Tuesday, March 05, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណជនរួមជាតិផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តមកលើការដឹកនាំរបស់លោក និងគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ថ្លែងអំណរគុណជូនចំពោះ ជនរួមជាតិទូទាំងប្រទេស ដែលបានផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តមកលើការដឹកនាំរបស់លោក និងគណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបជូនគណបក្សប្រជាជនឱ្យបន្តដឹកនាំប្រទេសជាតិជាបន្តទៅមុខទៀត ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនពិសេសគឺការថែរក្សានិងការពារសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូត។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្រ៕





No comments:

Post a Comment