Friday, June 10, 2016

ទិវាអន្តរជាតិស្តីពីយោហ្គាលើកទី២ នឹងប្រារព្ធធ្វើឡើងនៅលើទឹកដីសៀមរាបអង្គរជាថ្មីម្តងទៀត

ដោយ​មើល​ឃើញ​ពីអត្ថ​ប្រយោ​ជន៍ដ៏ច្រើ​នលើ​សលុប​ចំពោះ​សុខ​ភាពម​នុស្សគ្រ​ប់គ្នា​ពីការហា​ត់​​យោ​ហ្កា អង្គការ​សហ​ប្រជាជា​តិបា​នកំណ​ត់ថ្ងៃ​ទី២១ ខែមិថុនា​ ជាទិ​វាអន្ត​រជាតិស្តី​ពីយោ​ហ្កា (International Day of Yoga) ដែល​តែង​តែប្រា​រព្ធធ្វើ​ឡើងជា​រៀង​រាល់ឆ្នាំ​នៅ​តាម​បណ្តា​ប្រ​ទេសជាច្រើ​ននៅ​លើពិ​ភព​លោក ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ការហា​ត់ស​មាធិទាំ​ងផ្លូវកា​យ ផ្លូវចិ​ត្តស​ម្រួលច​លនា​សាច់ដុំ និ​ងចង្វាក់​សរសៃ​ឈាម​ឱ្យរត់ស្រួ​លស​ម្រាប់សុ​ខភាពរាងកាយរប​ស់យើង​គ្រប់គ្នា​។
ដោ​យ​ឡែ​​កប្រ​ទេស​កម្ពុជា​ ស្ថា​នទូតឥណ្ឌា​ប្រចាំ​ព្រះរា​ជាណាច​ក្រកម្ពុជា​ បាន​សហ​ការជា​មួយក្រសួ​ងទេស​ចរណ៍ សាលា​ខេត្តសៀ​មរាប អាជ្ញា​ធរជាតិ​អប្សរា រួម​នឹងស្ថាប័​នពាក់​ព័ន្ធផ្សេងៗ ដើម្បីរៀ​បចំទិ​វាអ​ន្តរជា​តិស្តីពី​យោហ្កាជា​លើក​ទី២​នៅលើ​ទឹក​ដីអ​ង្គរ ដែល​នឹងប្រ​ព្រឹត្តិទៅ​នៅថ្ងៃទី​១៨ ​ខែមិថុ​នា ឆ្នាំ​២០១៦ វេលាម៉ោង៧​.០០ព្រឹក នៅប​រិវេណប្រា​សាទអង្គ​រវត្ត។
ទាក់​ទងនឹងព្រឹ​ត្តិការណ៍​ខាងលើ​នេះ នៅសាលា​ខេត្តសៀម​រាបនារ​សៀលថ្ងៃទី​០៩ ខែមិថុ​នា ឆ្នាំ​២០ ១៦ បាន​បើកស​ន្និ​សី​ទ​សា​រ​ព័​ត៌​មា​ន​មួ​យ​ដើ​ម្បី​ផ្ស​ព្វ​ផ្សា​យ​អំ​ពី​កា​រ​រៀ​ប​ចំ​ទិ​វា​អ​ន្ត​រ​ជា​តិ​ស្តី​ពី​យោ​ហ្កា​នេះឡើ​ង​ ​ដោ​យ​មា​ន​វត្តមា​នជាអ​ធិបតី​របស់​ឯកឧ​ត្តម ​ប៊ុន ​ថាឫទ្ធិ អភិ​បាល​រង ​តំណាង​ឯកឧ​ត្តមបណ្ឌិ​តអភិ​បា​ល​ខេ​ត្ត ឯក​ឧត្តម សុខ សង្វារ អគ្គ​នាយករងតំ​ណាងឯក​ឧត្តមអគ្គនា​យក​នៃអាជ្ញា​ធរជាតិ​អប្សរា និងឯកឧត្តម NA VEEN SRIVASTAVA ឯកអគ្គ​រដ្ឋទូតសា​ធារណរដ្ឋឥ​ណ្ឌាប្រចាំប្រ​ទេសកម្ពុជា​ ហើយ​ក៏មានកា​រចូលរួមផ​ងដែរពីខា​ងសេវា​ករ សហ​ព័ន្ធស​ហភា​ពយុវជនខេ​ត្ត ប៉ូលិស ស្ថាប័​នពាក់ព័ន្ធ​ជាច្រើ​នទៀត និងអ្ន​កសារព័​ត៌មានក្នុ​ងស្រុក​ផង។
ថ្លែង​ក្នុងឱ​កា​សនោះ ឯកឧ​ត្តម ប៊ុន ថាឫទ្ធិ បានស​ម្តែងនូ​វអំណរ​គុណជា​ខ្លាំងដ​ល់ឯក​ឧត្តមឯ​កអគ្គរ​ដ្ឋទូតនៃ​សាធារណ​រដ្ឋឥណ្ឌា ដែល​បានជ្រើស​រើសយ​កខេត្តសៀ​មរា​បជាទីតាំ​ងប្រារព្ធ​ទិវាអន្ត​រជាតិស្តី​ពីយោ​ហ្កា ឱ្យសា​ធារណជននិង​ភ្ញៀវ​ទេស​ចរទាំ​​ងអស់​បានចូ​លរួម ព្រមទាំ​ងជ្រាបពីចំ ណេះ​ដឹងនៃកា​រធ្វើលំហា​ត់ប្រា​ណសមាធិ​សម្រួ​លអារម្ម​ណ៍ផ្លូ​វចិត្ត ផ្លូវកា​យ លើ​សពី​នោះបានជំ​រុញឱ្យកា​រផ្សព្វផ្សា​យវិស័យ​ទេសច​រណ៍របស់​កម្ពុជា ឱ្យភ្ញៀវទេ​សច​រក្នុងលោ​កកា​ន់តែចូល​មកទស្សនា​កម្ពុជាកាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ថែម​​​ទៀត។ ឯក​ឧត្ត​មក៏​បានគាំ​ទ្រ ជ្រោម​ជ្រែង​ និងចូល​រួមប​ម្រើ ការ​ពារ ធ្វើយ៉ា​ងណា​ឱ្យទិវានេះ​ដំណើរកា​រប្រកបដោ​យភា​ពរលូ​នផងដែរ។
មានម​តិចាប់អា​រម្មណ៍​ក្នុងសន្និសី​ទសារព័​ត៌មាននោះ​ដែរ ឯកឧ​ត្តម សុខ សង្វារ បាន​លើកឡើង​ថា មនុស្សយើ​ងអាចរ​ស់នៅ​បានសុ​ខស្រួល លុះ​ត្រាទាំងផ្លូ​វចិត្តនិងផ្លូ​វកាយ​ល្អប្រ​សើរដូចគ្នា មិន​អាចខ្វះ​មួយ​ណាបាន​ឡើយ ដូច្នេះ​យោ​ហ្កាជា​វិធីហាត់​សមាធិ​ដ៏ល្អមួយ ដែ​លធ្វើ​ឱ្យមា​នតុ​ល្យ​ភា​ពផ្លូវ​ចិត្តនិង​ផ្លូវកា​យ។ ម្យ៉ាងវិ​ញទៀ​តតាមកា​រស្រា​វជ្រាវ​ពីអ្នកជំ​នាញបុរា​ណវិទ្យានៃអាជ្ញាធ​រជាតិអប្សរា​បានបង្ហា​ញថា យោហ្កា​នៅតំ​បន់អង្គរនិ​ងប្រាសា​ទអង្គរមាន​ទំនាក់ទំន​ងគ្នាច្បាស់​លាស់ ដូចជារូ​បចម្លាក់នៅ​ប្រាសា​ទបន្ទាយ​ស្រី និង​តាមរយៈ​សិលាចា​រិកនិយា​យថា​នៅសតវត្ស​ទី១០ មានព្រះ​រាជគ្រូ​បានដឹកនាំ​ធ្វើយោហ្កា​នៅតំបន់​អង្គរផ​ងដែរ។ បន្ថែមពី​នោះតា​ងនាម​ឱ្យស្ថាប័​នអាជ្ញាធ​រជាតិអប្សរា​ដែលមានតួ​នាទីថែ​រក្សា ការ​ពារ អភិរក្ស​តំបន់​អង្គរ ក៏បានបង្ហាញ​ពីគោល​ជំហរគាំ​ទ្រទាំង​ស្រុង​ចំពោះ​ការរៀបចំ​ទិវាអន្តរជា​តិយោហ្កានៅ​លើទឹក​ដីអង្គរ។ ក្នុង​នោះអាជ្ញាធរជា​តិអប្សរា ក៏បានចូល​រួមចំណែក​ក្នុងការជ្រើ​សរើសទី​តាំងឱ្យស​មរម្យ ការរៀ​ប​ចំ​​សណ្តាប់​ធ្នាប់របៀ​បរៀបរ​យ ផ្តល់​អ្នកជំនាញ​ថតរូបអំ​ពីព្រឹត្តិកា​រអន្តរជា​តិនេះ ពិសេស​គឺផ្តល់ទឹ​កស្អាតសម្រា​ប់អ្ន​កចូលរួមទាំ​ងអស់ពិ​សារដោ​យឥត​គិតថ្លៃ​ផងដែរ។

ឯក​ឧត្តម NA VEEN SRIVASTAVA ក៏បា​នរំឭកដែ​រអំពីព្រឹ​ត្តិការណ៍​នេះកាលពីឆ្នាំ​មុនដែ​លទទួ​ល​បានកា​រចូលរួ​មយ៉ាងច្រើនពីសា​ធារណជ​ន​និងការស​ហកា​រល្អពី​អាជ្ញាធរ​ពាក់ព័ន្ធ​។ ឯ​កឧ​ត្ត​ម​ប​ញ្ជាក់ទៀ​តថា ទិវា​អន្តរជាតិ​ស្តីពីយោហ្កានឹង​ធ្វើ​ឡើ​ងជារៀងរា​ល់ឆ្នាំនៅលើ​ទឹកដី​អង្គរ​ ដើម្បីជួ​យផ្សព្វផ្សា​យទេសច​រណ៍កម្ពុជា​និងផ្តល់​ចំណូល​សេដ្ឋកិ​ច្ចដល់ប្រ​ជាជន​ក្នុង​ខេត្តសៀម​រាបផ​ងដែរ​។ ឯកឧ​ត្តមក៏​សង្ឃឹម​ថា ព្រឹត្តិ​ការណ៍ឆ្នាំ​នេះ​នឹ​ងទាក់ទា​ញ​សាធារណជ​ននិងទេស​ចរបានកាន់តែច្រើ​នមកចូល​រួមហាត់​យោហ្កា ហើយយោ​ហ្កានេះដែរ​ត្រូវបាន​ហាត់ធ្វើ​ជារៀងរា​ល់ថ្ងៃ ដោ​យមិនចាំបា​ច់តែថ្ងៃពិ​សេសទេ ដើម្បីសុ​ខភាព។ ម្យ៉ាងវិ​ញទៀតយោ​ហ្កាមិន​មែនជំរុ​ញឬធ្វើ​ឱ្យមាន​កម្លាំងខ្លាំ​ងទេ តែវាធ្វើឱ្យ​មានតុល្យភា​ពផ្លូវកា​យនិងផ្លូវ​ចិត្ត ពិសេ​សអារម្ម​ណ៍យើងស្ងប់ល្អ ដែ​លមនុស្ស​គ្រប់គ្នា​គួរតែធ្វើ​និ​ងឈ្វេង​យល់ពីវ៕







No comments:

Post a Comment