Tuesday, August 29, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរដល់កីឡាករ ឃឹម ឌីម៉ា និងកីឡាការិនី ស៊ន សៀវម៉ី ដែលទើបបានទទួលមេដាយមាស


នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារខ្លីមួយអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា និងកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលទើបបានទទួលមេដាយមាស ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ខ្ញុំសូមអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។
នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសារ ដទៃទៀតទទួលបានជោគជ័យដូចគ្នានៅក្នុងការប្រកួត Sea Games នៅប្រទេសម៉ាឡេស៊ី»៕








No comments:

Post a Comment