Tuesday, March 05, 2019

ខេត្តព្រះសីហនុ មានសក្តានុពលល្អ រយៈកាលចុងក្រោយនេះបានត្រូវបាន អភិវឌ្ឍប្រែមុខមាត់យ៉ាងឆាប់រហ័ស

សីហនុ៖ លោក ជាម យៀប គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើការឈ្វេង យល់ពីប្រតិបត្តិ ការប្រមូលចំណូលនិងចំណាយថវិកាជាតិថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍ របស់ព្រះសីហនុ។
លោកស្រី ហៀក ហ៊ីមិល្លី អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ជំរាបជូនគណៈប្រតិភូសភាថា ខេត្តព្រះសីហនុ មានសក្តានុពលល្អ រយៈកាលចុងក្រោយនេះបានត្រូវបាន អភិវឌ្ឍប្រែមុខមាត់យ៉ាងឆាប់រហ័ស។ វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ គឺជាវិស័យអាទិភាពជាងគេ សំរាប់ទិសដៅ វិនិយោគនៅខេត្តព្រះសីហនុ។
កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៍ស្រស់ស្អាត ជីវ:ចម្រុះបាតសមុទ្រ និងធនធានធម្មជាតិ ទាំងអស់នេះ បាននឹងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមាន ការរីកចម្រើនជាលំដាប់ ។
ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រែក្លាយទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ធំជាងគេតែមួយ គត់ក្នុងប្រទេស កម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ – ២០២៥ ។
លោក ជាម យៀប ប្រធានគណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអបអរសាទរចំពោះរដ្ឋបាលខេត្តព្រះសីហនុ បានបំពេញតួនាទីការងារបានល្អប្រសើរ។ ក្នុងចំណោមខេត្តប៉ូល សេដ្ឋកិច្ចទាំង៤ (មានរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឥសាន ម្យ៉ាន្ត ខេត្តរតនគិរី) ធ្វើឱ្យខេត្តព្រះសីហនុ មានការីកចំរើនលឿន។
រដ្ឋបាលខេត្ត បានសហការជាមួយសាខាគយ និងរដ្ឋាករ និងសាខាពន្ធដារ ខេត្ត ជំរុញការបង្កើនរកប្រភពចំណូលថវិកាជាតិ មានការកើនឡើង ដើម្បីយកមកជួយផ្គត់ផ្គង់ដល់បណ្តាខេត្តមួយចំនួនក្នុងកម្ពុជា ដែលខេត្តខ្លះរកប្រភពចំណូលថវិកាមិនគ្រប់ ។
ម្យ៉ាងទៀតវិស័យទេសចរណ៍គ្មានផ្សែង បាននាំមកនូវប្រភពចំណូល មួយយ៉ាងសំខាន់ និងជួយរកការងារជូនប្រជាពលរដ្ឋបានយ៉ាង ច្រើនសន្ធឹកសន្ធាប់ថែមទៀតក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ជាម យៀប បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំជំរុញរកប្រភពចំណូលជួយដល់បណ្តាខេត្តដទៃទៀត នៅក្នុងកម្ពុជា។ ចំពោះអ្វីដែលជាបញ្ហាប្រឈម យើងត្រូវខិត ខំធ្វើការ ដោះស្រាយ ជម្រះការប្រឈមលើគ្រប់វិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ និងការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ស្របតាម គោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕





No comments:

Post a Comment