Tuesday, March 07, 2017

គណបក្សប្រជាជនកម្ពុជាចាត់ទុកគោលនយោបាយអទិភាព៥ចំណុចមានចរិតញុះញង់ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំសង្កាត់

កាលពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកគោលនយោបាយអទិភាព៥ចំណុច ដែលគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីនៅក្នុង សមាជគណបក្សសង្គ្រោះជាតិ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ថាមានចរិតញុះញង់ បង្កហេតុ និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីឃុំសង្កាត់ទូទាំងប្រទេស ដែលកំពុងខិតខំបម្រើប្រជាជនដោយមិនប្រកាន់និន្នាការនយោបាយ។ ក្នុងសេចក្តីថ្លែងការណ៍នោះក៏បានទាមទារឱ្យគណបក្សសង្គ្រោះជាតិធ្វើការកែតម្រូវជាបន្ទាន់នៅលើខ្លឹមសារទាំងនោះដើម្បីរក្សាបរិយាកាសល្អ និងសុខសន្តិភាពរបស់ប្រទេសជាតិ។
គួររំលឹកផងដែរថា កាលពីនៅសមាជគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសនូវគោលការណ៍អទិភាព៥ចំណុច និងបានរំលេចនូវខ្លឹមសារចម្បងថា៖ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ៕

No comments:

Post a Comment