Tuesday, March 07, 2017

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន៖​ អ្នកដែលភ្លេចអតីតកាល​ គឺមិនខុស​ពីការភ្លេច​ឪពុកម្តាយខ្លួន​ឯងឡើយ​

នៅរសៀលថ្ងៃទី០៦ ខែមីនា    ឆ្នាំ២០១៧   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា   លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា៖   អតីតកាលនាំមកកាន់បច្ចុប្បន្នកាល   ហើយការដែលឪពុកម្តាយរបស់ក្មួយបង្កើតក្មួយមក ក៏ជារឿងអតីតកាលដែរ ហើយប្រសិនជាក្មួយភ្លេចអតីតកាលវាមិនខុសពីភ្លេចឪពុកម្តាយខ្លួនឯងឡើយ។ លោក បានបន្តទៀតថា៖ មនុស្សណាដែលភ្លេចអតីតកាល គឺជាប្រភេទមនុស្សតិរច្ឆាន ព្រោះវាអត់មានស្គាល់ម៉ែ ឪ វាទេ។
លោកនាយករដ្ឋមន្ត្រីថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ចំនួនចំនួន ៣,១៥០នាក់ នៅសាលពិពរណ៌ និងសន្និបាតកោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា៖ ក្មួយៗ ប្អូនៗ បើកើតមិនទាន់ជំនាន់នោះទេ សួរឪពុកម្តាយរបស់ក្មួយៗ ប្អូនៗ តើឪពុក ម្តាយរបស់ក្មួយវេទនាយ៉ាងណាដែលត្រូវរត់គេចពីគ្រាប់បែកក្នុងពេលដែលស្រុកកំពុងតែមានសង្គ្រាម      ហើយវេទនាប៉ុណ្ណាទៅជំនាន់
ប៉ុលពត និងក្នុងពេលដែលប្រទេសសេសសល់សង្គ្រាម។ យើងប្រឹងណាស់ដើម្បីឲ្យប្រទេសមានសន្តិភាព ពេលនេះដែនដីខ្មែរទាំងមូលគ្របដណ្តប់ដោយសន្តិភាព ដោយគ្មានតំបន់អប្បគមន៍ដូចពេលមុនទេ ហើយវាលំបាកណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ។ លោកនាយករដ្ឋមន្ត្រី បានញ្ជាក់បន្ថែមថា៖ លោកបានយកជីវិតធ្វើជាដើមទុនដើម្បីឈានដល់ឯកភាពជាតិដល់សព្វថ្ងៃនេះ៕

No comments:

Post a Comment