Tuesday, March 07, 2017

លោក សុខ ឥសាន ៖ តេីលោក ហ៊ុន សែន រៀបចំផែនការបំបែកសម រង្សីមែនឬ?

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញនូវទស្សនៈមួយដែលមានចំណងជើងថា តើលោក ហ៊ុន សែន រៀបចំផែនការបំបែក សម រង្ស៊ី មែនឬ? ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖
នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ជារឿងធម្មតាដែ់លបណ្តាគណបក្សនយោបាយ ធ្វេីការប្រកួតប្រជែង ដោយមិនចង់ឲ្យបណ្តាបក្សជាគូប្រកួតខ្លាំងទេ មិនថាបក្សណាជាបក្សណាទេ ។ ប៉ុន្តែកត្តាកំណត់មិនចំណុះលេីបក្សប្រកួតប្រជែងទេ វាអាស្រ័យលេីគណបក្សសាមុី តេីរឹងមាំឬទេ មិនគួរបន្ទោសនិងដាក់កំហុសលេីអ្នកដទៃទ្បេីយ ។
តាំងពីការបោះឆ្នោតឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ត្រូវបណ្តាគណបក្សប្រកួតប្រជែងប្រេីគ្រប់ឧបាយកលនិងគ្រប់រូបភាព ប៉ុនប៉ងបំបែកបំបាក់ឲ្យចុះខ្សោយ តែដោយគណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាពរឹងមាំ ឯកភាពក្នុងបក្សខ្ពស់និិងមានវិន័យខ្ពស់ ដែលជាលក្ខណៈសម្បត្តិធ្វេីឲ្យគណបក្សប្រជាជនកម្ពុជា នៅតែរឹងមាំដដែល ។
ដូច្នេះ អ្នកដែលបែកបាក់ កុំនិយាយថាមកពីគេបំបែកបំបាក់ឲ្យសោះ ។ បេីខ្លាចគេបំបែកបំបាក់ ចុះឯណាទៅពាក្យស្លោកថា ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែកនោះ?
បេីខ្លួនឯងបែកបាក់ហេីយ បានសេចក្តីថាខ្លួនឯងខ្សោយហេីយ មិនបាច់ឆ្ងល់ទេ ។


No comments:

Post a Comment