Tuesday, August 29, 2017

កាសែត Cambodia Daily មិនដែលបង់ពន្ធសូម្បីតែមួយរៀលបែរជាចោទរដ្ឋាភិបាលទាំងបំពានថាបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ, តើទង្វើនេះត្រឹមត្រូវឬទេ?

នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីបំភ្លឺជាបន្ទាន់មួយជុំវិញការចោទប្រកាន់ទាំងបំពានរបស់កាសែតបរទេស The Cambodia Daily ថា «រដ្ឋាភិបាលកម្ពុជាកំពុងវាយប្រហារមកលើសេរីភាពសារព័ត៌មានតាមរយៈការចង់បិទស្ថាប័នរបស់អ្នកស្រី ដោយក្លែងអធិករណ៍ទៅជារឿងមិនបង់ពន្ធវិញ» ត្រង់ចំណុនេះអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសតាមរយៈលិខិតបំភ្លឺថា៖ «កាសែត The Cambodia Daily ដែលបាននិងកំពុង ដំណើរការអាជីវកម្មរហូតមកមិនបានគោរពកាតព្វពន្ធដារ និងបានប្រព្រឹត្តអំពើគេចវេសពន្ធរាប់ឆ្នាំ ដោយមិនប្រកាសបង់ពន្ធសូម្បីតែមួយរៀលណាសោះ បែរជាចោទរដ្ឋាភិបាលបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ, តើករណីនេះគឺជាបញ្ហានយោបាយដែលរាជរដ្ឋាភិបាលគម្រាមទៅលើសេរីភាពសារព័ត៌មានឬយ៉ាងណា?»

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ម្ចាស់សារព័ត៌មាន The Cambodia Daily ឱ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងពង្រឹងការអនុវត្តច្បាប់ចំពោះរាល់ អ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន ក្នុងគោលដៅគ្រប់គ្រងប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមភាព និងបង្កើតនូវបរិយាកាសប្រកួតប្រជែងដោយ ស្មើភាពគ្នាក្នុងចំណោមអ្នកជាប់ពន្ធទាំងអស់។ ព្រមជាមួយនោះក៏បានរកឃើញថា កាសែត The Cambodia Daily ដែលបាននិងកំពុងដំណើរការអាជីវកម្ម រហូតមក មិនបានគោរពកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីពន្ធដារ និងបានប្រព្រឹត្តអំពើគេចវេះពន្ធរាប់ឆ្នាំ ដោយមិនប្រកាសបង់ពន្ធសូម្បីតែមួយរៀល ណាសោះ។ មិនតែប៉ុណ្ណោះថែមទាំងប្រមូលអាករលើតម្លៃបន្ថែម ដែលជាថវិកាត្រូវបង់ជូនរដ្ឋដោយអ្នកប្រើប្រាស់ យកទៅដាក់ ហោប៉ៅផ្ទាល់ខ្លួន ហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាលខុសពីការពិតទៅវិញ»។

ខាងក្រោមនេះលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ៖





No comments:

Post a Comment