Tuesday, March 07, 2017

លោក ហ៊ុន សែន បញ្ជាក់ថា បើគ្មានគោលនយោបាយត្រឹមត្រូវទេ មិនអាចកាន់តំណែង និងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះបានឡើយ

នៅរសៀលថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០១៧  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាប្រសិនបើគណបក្សប្រជាជនកម្ពុជា គ្មានគោលនយោបាយត្រឹមត្រូវទេ មិនអាចកាន់តំណែង និងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះបានឡើយ ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួនចំនួន ៣,១៥០នាក់ នៅសាលពិពរណ៌ និងសន្និបាតកោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧ភាគរយ ហើយបច្ចុប្បន្ន នេះ កម្ពុជា បានអភិវឌ្ឍខ្លួនពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូមមធ្យមកម្រិតទាប ហើយនៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសមានចំណូមមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ត្រូវសម្រេចឱ្យបានក្លាយជាប្រទេសមានចំណូលខ្ពស់។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ទើបប្រទេសកម្ពុជា មានការអភិវឌ្ឍប្រកបដោយចេរភាពទៅបាន។  លោក ក៏បានបញ្ជាក់បន្ថែមថា គ្មានការរីកចម្រើនណា ដែលខ្វះការចូលរួមពី​គ្រប់ភាគី​នោះ​ឡើយ។ យើងនឹងបន្តខិតខំទាំងអស់គ្នា ដើម្បីនាំមកនូវវឌ្ឍនភាពសម្រាប់ប្រទេសផង សម្រាប់​ក្រុមគ្រួសារផង។ ហើយរឿងនេះមានទំនាក់ទំនងគ្នាបេះមិនដាច់ទេ រវាង​ទំនាក់​ទំនងប្រទេស​ជាមួយជីវភាពផ្ទាល់របស់គ្រួសារ របស់សហគមន៍៕



No comments:

Post a Comment