Thursday, November 21, 2019

គោលនយោបាយឈ្នះឈ្នះ៣ចំណុចដែលនាំដល់ការបង្រួបបង្រួមជាតិនិងសន្តិភាពពេញលេញនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកក៏ជាអ្នកស្រាវជ្រាវមួយរូបដែរមុននឹងដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាពិសេសបញ្ចប់សកម្មភាពកងទ័ពប៉ុលពតដើម្បីអោយពួកគេបានវិលត្រឡប់ចូលមករួមរស់នៅក្នុងសង្គមជាតិវិញ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពីបានសិក្សាស្រាវជ្រាវអំពីព័ត៌មានទាំងឡាយដែលទទួលបានរួចហើយពីតម្រូវការរបស់កងទ័ពខ្មែរក្រហម គឺលោក បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះដែលមានបីចំណុចសំខាន់ៗដូចជា៖
១- ធានាអាយុជីវិតប្រជាជនមិនអោយមានការធ្វើទុក្ខទោសអ្វីឡើយ
២- ធានារក្សាការងារតួនាទីមុខតំណែងដែលពួកគេមានពីមុន
៣- ធានាការការពារទ្រព្យសម្បត្តិរបស់ពួកគេមិនអោយមានការបាត់បង់។
គោលនយោបាយនេះហើយដែលបានធ្វើឱ្យកម្ពុជាមានការបង្រួបបង្រួមជាតិចុងក្រោយ បញ្ចប់សង្រ្គាម ហើយបាននាំមកនូវសុខសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិទាំងមូលមកទល់សព្វថ្ងៃនេះដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ (១៩៩៨-២០១៩)៕




No comments:

Post a Comment