Friday, February 27, 2015

សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ឯកឧត្តម ជុំ ម៉ាលី សា​យ៉ាសន

ប្រធានរដ្ឋ នៃសាធារណ​រដ្ឋប្រជាធិប​តេយ្យប្រជា​មានិត​ឡាវ គឺឯកឧត្តម ជុំម៉ាលី សាយ៉ាសន បាន​ឃើញ កម្ពុជា​នៅពេល​នេះមានកា​ររីក​ចំរើន​យ៉ាង​ខ្លាំង ហើយ​ឯកឧត្តម ក៏បាន​សូម​វាយ​តម្លៃខ្ពស់ និងសំដែង​នូវការ​អបអរ​សាទរ​យ៉ាង​ខ្លាំង​ជូនចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្នុងជំនួប​សវនាការ​ជាមួយសម្តេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា​នៅវិមាន​សន្តិភាព ទីស្តីការ​នាយករ​ដ្ឋមន្ត្រី សៀលថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ឱ្យអ្នកយក​ព័ត៌មានដឹង​នៅក្រោយ​ជំនួប​នោះថា ​ឯកឧត្តម ជុំម៉ាលី សាយ៉ាសន បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល បដិ​សណ្ឋារ​កិច្ចយ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សន​កិច្ចជា​ផ្លូវការ​ទាំងផ្លូវរដ្ឋ និងផ្លូវ​បក្ស មកកាន់ ព្រះរាជា​ណាចក្រ​កម្ពុជានៅ​ពេលនេះ។

ឯកឧត្តម បញ្ជាក់ថា ឯកឧត្តម​ធ្លាប់បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី ឆ្នាំ២០០៧ ហើយនៅ ពេលនេះ ឯកឧត្តម​បានសង្កេត​ឃើញថា កម្ពុជា​នៅពេល​នេះមាន​ការរីក ចំរើន​យ៉ាងខ្លាំង ហើយ ឯកឧត្តម ក៏បាន​សូមវាយ​តម្លៃខ្ពស់ និង​សំដែង​នូវ​ការអប​អរសាទរជូន​ចំពោះ រាជរដ្ឋា​ភិបាល​កម្ពុជា ។ ព្រមជា​មួយនេះ ឯកឧត្តមក៏​បាន​សំដែង​នូវ​ការគាំទ្រ និងអប​អរសាទរ​ចំពោះជោគជ័យ​ដ៏ត្រចះ ត្រចង់ នៃលទ្ធផល​មហា​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នារយៈ​ពេល​កន្លង មក។

ជាការ​ឆ្លើយតប សម្តេច​តេជោនាយក​រដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណចំពោះ​ឯកឧត្តម ជុំម៉ាលី សាយ៉ាសន ដែលបាន​គាំទ្រ អបអរសាទ​រចំពោះសមិទ្ធផល​ទាំងឡាយ​ដែល​កម្ពុជា​ទទួលបាន។ សម្តេច​មានប្រសាសន៍​ថា សម្តេច​មាន​សេចក្តីរីក​រាយយ៉ាង​ខ្លាំងចំពោះ​លទ្ធផល​នៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ និងបាន​សង្កត់​ធ្ងន់ថា ឡាវ គឺមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ជាង​គេ ក្នុង​ចំណោម ប្រទេស អាស៊ាន​នាបច្ចុប្បន្ន។ ក្នុងន័យ​នេះ សម្តេច បានសំដែង​នូវការអប​អរសាទរ​ចំពោះ​សមិទ្ធ ផល​នេះ និង​បានស្នើ​សុំឱ្យភាគី​ទាំងពីរបន្ត​កិច្ចសហប្រតិ​បត្តិការ រវាងប្រទេស​ទាំងពីរឱ្យ​កាន់តែ​រឹង មាំថែម​ទៀត៕







No comments:

Post a Comment