Friday, February 27, 2015

ឯកឧត្តម ហេង សួរ បដិសេធ ការលើកឡើង របស់សហជីពសេរីកម្មករ អំពីតួលេខនៃការរងគ្រោះ របស់កម្មករក្នុងឆ្នាំ២០១៤

ឆ្លើយតប​និងការ​លើក​ឡើង​ របស់​សហជីព​សេរី​កម្មករ​ កាល​ពីថ្ងៃទី​២៦​ ខែកុម្ភៈ ​ឆ្នាំ២០១៥​ កន្លង​មកនេះ ​ដែលបាន​បញ្ចេញ​របាយការណ៍​ស៊ើប​អង្កេត​របស់​ក្រុម​ខ្លួន​ថា​ នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ មាន​កម្មករ​ដួល​សន្លប់​ និង​រងគ្រោះ​ថ្នាក់​ការងារ​ប្រមាណ​ ១៤៣១​នាក់​ បានរង​គ្រោះធ្ងន់​ និងស្រាល ​ហើយ​ចោទ​ថា​ មក​ពីក្រសួង​ការងារ​មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​បញ្ហា​នេះ។

​នៅ​ក្នុង​របាយការណ៍​ដដែល​របស់​ សហជីព​សេរី​កម្មករ​ បាន​លើកឡើង​ថា ​រោងចក្រ​ដែលមាន​កម្មករ​រងរបួស ​ដួលសន្លប់​ និង​ស្លាប់ ​កំឡុង​ពេល​ធ្វើការ​ក្នុង​រោងចក្រ​ ដោយ​សារ​ហូប​មិន​គ្រប់​គ្រាន់​ ធ្វើការ​លើស​ម៉ោង ​ពុលកាវ​ ធំក្លិន​ថ្នាំ​ពី​សំភារៈ​ គ្មាន​សេវា​សុខភាព​ និង​​ដោយសារ​ពុល​ជាតិ​គីមី​ជាដើម​។ ​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទំលាក់​បញ្ហា​នេះ​ថា​ មកពី​ក្រសួង​ការងារ​មិន​បាន​បញ្ជូល​មន្ត្រី​អធិការកិច្ច ដើម្បី​តាមដាន និង​ពិនិត្យ​មើល​តាម​រោងចក្រ​ទើប​ធ្វើឲ្យ​មាន​ហានិភ័យ​ខ្ពស់ដ​ល់​កម្មក​រក​ ម្មកា​រ​នី​។ 

​ឯកឧត្តម ហេង​ សួរ ​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ថា មិន​មានមូ​លដ្ឋា​ន​ច្បាស់លាស់ ហើយ​ចេះតែ​ចោទ​ក្រសួង​ដោយ​ខ្វះ​ការសាកសួរ​ទៅ​អង្គការ ILO ឬ​សួរ​សហការី​របស់​ខ្លួន​តាម​រោងចក្រ​ឡើយ​អំពី​សម្មភាព​របស់​ក្រសួង​។ 

​ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ក្រសួង​ការងារ​បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅ​រោងចក្រ​ទូទាំងប្រទេស មាន​ដល់​​ប្រាំពីរ​ពាន់​ប្រាំបី​រយ​លើក ក្នុង​ឆ្នាំ ២០១៤ ។ ឯកឧត្តមបន្តថា «ការវិ​និច្ឆ័យ​របស់​សហជីព​នីមួយៗ​នៅក្នុង​ការ​ឲ្យ​ពិន្ទុ​ទៅលើ​អ្វីដែល​ជាការ​យល់ឃើញ​របស់​គាត់​ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​របស់​គាត់​ បើសិន​ជា​មិនផ្អែក​ទៅលើ​ភាព​ជាក់ស្តែ​ងទេ​ នោះ​វានឹង​ធ្វើឲ្យ​សហជីព​របស់គាត់​មិនមាន​សេចក្តី​ថ្លៃថ្នូរ​ និង​ គួរឲ្យ​គោរពនោះ​ទេ»

ឯកឧត្តម​ ហេង​ សួរ ​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រសួង​ការងារ​បាន​ធ្វើ​សន្និបាត ​ហើយ គ្រោង​នឹង​ឲ្យ​ថៅកែ​រោងចក្រ បញ្ឈប់​ការបង្ខំ​កម្មករ​ធ្វើការ​ថែម​ម៉ោង កែលម្អ​លក្ខខណ្ឌ​ការងារ ផ្តល់​សេវា​រាប់​រង​ឲ្យទាន់ពេលដ​ល់ក​ម្មក​រពេល​គ្រោះថ្នាក់​ការងារ  កែ​លំ​អអាគារ​តាម​ស្តង់ដា ហើយ​ផាកពិន័យ​ដល់​រោងចក្រ​ណា ដែល​មិន​គោរព​តាម​បទដ្ឋាន​របស់​ក្រសួង។

​​ជាមួយ​គ្នានេះដែរ​ លោក​ សោម​ អូន​ ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ​បាន​ប្រាប់​ GNNនៅ​ថ្ងៃ​នេះថា​ តួលេខ​ដែល​ខាង​សហជីព​សេរីកម្មករ​ បាន​លើកឡើង​នេះ​គឺ​មិន​ផ្លូវ​ការ​ទេ ​គឺ​តួលេខ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (បសស)​ ទើប​ជាតួលេខ​ផ្លូវការ​ ព្រោះ​ជា​យន្តការ​មួយ​ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​រឿង​នេះ​ផ្ទាល់​។ លោក​ សោម​ អូន​ បន្តថា ​ពាក់ព័ន្ធ​នឹងការ​លើក​ឡើងថា​ ក្រសួង​មិនមាន​ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហានេះ​ លោក​យល់ថា​ រយៈពេល​២-៣​ឆ្នាំមុន​ បញ្ហា​ដួល​សន្លប់​នេះ​គឺ​មានច្រើន​ ប៉ុន្តែ​ក្រោយ​មក​  យើង​ឃើញ​ថា​នៅក្នុង​ឆ្នាំ២០១៤​ ខាង​ក្រសួង​ការងារ​ក៏​បង្កើត​នូវ​គណៈ​កម្មការ​ចំរុះ​ ដែលមាន​សមាស​ភាព​ពី​ខាង សហជីព​ និយោជក​ និង​ខាង​ក្រសួង​ការងារ​ សំរាប់​ត្រួត​ពិនិត្យ​ទៅលើ​បរិស្ថាន​ ត្រួត​ពិនិត្យ​ទៅលើ​ការ​ធ្វើការ​របស់​កម្មករ​ ដូចជា​មិន​អនុញ្ញាត​ឲ្យមាន ​ការធ្វើ​ការថែម​ម៉ោង​លើស​ពី២​ម៉ោង​ក្នុង​មួយថ្ងៃ​ជាដើម​ និងមាន​ការត្រួត​ពិនិត្យ​ទៅលើ​ស្តង់ដា​របស់​រោងចក្រ​នីមួយៗ​ ជា​ពិសេស​គឺ​ពាក់ព័ន្ធ​ទៅនឹង​ការរស់​នៅ​របស់​កម្មករ​ ឬក៏​ការប្រើ​ប្រាស់​ពាក់ព័ន្ធ​ទៅនឹង​អ្វីដែល​ក្រុមហ៊ុន​គាត់​បាន​ប្រើដូច​ជា​ពាក់ព័ន្ធ​ទៅ​នឹង​ជាតិពុល​ ហើយ​យើង​ឃើញ​ថា​នៅ​ក្នុងឆ្នាំ​២០១៤​នេះ ​បើយើង​ប្រៀប​ធៀប​ទៅ​នឹង​ពេលមុន​ គឺមាន​ការកាត់​បន្ថយ​ច្រើន៕

អត្ថបទ៖ ច័ន្ទ ទេវី 



No comments:

Post a Comment