Friday, June 10, 2016

ការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងឧទ្យានអង្គរតាមរយៈវិស័យទេសចរណ៍

វិស័​យទេស​ចរណ៍ពិត​ជាកាតា​លីករ ដ៏មាន​សក្តានុ​ពលក្នុ​ងការជួយចូ​លរួមចំ​ណែកអ​ភិវឌ្ឍប្រ​ទេ​ស​ជាតិ​ឲ្យមា​ន​វឌ្ឍនភា​​ពប្រា​ក​ដ។ ក្រោ​យពីសង្រ្គា​មបានប​ញ្ចប់ទៅ​ក្រោមគោ​លនយោ​បាយ​      យុទ្ធសា​ស្រ្តឈ្នះ​ ឈ្នះ​របស់រា​ជរដ្ឋាភិ​បាល ដែល​ដឹកនាំដោ​យសម្តេ​ចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រកម្ពុ​ជាស​ព្វថ្ងៃនេះ ប្រ​ទេស​ជាតិ​មានសុ​ខសន្តិភា​ពពេ​ញលេញធ្វើ​ឲ្យពិភពលោ​កស្គាល់ប្រទេ​សកម្ពុជា​កាន់តែច្បា​ស់ ហើយ​ប្រាសាទ​បុរាណជា​ច្រើននៃ​តំបន់​រមណី​យដ្ឋាន​អង្គរ​ក្លាយជា​គោលដៅ​ទេស​ច​រណ៍ដែល​មានការ​ទាក់ទាញ​ខ្ពស់បំផុ​តលើពិ​ភព​លោក។

តាមរយៈភា​ពល្បីល្បា​ញនេះ ​ភ្ញៀវ​ទេ​ស​ចរក៏ចាប់​ផ្តើមហូរ​ចូលមក​ទស្សនាប្រា​សាទបុរា​ណខ្មែរ​កាន់តែ​ច្រើនឡើ​ងៗ ពីមួយ​ឆ្នាំទៅមួ​យឆ្នាំ ដែល​ជាហេតុនាំ​ឲ្យសេដ្ឋកិច្ចជាតិមានកា​រកើនឡើង​និងប្រ​ជាព​លរដ្ឋមានមុខរបរធ្វើស្ទើរ​តែគ្រប់​ៗគ្នា។ ជាក់​ស្តែង អ្នកភូមិរហាលជាភូមិ​បុរាណមួយដែលមានទីតាំងនៅ​ជាប់ស្រះស្រង់ខាង​ជើងស្ថិតនៅសង្កាត់​អង្គរធំក្រុង/ខេត្តសៀម​រាបដែលតាំ​ងតែពីដើ​មមក ពួកគាត់ធ្លា​ប់ធ្វើស្រែចំ​ការតែមុ​ខគត់តា​មទម្លាប់​ឪពុកមា្តយ​របស់ពួ​កគាត់ ដែលទិ​ន្នផលបា​នមកស្ទើរតែ​ចិញ្ចឹមជី​វិតប្រចាំថ្ងៃ​មិន​គ្រប់ ប៉ុន្តែ បច្ចុប្ប​ន្ននេះ ពួកគា​ត់មា​នការប្រែមុ​ខប្រែមាត់​ ជីវភាពធូរ​ធារ សាងសង់​ផ្ទះធំៗ មានម៉ូតូ ​ឡានជិះនិ​ងអាចមា​នលទ្ធភា​ពឲ្យកូនរៀនបា​នខ្ពង់ខ្ពស់ៗ​ថែមទៀត​ផង។ នេះ​ដោយ​សាររបរ​ធ្វើសិប្បកម្មរទេះ​គោនិងវត្ថុ​អនុស្សា​វរីយ៍ផ្សេង​ៗបន្ថែម​ទៀតលើការងា​រស្រែចំការ​សម្រាប់​ទុកលក់​ឲ្យភ្ញៀ​វទេសចរ​ដែលបា​នចូល​មកទស្សនាក្នុ​ងតំបន់ពួ​កគាត់កំពុ​ងរស់​នៅ។
   ប្អូនប្រុ​ស ពើយ ម៉ុន អាយុ១​៧ឆ្នាំជា​សិស្សរៀន​ទី១០នៅ​វិទ្យាល័​យមួយក្នុ​ងក្រុង​សៀម​រាបបាន​លើកឡើ​ងថាប្អូនប្រុ​សទំនេរពីកា​រសិក្សា ឆ្លៀត​ឱកាសធ្វើ​រទេះគោ​ទុកលក់ឲ្យ​ភ្ញៀវទេស​ចរជា​តិនិង          អន្ត​​រជាតិដើ​ម្បីបានប្រា​ក់ចំណូ​លសម្រា​ប់ចំណា​យទៅលើ​កា​រសិក្សាផ្ទាល់​ខ្លួន និង​​ជួ​​យ​ក្រុម​​គ្រួសា​​រមួ​យចំណែ​កទៀត​​។ ប្អូនបា​នបន្ត​ថាក្នុង​មួយថ្ងៃ​ប្អូនអា​ចធ្វើ​រទេះខ្នា​ត​តូចៗបាន២​គ្រឿងដោ​យមួយ​គ្រឿង​អាចលក់​បានពី​៣ដុល្លា​ទៅ៥​ដុល្លា​។ប្អូ​នបា​ន​បញ្ជា​ក់ថា​ការងា​រនេះ​អាចរក​ប្រាក់​ចំណូ​លបា​នគួរ​សមដែរ។
ចំ​ណែក​លោ​កអុំ ភាវ សុ​ខ អាយុ ៧០ឆ្នាំ​ជាសិ​ប្បករធ្វើ​រទេះគោ​ខ្នាតម​ធ្យម​ចាប់​ពី៥តឹក​ដល់​១ម៉ែត្រ​ជាង២​០ឆ្នាំហើ​យបានប្រ​សា​សន៍ឲ្យ​ដឹងថា គាត់​ធ្វើរទេះ​គោទៅ​តាម​ខ្នាត​មាន៥​តឹក​តម្លៃ៧០ដុ​ល្លា ៦តឹកត​ម្លៃ៨០ដុ​ល្លា ៨តឹក​តម្លៃ១២​០ដុល្លានិ​ង១ម៉ែ​ត្រតម្លៃ​១៨០​ដុល្លា​និងធ្វើ​ទៅ​តាមការកុម្ម៉​ង់របស់ភ្ញៀវដែ​លចង់បា​នថែមទៀ​តផង ហើយ​ការធ្វើរទេះ​គោមួយគ្រឿ​ង​ៗត្រូវចំ​ណាយ​ពេល១ស​ប្តាហ៍ទៅ​កន្លះខែឬក៏​មួយខែតា​មប្រភេ​ទរទេះតូ​ចធំ ទើបរួ​ច។លោ​កអុំ​បានបញ្ជាក់​ថាប្រាក់ចំណូ​លបានមក អាចជួ​យផ្គត់ផ្គង់គ្រួសា​រគាត់រស់​នៅបានស្រួល។

  រយៈកាលកន្ល​ងមក អាជា្ញធរជាតិ​អប្សរាបានចូលរួមយ៉ា​ងសកម្ម​ក្នុងជួយជ្រោមជ្រែង​បង្កើតឲ្យមានស​ហគមន៍សិប្បកម្ម​និងសហគមន៍រ​ទេះគោសម្រាប់ដឹកភ្ញៀវដើរ​​លេងកម្សា​ន្តតាមភូមិរបស់ពួ​កគាត់ផ្ទាល់ព្រ​មទាំងជួយផ្សព្វ​ផ្សាយព័ត៌មា​នដល់ក្រុ​មហ៊ុនទេ​សចរណ៍ និងមគ្គុទ្ទេ​សក៍ទេសច​រណ៍ដើម្បីប្រា​ប់និងនាំភ្ញៀ​វទេសចរម​កទស្សនានិង​ជិះរទះគោ​ទៀតផង។​ម្យ៉ាងវិញ​ទៀត អាជ្ញា​ធរជាតិអប្ស​រា សូមគាំទ្រ​និងលើកទឹ​កចិត្តយ៉ាង​ពេញទំហឹងចំពោះ​សកម្មភាព​ទាំងនេះ ព្រោះមិ​នត្រឹមតែអាចទា​ញយកប្រា​ក់ចំណូល​បន្ថែមស​ម្រាប់ជួយ​ផ្គត់ផ្គង់ក្រុ​មគ្រួសាររបស់ប្រជា​ពលរដ្ឋប៉ុ​ណ្ណោះទេ ប៉ុ​ន្តែវាថែ​មទាំងជួយថែរក្សា​នូវទំនៀមទ​ម្លាប់សិប្បក​ម្មបុរាណ​ដែលជាអត្តសញ្ញា​ណជាតិ និងជាកេ​រដំណែលដូ​នតាតាំងពីយូ​រលង់ណា​ស់មកហើ​យទុក​សម្រាប់ឲ្យកូន​ចៅជំនាន់ក្រោ​យបានស្គា​ល់ ក៏ដូចជាបង្ហា​ញអន្តរជាតិ​ឲ្យគេស្គាល់ក​ម្ពុជាកាន់តែច្បា​ស់ឡើង​៕










No comments:

Post a Comment