Friday, June 10, 2016

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាថា៖ គ្មាន​វិបត្តិ​នយោបាយ​នោះទេ ​មានតែ​បុគ្គលមាន​វិបត្តិ​

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានមាន​ប្រសាសន៍ឆ្លើយតប នឹង ​ឯកឧត្តម បាន គី​មូ​ន ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិថា     កំពុង​យល់​ខុសពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា។ ការថ្លែងបែបនេះបន្ទប់ពីឯកឧត្តម បាន គី​មូ​ន ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​សម្តែង​ក្តីកង្វល់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ។
ឯកឧត្តម សុខ ឥសាន្ត បានមាន​ប្រសាសន៍ថា ឯកឧត្តម បាន គី​មូ​ន មើល​ពី​ខាងក្រៅ​មក យល់ច្រឡំ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឬ​រាជរដ្ឋាភិបាល ធ្វើបាប​សង្គម​ស៊ីវិល និង​មន្ត្រី​បក្សប្រឆាំង​។ តែ​តាមពិតរឿងនេះ វា​ជាការ​ទទួលខុសត្រូវរ​បស់​បុគ្គលទាំងនោះ​ចំពោះមុខ​ច្បាប់​នូវ​ទង្វើ​ខុស​របស់ខ្លួនដែល ​រាជរដ្ឋាភិបាល​មិន​ពាក់ព័ន្ធ​ឡើយ​។
ឯកឧត្តម សុខ ឥសាន្ត បានបញ្ជាក់បន្ថែមថា កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិអ្វីកើតឡើងទេ អ្នកដែលនិយាយពីវិបត្តិ រឿងរបស់គេទេ គេបង្កើតដោយខ្លួនគេ គណបក្ស​ប្រជាជន​កម្ពុជា ឬរាជរដ្ឋាភិបាលមិនទទួលខុសត្រូវនោះទេ។ គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល ទទួលខុសត្រូវទៅលើបញ្ហាទាំងឡាយ ដែលវាពាក់ព័ន្ធទៅនឹងការការពារសន្តិភាព ការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារសម្រាប់ការអភិវឌ្ឍ និងភាពរីកចំរើនរបស់ប្រជាជន និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម សុខ ឥសាន្ត បានមាន​ប្រសាសន៍សង្កត់ធ្ងន់​​ថា​  ឯកឧត្តម បាន គី​មូ​ន ​រវល់​តែ​ស្ថានការណ៍​  ក្តៅ​នៅ​មជ្ឈិមបូព៌ា ដូចជា បញ្ហា នៅ​ស៊ី​រី នៅ​អ៊ីរ៉ាក់ ទើប​គាត់​មើល​ស្ថានការណ៍​នៅ​កម្ពុជា​ខុស​។
ឯកឧត្តម សុខ ឥសាន្ត បានថ្លែងដូចច្នេះក្រោយពីមានការសន្ទនា​គ្នា​រវាង ឯកឧត្តម បាន គី​មូ​ន និង​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា តាម​ទូរ​ស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លងទៅ ហើយដែលឯកឧត្តម បាន គី​មូ​ន បានលើកឡើងអំពីកង្វល់ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា៕


No comments:

Post a Comment