Tuesday, March 05, 2019

លិខិតមិត្តអ្នកអាន៖ « ក្រុមសម រង្ស៊ី ចាត់ទុកកង យោធពលខេមរៈភូមិន្ទជាសត្រូវ»

វាពិតជាគួរឲ្យហួសចិត្តណាស់ដែលក្រុម សម រង្ស៊ី នៅសហរដ្ឋអាមេរិកនាំគ្នាលាបពណ៌ញុះញង់គំនិតស្អប់ខ្ពើមចំពោះលោក ព្រាប សុវត្ថិ ដែលជាអ្នកចម្រៀងម្នាក់ដោយគ្រាន់តែគាត់ជាបុគ្គលិកម្នាក់នៃកងយោធពលខេមរភូមិន្ទ។ ពួក សម រង្ស៊ី និយមជ្រុលដែលមានចរិតពូកែខាងលាបពណ៌ និងចាត់ទុកមនុស្សគ្រប់គ្នាដែលកំពុងបម្រើជាតិ តែមិនស្ថិតនៅក្នុងក្រុមបក្សពួករបស់ខ្លួនជាសត្រូវ ជាពិសេស គឺកងយោធពលខេមរៈភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺជាមុខព្រួញដែលសម រង្ស៊ី និងគូរកនចាត់ទុកជាសត្រូវខ្លាំងបំផុត។
ជាក់ស្តែង លោក ព្រាប សុវត្ថិ ដែលជាសិល្បករល្បីម្នាក់នៅកម្ពុជាគ្រោងចាកចេញទៅសម្តែងក្នុងការប្រគុំតន្ត្រី
ទេសចរណ៍ដ៏ធំមួយនៅសហរដ្ឋអាមេរិក (US Mega Tour Concert) ខ្នាតធំមួយនៅសហរដ្ឋអាមេរិកក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ប៉ុន្តែ ពួក សម រង្ស៊ី និយមជ្រុលស្រាប់តែនាំគ្នាផ្សព្វផ្សាយកុំឲ្យបងប្អូនខ្មែរនៅអាមេរិកទៅចូលរួមក្នុងការប្រគុំតន្ត្រីនោះដោយលើកមូលហេតុថា មកពីលោក ព្រាប សុវត្ថិ គឺជាបុគ្គលិកម្នាក់ក្នុងជួរកងយោធពលេខេមរៈភូមិន្ទ។ ពួកគេបានយក
រូបថតរបស់លោក ព្រាប សុវត្ថិ ដែលមានឯកសណ្ឋានជាកងទ័ព និងរូបថតដែលលោក ព្រាប សុវត្ថិ ឈរថតជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើជាកម្មវត្ថុនៃការលាបពណ៌បង្កើតសម្អប់ដល់លោក ព្រាប សុវត្ថិ ហើយ
បំផុសធ្វើពហិការមិនចូលរួមក្នុងការប្រគុំតន្ត្រីខ្នាតធំនោះ។
សួរថា តើលោក ព្រាប សុវត្ថិ បានធ្វើអ្វីខុសបានជាក្រុមជ្រុលនិយមទាំងនោះធ្វើដូច្នេះ? ត្រង់ចំណុចនេះគេអាចវិភាគអំពីចរិតរបស់ក្រុម សម រង្ស៊ី និយមជ្រុលបានដូចតទៅ៖
ទី១៖ ក្រុម សម រង្ស៊ី និយមជ្រុលជាសត្រូវនឹងកងយោធពលខេមរៈភូមិន្ទទាំងមូល៖ ហេតុអ្វីបានជាយើងអាចនិយាយបានដូច្នេះ? ពីព្រោះក្រុមនេះបានលើកហេតុផលត្រឹមថា លោក ព្រាប សុវត្តិ ជាបុគ្គលិក
ម្នាក់ក្នុងកងយោធពលខេមរៈភូមិន្ទដែលពាក់ឯកសណ្ឋានយោធាមកធ្វើជាសំអាងដើម្បីពួកគេធ្វើពហិការមិនចូលរួមក្នុងការប្រគុំតន្ត្រី។ ពួកគេមិនបានបង្ហាញភស្តុតាងអ្វីផ្សេងពីនេះថា តើលោក ព្រាប សុវត្ថិ ក្នុងនាមជាសមាជិកកងកម្លាំងប្រដាប់អាវុធម្នាក់បានធ្វើអ្វីខុសឆ្គងទៅលើអ្នកណា? នៅកន្លែងណា? ទើបបានជាពួក សម រង្ស៊ី និយមជ្រុលទាំងនោះចង់ធ្វើពហិការហើយញុះញង់ឲ្យមានសម្អប់ទៅលើលោក ព្រាប សុវត្ថិ? ចម្លើយគឺគ្មានទាល់តែសោះ។
ក្នុងមួយជីវិតរបស់ខ្លួនលោក ព្រាប សុវត្ថិ គឺជាអ្នកចម្រៀងដែលបម្រើឲ្យវិស័យសិល្បៈយ៉ាងសកម្ម។ ដោយលោកមានបំណងចង់ចូលរួមចំណែកការពារជាតិ លោកក៏បានចូលធ្វើទាហានក្នុងកងយោធពលខេមរៈភូមិន្ទ។ តាំងពីសម័យសង្គមរាស្ត្រនិយម ក៏មាន តន្ត្រីករ និងសិល្បៈករ ជាច្រើនដែរដែលបម្រើការងារក្នុងវង់តន្ត្រីយោធាភិរម្យ។ ដូច្នេះ លោក ព្រាប សុវត្ថិ ឬសិល្បៈករ សិល្បៈការិនីមួយចំនួនទៀត ក៏អាចធ្វើជាសមាជិកនៃកងយោធពលខេមរភូមិន្ទបានដែរ។ ទាំងនេះ គឺជាអ្វីដែលគួរទទួល បានការលើកទឹកចិត្តពីព្រោះពួកគេបានធ្វើជាគំរូសម្រាប់បណ្តុះគំនិតស្រឡាញ់ និងការពារជាតិ។ ប៉ុន្តែ បែរជាក្រុម សម រង្ស៊ី និយមជ្រុលចាត់ទុកជាសត្រូវទៅវិញ។ និយាយឲ្យចំទៅ ឯកសណ្ឋានរបស់កងទ័ព ឬកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺជាសត្រូវរបស់ក្រុមជ្រុលនិយមទាំងនោះ ដែលមាន សម រង្ស៊ី ជាមេខ្លោង។ នេះជាសារជាតិពិតប្រាកដរបស់ក្រុម សម រង្ស៊ី និយមជ្រុលដែលបងប្អូនក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយល់ដឹង និងប្រយ័ត្នប្រយែងចំពោះក្រុមនេះ។
ទី២៖ ក្រុម សម រង្ស៊ី ជ្រុលនិយម គឺជាសត្រូវនឹងវប្បធម៌ជាតិ៖ ក្នុងពិធីបុណ្យចូលឆ្នាំម្តងៗ តាមប្រពៃណីទំនាមទម្លាប់ខ្មែរយើងតាំងពីបុរមបុរាណមក យើងតែងរៀបចំឲ្យមានការប្រគុំតន្ត្រី រាំរែកតាមចង្វាក់ប្រពៃណី និងការលេងល្បែងប្រជាប្រិយជាច្រើនទៀតផង។ ខ្មែរនៅក្រៅប្រទេសក៏មិនភ្លេចប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្លួនដែរ។ ចម្លែកអីតែក្រុម សម រង្ស៊ី និយមជ្រុលបែរជាធ្វើ ខ្លួនជាសត្រូវនឹងប្រពៃណី វប្បធម៌ជាតិរបស់ខ្លួនទៅវិញ។ ពួកគេកំពុងឃោសនាឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសស្អប់ខ្ពើមវប្បធម៌ជាតិ និងមិនចូលរួមគាំទ្រចំពោះមហាព្រឹត្តិការណ៍សិល្បៈដ៏ធំមួយដែលអ្នករៀបចំកម្មវិធីមាន បំណងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរដល់បងប្អូនខ្មែរនៅក្រៅប្រទេស ក៏ដូចជាការបង្កការសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។ ប៉ុន្តែ ឥឡូវនេះស្រាប់តែមានខ្មែរជ្រុលនិយមមួយក្រុមដឹកនាំដោយ សម រង្ស៊ី បាននិងកំពុងធ្វើសកម្មភាពប្រឆាំងទៅនឹងប្រពៃណីវប្បធម៌របស់ដូនតាខ្មែរទៅវិញ។
ទី៣៖ ក្រុម សម រង្ស៊ី និយមជ្រុលចាត់ទុកសមិទ្ធផល និងស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល គឺជាសត្រូវរបស់ខ្លួនរាប់តាំងពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ រួមទាំងក្រុមអ្នកមាន ដូចជាឈ្មួញ អាជីវករ អ្នកជំនួញធំៗ និងអ្នកវិនិយោគទុនទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ កន្លងទៅ សម រង្ស៊ី ធ្លាប់បានប្រកាសហើយពីគោលនយោបាយរឹបអូសទ្រព្យសម្បត្តិពីអ្នកមាន និងបណ្តេញអ្នកវិនិយោគទុនចិនជាដើម ដែលនេះហើយជានយោបាយរបស់ ប៉ុល ពត។
ដូច្នេះ អ្នកដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល ឬអ្នករស់នៅក្នុងប្រទេសក្រោមការដឹកនាំរបស់រដ្ឋាភិបាលភ្នំពេញបច្ចុប្បន្ន សុទ្ធសឹងតែត្រូវបាន សម រង្ស៊ី ចាត់ទុកជាសត្រូវរបស់ខ្លួន ពីព្រោះតែពួក សម រង្ស៊ី
និយមចោទថា ជាអ្នកជួយគាំពាររដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្តី ហ៊ុន សែន។ អំពើលេលារបស់ សម រង្ស៊ី និងបក្សពួក គឺជាអំពើរបស់ក្រុមឧទ្ទាមអស់លក្ខណ៍ដែលគ្មានច្រកដើរតទៅទៀត ក៏ក្រពុលមុខដូចឆ្កែឆ្កួតដែលប៉ះអ្នកណាខាំអ្នកនោះ រហូតដល់អស់មនុស្សខាំ សូម្បីតែបង្គោលភ្លើងក៏ខាំដែរ គឺខាំរហូតដល់របូតធ្មេញអស់ពីមាត់។
ក្រុម សម រង្ស៊ី និយមជ្រុលបច្ចុប្បន្ននេះ គឺស្ថិតក្នុងស្ថានភាពបែបនេះឯង ពីព្រោះក្រុមនេះដឹងខ្លួនថា មិនយូរប៉ុន្មានទេ ពួកគេនឹងត្រូវគេផាត់ចោលពីសង្វៀនហើយ។ ជាក់ស្តែង បច្ចុប្បន្ននេះ ក្រុម កឹម សុខា និយមកំពុងរៀបចំផែនការកម្ចាត់ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី នេះហើយដោយពួកគេចាត់ទុកថា ជាក្រុមចង្រៃបង្កតែជម្លោះ ការញុះញង់ បំផ្លាញជាតិ បំផ្លាញទាំងបក្សខ្លួនឯងទៀត។ ឥឡូវនេះ គេកំពុងរង់ចាំមើលវាសនាចុងក្រោយរបស់ សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចនឹងទៅជាយ៉ាងណា។ ដូច្នេះម្តងនេះ កុំថាឡើយគ្មានដីជ្រកនៅស្រុកខ្មែរ សូម្បីនៅក្រៅប្រទេសក៏ដីកាន់តែចង្អៀតដែរ សម្រាប់ សម រង្ស៊ី និងក្រុមជ្រុលនិយមទាំងនោះ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

No comments:

Post a Comment