Friday, June 10, 2016

ឯកឧត្តម គឹម សន្តិភាព ឆ្លើយតបនឹងការលើកឡើងគ្មានមូលដ្ឋានរបស់ ឯកឧត្តម សុន ឆ័យ

ឯក​ឧត្តម គឹមស​ន្តិភាព អនុរដ្ឋលេ​ខាធិការ និងជា​អ្នកនាំពាក្យ​ក្រសួងយុត្តិ​ធម៍ បានធ្វើ​ការឆ្លើ​យតបនឹង​ការលើក​ឡើងរបស់​ឯកឧត្តម សុន ឆ័យ ដែល​បានចោទ​ទាំងបិត​ភ្នែកថា រដ្ឋមន្ត្រី​យុត្តិធម៌​ផ្គើននឹង​រដ្ឋសភា ដោយ​នៅតែ​ទៅឆ្លើយ​នៅ​រដ្ឋសភា​កាលពី​ថ្ងៃ០៩ ខែមិ​ថុនា ឆ្នាំ​២០១៦។
ឯក​ឧត្តម បានបញ្ជាក់​ជូនឯក​ឧត្តម សុន ឆ័យ ជ្រាបថា៖ កាល​ដែល​ឯកឧត្តម រដ្ឋមន្ត្រី​អញ្ជើញ​ទៅឆ្លើយផ្ទា​ល់មាត់ជូន​រដ្ឋសភាកាល​ពីព្រឹកថ្ងៃទី០​៩ ខែមិថុនា ឆ្នាំ២០១៦ នោះ គឺតាម​ការអញ្ជើញ​របស់រដ្ឋ​សភា យោងតា​មសេចក្តី​សម្រេចរបស់​អង្គប្រជុំគណៈក​ម្មាធិការអចិន្ត្រៃ​យ៍រដ្ឋសភាកាល​ពីថ្ងៃទី០៦ ខែមិ​ថុនា ឆ្នាំ២០១៦។
ការឆ្លើ​យផ្ទាល់មាត់តប​តាមកា​រអញ្ជើញពី​រដ្ឋសភាបែ​បនេះ ជាការបង្ហា​ញអោយឃើ​ញច្បាស់ពី​ភាពទទួ​ល​ខុ​ស​ត្រូវ​របស់រដ្ឋម​ន្ត្រីយុត្តិ​ធម៌ចំពោះ​មុខអង្គ​សភា ដែលស្រ​បតាមស្មារ​តីនៃរដ្ឋធម្មនុ​ញ្ញនៃព្រះ​រាជាណា​ចក្រក​ម្ពុជា។
តើ​ស្មារតី​ទទួលខុ​សត្រូវបែ​បនេះ ជាសក​ម្មភាពផ្គើន​នឹងរដ្ឋ​សភា ?
ឯកឧត្តម បានសម្តែ​ងការហួ​សចិត្ត ដែលលឺ​សម្តីគ្មាន​មូលដ្ឋាន ចេញពីមា​ត់អ្នកតំ​ណាងរាស្ត្ររូ​បនេះ!



No comments:

Post a Comment