនភាព​ ឃើ​ញ​តែការ​​វិវត្ដ​ និង​អ​ភិ​វឌ្ឍន៍ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ដូច ​ច្នេះ​ យើង​សូម​ផ្ដាំ​ថា​ អ្នកដែល​កំ​ពុង​​វាយតម្លៃ​ការងារ​របស់រាជរដ្ឋាភិ ​បាល ​គួរ​តែ​វាយ​តម្លៃរាល់​ទង្វើ​អវិជ្ជមាន​របស់​ក្រុម​ប្រ​ឆំាង​​ផង ​​គួរ​​បើ​ក​ភ្នែក​សម្លឹងមើល​ឲ្យ​ឃើញ​នូវ​អ្វី​ថា​ជា «​​ស» និង​នូវ​អ្វី​​ថាជា​ «ខ្មៅ» ទើបគេ​​រាប់​ថា អ្នក​នោះជា​​មនុស្ស​មាន «សតិសម្បជញ្ញៈ»!​​​​​

No comments:

Post a Comment